ភ្នំពេញ ៖ ហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ...
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានសម្ពោធបើកនៅក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក តួនាទីធំទាំងបួនរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិលើវិស័យបញ្ជាទិញអន្តរជាតិ ជំរុញការវិនិយោគ ផ្លាស់ប្តូរវប្បធម៌មនុស្សជាតិនិងកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ នាំនេះ មានសហគ្រាសចំនួនសរុប៣៤០០ បានចូលរួមពិព័រណ៍លើកនេះ ដែលបានកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅមិញ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនបានចូលរួមពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងនោះលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងរំលងអស់រយៈពេល៧ឆ្នាំ បានថ្លែងថា ជានិច្ចកាល លោកតែងតែកាន់អាកប្បកិរិយាវិជ្ជមាននិងសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចចិន...
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយ លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះអាចនិយាយបានថាជាការបន្តវេនពីអតីតកាល និងត្រួសត្រាយអនាគត ។ ទំនាក់ទំនងចិន-អូស្ត្រាលីដែលមានភាពល្អបរិសុទ្ធ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករួមរបស់ប្រទេសក្នុងតំបន់ផងដែរ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព៕
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តាប្រទេសអភិវឌ្ឍធំៗនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺធ្វើឱ្យពលរដ្ឋមានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេស ចិន ឥណ្ឌា...
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ...
ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ ចូលរួមលើកសំណើរ សំណូមពរ យ៉ាងផុលផុស ដែលក្នុងនោះភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិ លើអចលនទ្រព្យ សុំជួសជុលផ្លូវ និងដាក់លូ ព្រមទាំងស្នើសុំឲ្យពិនិត្យឡើងវិញ លើការបង់ពន្ធដីធ្លី ។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីការអនុម័តសន្ធិសញ្ញានេះ ប្រទេសរុស្ស៊ី គឺជាអ្នកដឹកនាំក្នុងការស្វែងរកការនាំយក CTBT ចូលជាធរមាន ដោយវាទាក់ទងនឹងការមើលឃើញការបញ្ច្រាសនៃនិន្នាការនេះ” ។ CTBT មានសារៈសំខាន់សម្រាប់សន្តិភាព...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ មេដឹកនាំទាំងពីរ បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ នៅពេលពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងរង្វង់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោក Raisi ក៏បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់ជនស៊ីវិល នៅហ្គាហ្សា ដោយថា វាបានធ្វើឱ្យពិភពលោកខឹងសម្បារ...
ភ្នំពេញ ៖វីរៈសិល្បករជើងចាស់ ផ្នែកចម្រៀងបុរាណចាប៉ីដងវែង ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កាលពីប៉ុន្មានថ្ងៃមុនបានធ្លាក់ខ្លួនឈឺ ដោយសារការហូបចំណីអាហារខុស ប៉ុន្តែបើតាមប្រធានសមាគមសិល្បករខ្មែរលោកស្រី ចន ច័ន្ទលក្ខណា គឺមកដល់ថ្ងៃ៦ វិច្ឆិកា ស្ថានភាពជំងឺរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធូរស្បើយបន្តិចវិញហើយ ។ ក្រោយទទួលដំណឹងពីលោកតា គង់ ណៃមានអាការៈមិនស្រួលខ្លួន លោកស្រី...