បរទេស៖Nestle ក្រុមហ៊ុនអាហារយក្សរបស់ប្រទេសស្វីសត្រូវបានអ៊ុយក្រែនប្រកាសចាត់ទុកជា អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាមឬ International Sponsor of War ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NCPA) ដោយសារតែប្រតិបត្តិការបន្តនៅក្នុងប្រទេសរុស្ស៊ីនៅឡើយនោះ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ NCPA នៅលើ Telegram បានអះអាងថា ទោះបីជាទីផ្សាររុស្ស៊ីមានត្រឹមតែជាង ២ភាគរយនៃសកម្មភាពសកលរបស់ Nestle ក៏ដោយ ក៏ក្រុមហ៊ុននេះមិនទាន់ហ៊ានចាកចេញពីប្រទេសរុស្សីនៅឡើយទេ។...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកទឹកចិត្ត ឲ្យគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទិយភូមិ (បាក់ឌុប) នៅថ្ងៃ៦-៧វិច្ចិកា ខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការប្រឡងប្រព្រឹត្តទៅដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់ផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញវិធានការណាមួយ។ សម្តេច ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នាព្រឹកថ្ងៃ៣ វិច្ឆិកា ។ សម្តេច ឃួន...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជានេសាទឲ្យទៅចុះបញ្ជីនាវានេសាទ មុនបំណាច់ឆ្នាំ២០២៣ បើពុំដូច្នេះទេ ក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឲ្យប៉ះពាល់គុណតម្លៃជាតិ។ ការជំរុញនេះ ក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព នៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃ១ វិច្ឆិកា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីស្នើវិសោធនកម្មមួយចំនួន ជូនគណៈកម្មការជំនាញសភា ដើម្បីពិនិត្យសិក្សា រួចហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ការប្រគល់សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៅថ្ងៃ២ វិច្ឆិកា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំ នួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអនុញ្ញាតឲ្យកីឡាករកម្ពុជា ព្រំ សំណាង និងស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១ វិច្ឆិការ Dave Leduc...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការថ្លែងលើកឡើងបែបនេះរបស់លោកបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជាមិនដល់ថ្នាក់ខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកនោះទេ គឺខ្ចីលុយមក ដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត ឬយន្តហោះឡើយ ដើម្បីសំញែងភាពហ៊ឺហារទេ ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល សម្តេចធិបតីបានរំលឹកថា កាលពេលមុនគេនិយាយពីសម្តេចតេជោ ហ៊ុន សែន ពេលចេញទៅក្រៅប្រទេសម្តងៗ ដើម្បីសុំកម្ចីជាថវិកា...