ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ។ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានរលឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថានឹងដាក់ពន្ធបន្ថែម៥០ភាគរយបន្ថែមទៀតទៅលើការនាំចូលរបស់ចិនទាំងអស់ លុះត្រាតែទីក្រុងប៉េកាំងនឹងធ្វើការឆ្លើយតបទៅលើការដំឡើងពន្ធ៣៤ភាគរយរបស់ខ្លួនដែលបានស្នើឡើងនាពេលចុងក្រោយ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់ចេញការបន្ថែមពន្ធគយចាប់ពី ១០ភាគរយទៅ ៤៩ភាគរយ លើការនាំចូលពីគ្រប់ប្រទេស។ ដោយក្នុងនោះមានរួមបញ្ចូលពន្ធ៣៤ភាគរយបន្ថែមទៀតលើការនាំចូលពីប្រទេសចិន បូកបន្ថែមពី២០ភាគរយ ដែលមានស្រាប់ដែលបានអនុម័តកាលពីខែមុនដែលជាការឆ្លើយតបទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងសងសឹកជាមួយនឹងការដំឡើងពន្ធ៣៤ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា ប្រសិនបើប្រទេសចិនមិនដកការកើនឡើង៣៤ភាគរយរបស់ខ្លួនលើសពីការរំលោភលើការជួញដូររយៈពេលវែងរបស់ពួកគេនៅថ្ងៃស្អែកទី៨ខែមេសា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Handelsblatt បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងថាក្រសួងមហាផ្ទៃអាល្លឺម៉ង់ កំពុងផ្តល់ដំបូន្មានដល់សាលារៀនឱ្យរៀបចំកុមារសម្រាប់ករណីវិបត្តិ និងករណីណាមួយដែលអាចផ្ទុះកើតឡើងសង្រ្គាម។ ការអំពាវនាវឱ្យមានការត្រៀមខ្លួនពីពលរដ្ឋ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអឺរ៉ុប ខាងលិចនេះចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump បានចូលកាន់តំណែងនិងការចាប់ផ្តើមនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែនដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលពិពណ៌នាដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ថាកំពុងជាប់គាំង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ Handelsblatt ថា៖ដោយសារការវិវឌ្ឍថ្មីៗក្នុងស្ថានភាពសន្តិសុខ គួរតែផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ពីប្រតិបត្តិករផ្កាយរណបបារាំង-អង់គ្លេស Eutelsat ថាអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវបានបង្ហាញបំណងចង់ជំនួស Starlink របស់ Elon Musk នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគ្មានអ្នកផ្តល់សេវាក្នុងស្រុកអាចជំនួសកន្លែងនេះនៅឡើយទេ។ ទីក្រុងប្រ៊ូសែលមានការព្រួយបារម្ភថា មហាសេដ្ឋីបច្ចេកវិទ្យាអាចនឹងធ្វើការសម្រេចចិត្តណាមួយក្នុងការបិទសេវាកម្ម និងរំខានដល់ទំនាក់ទំនងយោធាអ៊ុយក្រែន។ លោកMusk ដែលគ្រប់គ្នាស្គាល់ថាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក Donald Trump និងជានាយកប្រតិបត្តិនៃ SpaceX ដែលប្រតិបត្តិការ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ច្បាស់ថា លោក ស៊ី ជីងពីង ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចផ្លូវការប្រទេសនៅកម្ពុជា ដែលជំរុញបន្ដការវិនិយោគបន្ថែមទៀត មកកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី...
ភ្នំពេញ៖ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា-Air Cambodia បានរៀបចំការសម្ដែងសិល្បៈប្រពៃណីខ្មែរមួយចំនួន ដើម្បីបង្ហាញពីភាពរស់រវើកនៃវប្បធម៌ខ្មែរ ហើយតួនាទីនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការនាំយកនូវវប្បធម៌ខ្មែរទាំងនោះ ផ្សព្វផ្សាយទៅកាន់ពិភពលោក។ ថ្លែងក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៥ ជាមួយអត្តសញ្ញាណថ្មី និង ចក្ខុវិស័យថ្មី នៅ...
សម្លេងដ៏លើសលុបរបស់សហគមន៍អន្តរជាតិបាន បន្លឺជាប់ជានិច្ចជាមួយនិងគោលគំនិតនៃ «គោលការណ៍ចិនតែមួយ»ហើយគោលការណ៍នេះត្រូវបានផ្សព្វផ្សាយចែករំលែក នៅគ្រប់វេទិកាវិទ្យាសាស្រ្តនានានៅបរទេស ដើម្បីរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយពីសច្ចធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ព្រមទាំងបានផ្តល់សញ្ញាវិជ្ជមាននៃការត្រៀមអំណរការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ។ សម្លេងគាំទ្រនេះបានផ្តល់កម្លាំងចិត្តដល់កងទ័ពរំដោះប្រជាជនចិនបង្កើនសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងការផ្តល់សញ្ញាខុសពីបណ្តាប្រទេសនិងអង្គការមួយចំនួនតូចដែលមានអំណានខុសជាមួយនិងប្រវត្តិសាស្រ្តចិន ព្រមទាំងជាការវាយបំបាក់កម្លាំងវង្វេងប្រវត្តិសាស្រ្តរបស់ក្រុមអ្នកនយោបាយប្រជាភិថុតនៅកោះតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធឈ្មោះ «ផ្គរច្រកសមុទ្រ-២០២៥A» នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈក្នុងការគាំពារសន្តិសុខនៃអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី វាគឺមានភាពត្រឹមត្រូវ ចាំបាច់និងសមហេតុផល។ ឈរលើមូលដ្ឋាន«គោលការណ៍ចិនតែមួយ» មានប្រទេសចំនួន១៨៣លើពិភពលោកបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ដែលនេះជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបានយល់ច្បាស់ ពីសាវតារជាតិរបស់កោះតៃវ៉ាន់។ តាមកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រ និងខ្លឹមសារនៃអង្គហេតុតាមផ្លូវច្បាប់ដែលពាក់ព័ន្ធគឺបានកំណត់យ៉ាងច្បាស់ថា...
ភ្នំពេញ៖ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមន៍អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិនបានឱ្យដឹងថា នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ សង្គមស៊ីវិលកម្ពុជា និងចិននឹងសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដែលមានទីតាំងនៅភូមិតានន ឃុំដូង ស្រុកបាទីខេត្តតាកែវ។ លោកបណ្ឌិតបញ្ជាក់ថា ការព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ 1-ការពន្លាតអរិយធម៌រាប់ពាន់ឆ្នាំរបស់ជនជាតិខ្មែរទៅកាន់ពិភពលោកតាមរយៈមិត្តភក្តិចិនដែលអញ្ជើញមកពីការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បណ្តាសារព័ត៌មានចិន និងបណ្តាសហគ្រាសចិនដែលមកលេងកម្សាន្តសង្ក្រាន្តភូមិតានន។ 2-ការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន...
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ចាប់ផ្តើមពីថ្ងៃនេះទៅ កម្ពុជា នឹងស្វាគមន៍ នូវភាគីមិត្តទាំងអស់ ដែលចង់មកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ ដោយគ្មានអ្វីលាក់លាមនោះទេ ។ ការថ្លែងប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់បណ្តាប្រទេសមួយចំនួន ដោយចោទកម្ពុជាថា បាបយកមូលដ្ឋានទ័ពរាម ធ្វើជាមូលដ្ឋានទ័ពចិនផ្តាច់មុខ ខណៈដែលសម្តេចធិបតី...
ប៉េកាំង៖ ពិភពលោកកំពុងខិតជិតដល់ពេលវេលាដ៏ឈឺចាប់ ខណៈដែលអ្វីដែលហៅថា “ពន្ធគយទៅវិញទៅមក” របស់រដ្ឋបាលសហរដ្ឋអាមេរិក មកដល់។ វាគឺជាការពិតដែលមិនអាចប្រកែកបានដែលថាសហរដ្ឋអាមេរិក កំពុងកាន់កាប់អនុត្តរភាពដោយមិនខ្មាសអៀនក្នុងការប៉ុនប៉ងដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ប៉ុន្តែវិធានការទាំងនេះអាចបញ្ចប់ដោយការសងសឹងតបវិញ។ សម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ការសាទររបស់សហរដ្ឋអាមេរិក ចំពោះពន្ធដារគឺគ្មានអ្វីថ្មីទេ។ ភ័ស្តុតាងចុងក្រោយបង្អស់បានបង្ហាញថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងដាក់ “ពន្ធមូលដ្ឋានអប្បបរមា” ១០ ភាគរយ និងអត្រាខ្ពស់ជាងនេះលើដៃគូពាណិជ្ជកម្មរបស់ខ្លួនមួយចំនួន។ ក្នុងកម្រិតមួយចំនួន ការអនុវត្តការគំរាមកំហែងដ៏ខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីភាពរកាំរកូស និងការថប់បារម្ភកាន់តែខ្លាំងឡើងរបស់រដ្ឋបាលសហរដ្ឋអាមេរិក...