ប៊ែរឡាំង៖ លោក Hubert Aiwanger អនុរដ្ឋមន្ត្រីនៃរដ្ឋ Bavaria របស់អាល្លឺម៉ង់បានព្រមាននៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងពន្ធដាក់ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យធ្ងន់ធ្ងរដល់វិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានីយ ផ្លាស់ប្តូរថ្មរបស់ក្រុមហ៊ុនផលិតរថយន្ត NIO របស់ចិននៅ Zusmarshausen ជិតទីក្រុងមុយនិក លោក Aiwanger បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា បានអញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋានហាលីម ពែរដាគុស៊ុម៉ាស រដ្ឋធានីហ្សាការតា ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៕
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកទូលាយក្នុងការធ្វើកិច្ចព្រមព្រៀងលើបញ្ហាអ៊ុយក្រែន និងងាយស្រួលចរចាជាមួយជាងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។ លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា “នៅពេលដែលលោក ហ្សេឡិនស្គី ស្ថិតនៅក្នុងការិយាល័យ Oval...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃ៣០ មេសានេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី ដោយរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងចិត្តដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយរបស់តេឡេក្រាមព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូង...
ភ្នំពេញ៖ ខណៈដែលរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលចេញដោយក្រសួងព័ត៌មាន រកឃើញថា ៨១.០៤% បានបញ្ជាក់ថាមានស្ថានភាពល្អប្រសើរនោះ ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការស្ទង់មតិ គឺឈរលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល តាមរយៈចម្លើយ ដែលផ្តល់មកដោយពីតំណាងអ្នកសារព័ត៌មាន ទូទាំង២៥រាជធានី-ខេត្ត...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម និងសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកកម្ពស់វិនិយោគនៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលា ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
វ៉ាស៊ីនតោន៖ រាយការណ៍ពីកាសែត The Wall Street Journal បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ ដែលធ្វើការលើការវាយតម្លៃរបស់រដ្ឋាភិបាលសហព័ន្ធអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយលើកឡើងពីតម្រូវការ ដើម្បីវាយតម្លៃឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ចំពោះគម្រោងនេះ កាលពីថ្ងៃអង្គារ។ របាយការណ៍បានកត់សម្គាល់ថា “ការផ្លាស់ប្តូរដើម្បីបណ្តេញអ្នកចូលរួមនៅក្នុងរបាយការណ៍ដែលហៅថាការវាយតម្លៃអាកាសធាតុជាតិធ្វើឱ្យមានការសង្ស័យអំពីអនាគតនៃការត្រួតពិនិត្យ ដែលត្រូវបានទាមទារដោយសភាអស់រយៈពេលជាង ៣ ទសវត្សរ៍”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលអនុញ្ញាតឱ្យមានកម្រិតសំណងជាក់លាក់មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលនាំចូលគ្រឿងបន្លាស់រថយន្ត និងដំឡើងរថយន្តនៅសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្រឆាំងកាន់តែខ្លាំងឡើង ចំពោះគោលនយោបាយពន្ធគយលើវិស័យផ្សេងៗ។ ពន្ធ ២៥ ភាគរយលើរថយន្តនាំចូលដែលបានប្រកាសពីមុនចូលជាធរមាននៅថ្ងៃទី ៣ ខែមេសាខណៈពេលដែលពន្ធ ២៥ ភាគរយលើគ្រឿងបន្លាស់រថយន្តគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីតំបន់មជ្ឈឹមបូព៌ា ក្នុងការស្វែងរកឱកាសវិនិយោគ នៅប្រទេសកម្ពុជា។ ការស្វាគមន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន...
ភ្នំពេញ ក្នុងន័យលើកស្ទួយ ក៏ដូចជាជំរុញលើកកម្ពស់សមត្ថភាពជីវភាពឱ្យកាន់តែល្អប្រសើរឡើងរបស់ជនមានពិការភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូបានរួមគ្នាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនដល់ក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នាទីស្តីការក្រសួងវប្បធម៌ នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង...