រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Phiphat Ratchakitprakarn...
បរទេស៖អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានបដិសេធមិនបរិហារមិត្តភ័ក្ត្រដ៏យូរអង្វែងរបស់គាត់ឡើយគឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈពេលដែលភាពទួញសោកចំពោះការបរាជ័យរបស់មេដឹកនាំអាល្លឺម៉ង់ និងបារាំងបច្ចុប្បន្នក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែននោះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតSüddeutschen Zeitung ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនិងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT លោក Schroeder ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំដែលបានបម្រើការជាអធិការបតីពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ បាននិយាយថាគាត់នៅតែចាត់ទុកប្រធានាធិបតី Putin ជាមិត្តរបស់គាត់ដដែល។...
ថ្ងៃទី១៣ ខែតុលា ពិធីសំណេះសំណាលដើម្បីអបអរសាទរខួបមួយឆ្នាំនៃការចាក់ផ្សាយកម្មវិធី«បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងបានសំណេះសំណាលជាមួយតំណាងនៃស្ថាប័នពាក់ព័ន្ធបក្សនិងរដ្ឋ អ្នកជំនាញ បញ្ញវន្តនិងសមាជិកសំខាន់ នៃក្រុមផលិតកម្មវិធីដើម្បីផ្តល់គំនិតថ្មីដល់ការប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មីនៃកម្មវិធីយកបទសម្ភាសន៍នេះ ។ សូមបញ្ជាក់ថា កម្មវិធី« បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»បានចាប់ផ្តើមចាក់ផ្សាយមុននឹងបើកធ្វើសមាជបក្សកុម្មុយនីសចិនលើកទី២០ គិតរហូតដល់ខែ១០ឆ្នាំនេះ បានចាក់ផ្សាយកម្មវិធីសរុប៤៧ភាគ ដែលបានយកបទសម្ភាសន៍ជាមួយអ្នកនយោបាយសំខាន់ៗអន្តរជាតិចំនួន៤១រូប នៅទូទាំងពិភពលោក...
ពីរបីថ្ងៃមុន រថភ្លើងឈ្មោះ”ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានទៅដល់ក្រុងសៀងហៃ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺ លើសពី ១៦ លានប្រាក់អឺរ៉ូ ។ នេះមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ដែលអ្នកផងទាំងពួងរំពឹងទុកជាយូរមកហើយកាន់តែខិតចូលមកដល់ ហើយវានឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ តាមពិតទៅ ក្នុងបីត្រីមាសដើមឆ្នាំនេះ ដោយប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញនិងតឹងរ៉ឹងព្រមនិងការលំបាកនិងបញ្ហាប្រឈមជាច្រើនក្នុងស្រុក ពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានបន្តរក្សានិន្នាការដំណើរការដោយនឹងនរដែលមានសភាពល្អប្រសើរនិងវិជ្ជមាន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១៣...
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្រោមការណែនាំនៃផែនទីបង្ហាញផ្លូវដ៏មហិមាដែលគ្រោងដោយគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនប្រជាជនចិនកំពុងខិតខំប្រឹងប្រែងកសាងអរិយធម៌សម័យទំនើបនៃប្រជាជាតិចិន ដើម្បីជំរុញវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តបេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ បង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញការរៀនសូត្រពីគ្នារវាងអរិយធម៌ចិននិងអឺរ៉ុប ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះកម្រងភួងមាលា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមឆាយាលក្ខណ៍ព្រះអង្គ នាខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។ នាឱកាសអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ លោករដ្ឋមន្ត្រី ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួបលើកទី១១ ព្រះវស្សា ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ ព្រះអង្គសោយទីវង្គត។ សូមរំលឹកថាព្រះករុណា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នាខួបលើកទី១១ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ...
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នាខួបលេីកទី១១ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ ព្រះរាជពិធីបុណ្យថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនាព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣ធ្វេីឡេីងនៅក្នុងបរិវេណវត្តពោធិមង្គលារាម ពោធិ៍វាល ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នាខួបលើកទី១១ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២-១៥...