បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបដិសេធមិនទទួលយកការចង់បានរបស់លោក Vladimir Zelensky ឡើយដែលមានបំណងចង់បំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភពដកស្រង់សំដីដោយ RT បានឲ្យដឹងទៀតថាអ៊ីស្រាអែលបានពន្យល់លោក Zelensky នេះគឺមិនមែនជាពេលវេលាដែលសមរម្យនោះទេ សម្រាប់ការធ្វើដំណើរបែបនេះ។ ថ្មីៗនេះគេជឿជាក់ថាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបង្ហាញអំពីបំណងចង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។ គួរឲ្យដឹងដែរថាចេតនារបស់មេដឹកនាំអ៊ុយក្រែនរូបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលគឺដើម្បីបង្ហាញពី សាមគ្គីភាពហើយដំណើរទស្សនកិច្ចនេះនឹងជំរុញ ឲ្យមានការគាំទ្រអន្តរជាតិសម្រាប់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ជំនាញខាងសាងសង់ផ្លូវនៅលើទឹករដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែតុលា...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនៅក្នុងអំឡុងសុន្ទរកថាមួយនៅឯការបើកសម័យប្រជុំរដូវរងានៃសភាជាតិថាអ៊ីស្រាអែលបានត្រៀមកងទ័ពរួចជាស្រេចដើម្បីធ្វើសង្គ្រាមរយៈពេលវែងរហូតដល់ទទួលជ័យជំនះលើសត្រូវទាំងឡាយ។ យោងតាមការចេញផ្សាយរបស់ RT លោក Netanyahu បាននិយាយទៀតថា អ៊ីស្រាអែលឥឡូវនេះកំពុងប្រយុទ្ធដើម្បីសន្តិភាពរបស់ខ្លួន ហើយបានបង្ហាញពីទំនុកចិត្តថាប្រទេសរបស់លោកនឹងឈ្នះជាយថាហេតុលើក្រុមហាម៉ាស់ ដែលជាក្រុមតស៊ូប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន គឺបានបាត់បង់ជីវិតនិងរបួសរាប់រយនាក់មកហើយ។ មេដឹកនាំអ៊ីស្រាអែលរូបនេះបានបន្តទៀតថា៖នេះគឺជាពេលវេលានៃការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលព្យាយាមបំផ្លាញពួកយើង។ គោលដៅរបស់យើងគឺជ័យជំនះ ជ័យជំនះពេញលេញលើក្រុមហាម៉ាស ដោយលុបបំបាត់ម្តងហើយម្តងទៀតសម្រាប់អំណាចទាំងអស់ និងការគំរាមកំហែងដែលវាបង្កដល់អ៊ីស្រាអែល។ ក្នុងអំឡុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានទទូចថាអ៊ីស្រាអែលក៏ត្រៀមខ្លួនជាស្រេចក្នុងការសងសឹកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំ លើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នាថ្ងៃទី១៧...
ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា យោធាហ្វីលីពីនបានអំពាវនាវឱ្យចិន បញ្ឈប់ “សកម្មភាពមិនមានសុវត្ថិភាព” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិន បានបង្ហាញខ្លួន និងព្យាយាមកាត់ផ្តាច់នាវាកងទ័ពជើងទឹករបស់ហ្វីលីពីនដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីចុងសប្តាហ៍មុន ។ យោងតាមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ Romeo បានឲ្យដឹងថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ហៅកាត់ថា (PLAN) បានចូលមកជិតក្នុងចម្ងាយ៣៥០យ៉ាត ខណៈដែលកងទ័ពព្យាយាមឆ្លងកាត់ពីមុខកប៉ាល់ហ្វីលីពីន...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ហើយអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ...
ភ្នំពេញ ៖ លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ ការអះអាងរបស់លោកបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួន១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកក្រុមហ៊ុន Genertec International ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។