ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា កាលពីថ្ងៃអង្គារ រថយន្ត១គ្រឿងដែលដឹកភ្ញៀវទេសចរចិន ចំនួន២១នាក់ បានក្រឡាប់នៅខេត្ត Khanh Hoa ភាគកណ្តាលរបស់ប្រទេសវៀតណាម បណ្តាលឲ្យភ្ញៀវទេសចររចិនចំនួន៤នាក់បានបាត់បង់ជីវិតភ្លាមៗ ។ រថយន្តនោះកំពុងរត់ពីទីក្រុង Da Lat ខេត្ត Lam Dong...
ប៉េកាំង៖ បេសកជនរបស់ប្រទេសចិន បានអំពាវនាវឱ្យមាន ពហុភាគីនិយមពិតប្រាកដ ក្នុងការអភិវឌ្ឍន៍ការគ្រប់គ្រង បញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកង់ារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ក្នុងនាមជាដាវមុខពីរ ថាតើ AI ល្អ ឬអាក្រក់ គឺអាស្រ័យលើរបៀប ដែលវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រង...
ប៉េកាំង៖ ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តវិទ្យុសកម្ម លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា ជាសម្ពាធដល់ផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ វិធានការដែលបានណែនាំកាលពីដើមខែនេះ បានអូសបន្លាយនីតិវិធីគយ ដែលជំរុញឱ្យអាជីវកម្មមួយចំនួននៅក្នុងប្រទេសចិន បោះបង់ចោលការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេសជប៉ុន និងក្រសួងកសិកម្ម បានចាប់ផ្តើមពិភាក្សាអំពីរបៀបដោះស្រាយបញ្ហានេះ។ ទីក្រុងតូក្យូ មានបំណងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រ នៅរដូវក្តៅ ប៉ុន្តែប្រទេសចិន...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសក្រិច រាប់រយនាក់បានបន្តសម្រាប់ថ្ងៃទី២របស់ខ្លួនដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃធំៗចំនួន២នៅជិត ក្រុងDervenochoria ចម្ងាយប្រហែល៣០គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃទីក្រុងអាតែន និងនៅជិតរមណីយដ្ឋានមាត់សមុទ្រ Loutraki ប្រហែល៨០គីឡូម៉ែត្រស្ថិតនៅភាគនិរតីនៃរដ្ឋធានីនេះ ។ លោក Vasilios Vathrakogiannis អ្នកនាំពាក្យមកពីក្រុមសេវាអគ្គីភ័យ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មិនមានអ្នករងរបួសនោះទេ ប៉ុន្តែភ្លើងបានឆាបឆេះតំបន់ព្រៃ...
បរទេស៖ គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរដើម្បីបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីសភាកាលពីថ្ងៃពុធ បានច្រានចោលការប៉ុនប៉ងដើម្បីតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការជជែកដេញដោលជាង៧ម៉ោងលើថាតើបទប្បញ្ញត្តិលេខ ៤១ អាចត្រូវបានអនុវត្តប្រឆាំងនឹងការតែងតាំងរបស់លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ។ តាមរយៈតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេចតេជោបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ បានរំពឹងថា អំឡុងពាក់កណ្ដាល ឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ អាចនឹងបញ្ចប់ ហើយនាពេលអនាគត កម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណកើនឡើងថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ កក្កដា បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឲ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។...
ភ្នំពេញ ៖ លោក Ismail Habeeb Abdul Raheem Mohamed Asif សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៃប្រទេសម៉ាឌីវ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣...
ភ្នំពេញ៖ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក៏នឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ស្ដីពីការបោះឆ្នោតផងដែរ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាចំនួននៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្ស ចុងក្រោយនេះបានកើនឡើងទៅដល់៤០នាក់ហើយ។ ចំនួននេះបានកើនឡើងដោយសារតែ ចុងក្រោយក្រុមជួយសង្គ្រោះបានប្រទះ ឃើញសាកសពថ្មីចំនួន៤នាក់ដែលស្ថិតនៅផ្លូវក្រោមដីក្នុងទៅនឹងទីក្រុង Cheongju ខណៈដែលមកដល់ពេលនេះចំនួនមនុស្សបាត់ខ្លួនមាន៩នាក់ផ្សេងទៀតនៅឡើយ។ ប្រធានាធិបតី Yoon Suk-yeol ដែលបានវិលត្រឡប់ទៅកាន់ ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ដោយសារការខកខានរបស់រដ្ឋាភិបាល របស់គាត់ក្នុងការអនុវត្តតាមគោលនយោបាយឆ្លើយ តបគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត។ គួរឲ្យដឹងដែរថាក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះផងដែរវាបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ រួមទាំង៦៤០០...