ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសកម្មភាព ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក។ បើតាមរបាយការណ៍គោលនយោបាយនេះ ទាំងតាមខ្នងផ្ទះ តាមសាលារៀន វត្តអារាម និងកម្មវិធីនានានោះ មានប្រជាពលរដ្ឋចូលរួមជាង១សែននាក់ទូទាំងប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ គោលនយោបាយនេះត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិតយ៉ាងសកម្មផុសផុល និងគ្មានទីបញ្ចប់ ដ្បិតការងារនេះជាមធ្យោបាយចាំបាច់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ។ សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បតិ្ត៧...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កាំជ្រួចមីស៊ីលត្រូវបានបាញ់នៅចន្លោះម៉ោង ៨ និង ១០នាទី ព្រឹកដល់ម៉ោង ៩ និង ២០នាទីព្រឹក ពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ដោយបន្ថែមថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនប្រភេទពីតំបន់នោះ។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃពុធថា កងការពារប្រឆាំងយន្តហោះរុស្ស៊ីបានវាយលុកការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដោយបានទម្លាក់គ្រាប់រ៉ូក្កែតប្រភេទ HIMARS ដែលផ្គត់ផ្គង់ដោយលោកខាងលិចចំនួន២ គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាង៥០០គ្រឿង។ ដោយឡែកមីស៊ីលបញ្ជាពីចំងាយ Neptune ចំនួន៥គ្រាប់ និងគ្រាប់បែកទំលាក់ពីអាកាសប្រភេទ JDAM ចំនួន៦គ្រាប់ក៏ត្រូវបានបំផ្លាញដែរ។ ការវាយលុកតាមអាកាសបានកើនឡើងក្នុងគ្រាដែលបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលគ្រោងនឹងចូលជាធរមានចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៧ ដល់ ៨ ឧសភា...
បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានបណ្តាលឱ្យមានការរំខានដល់ការហោះហើរនៅឯអាកាសយានដ្ឋានសំខាន់ៗរបស់ទីក្រុងមូស្គូសម្រាប់រយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃពុធ ខណៈដែលប្រទេសរុស្ស៊ីបានរៀបចំទទួលប្រធានាធិបតីចិន និងមេដឹកនាំបរទេសផ្សេងទៀត សម្រាប់ក្បួនដង្ហែរយោធាប្រចាំឆ្នាំនៃទិវាជ័យជំនះនៅទីលានក្រហម Red Square ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរុស្ស៊ី Aeroflot នៅព្រឹកថ្ងៃពុធបានលុបចោលជើងហោះហើរជាង ១០០ ទៅ និងមក ពីទីក្រុងម៉ូស្គូ។...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នទៅលើប្រពន្ធដើម និងជនជាប់ចោទម្នាក់ទៀតដែលប្រើហិង្សាលើស្រីស្នេហ៍របស់ប្តី ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ៧ ឧសភា ការមិនឃុំខ្លួនជាបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទឈ្មោះ ជា រីដា និងឈ្មោះ អ៊ុង លីមុំ ក្រុមស្រ្តីជាប្រពន្ធដើម បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្តយល់ព្រមទទួលខុសត្រូវចំពោះអំពើ និងការខូចខាតដែលខ្លួនបានបង្ក និងជនត្រូវចោទទាំងពីររូបនេះ កំពុងមានជំងឺប្រចាំកាយ។...
បរទេស៖ យោងតាមរដ្ឋាភិបាលខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានឱ្យដឹងថា មូលដ្ឋានយោធាឡាវមួយត្រូវបានរងការវាយប្រហារ ដោយមានគ្រាប់កាំភ្លើងធ្លាក់ពីលើដំបូលពីភាគីថៃ កាលពីថ្ងៃទី៣ ឧសភា ដែលជំរុញឱ្យប្រទេសថៃបង្កើនកងទ័ពរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមអាជ្ញាធរថៃ ដែលបាននិយាយថា ការបាញ់ប្រហារនេះ គឺចេញពីតំបន់ Ban Phu Pha...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ដើម្បីរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ។ កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃ៧ ឧសភា ដែលមានចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ និងការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។...
តូក្យូ៖ សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនបានព្រមព្រៀងគ្នា ដើម្បីពិចារណាវិធានការសេដ្ឋកិច្ចថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលបំណងចងក្រងកញ្ចប់នេះឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតសភាក្នុងខែកក្កដា។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី លោក Hiroshi Moriyama និងសមភាគីគណបក្ស Komeito លោក Makoto Nishida បានយល់ព្រមលើតម្រូវការក្នុងការចាត់វិធានការធូរស្រាល ខណៈពេលដែលវាយតម្លៃការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមសមាជិកសភាដែលបានចូលរួមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃពន្ធគយរបស់សហរដ្ឋអាមេរិក...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា បញ្ហាគ្រឿងញៀន មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបទទួលបានជោគជ័យ។ ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានហៅទូរសព្ទទៅកាន់ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរ ជាមួយនឹងជោគជ័យ របស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣...