ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ ឧសភា ខាងមុខ និងបានទទួលយកសេចក្តីព្រាងច្បាប់ច្បាប់ពីរទៀតមកពិនិត្យសិក្សា។ ការកំណត់ប្រជុំនេះ ក្រោយពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ២៤ ឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្ត បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។ សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍ សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់ សម្តេច...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសប្រេស៊ីល បានប្រកាសអាសន្នសុខភាពសត្វរយៈពេល៦ខែ បន្ទាប់ពីមានករណីជំងឺផ្តាសាយបក្សី ជាច្រើនត្រូវបានរកឃើញនៅក្នុងសត្វស្លាបព្រៃ ។ ករណីចំនួន៧ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Espirito Santo ជាមួយនឹងករណីមួយផ្សេង ទៀតត្រូវបានរកឃើញនៅក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ សេចក្តីប្រកាសគ្រាអាសន្ននេះ ធ្វើឱ្យរដ្ឋាភិបាលកាន់តែមានភាព ងាយស្រួលនៅក្នុងពេលនេះ ក្នុងការចាត់វិធានការ...
តូក្យូ៖ ប្រភពស្និទ្ធនឹងទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada និងសមភាគីចិនរបស់លោក Li Shangfu ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់ក្នុងប្រទេសសិង្ហបុរីនៅដើមខែមិថុនា។ផែនការនេះកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំក្រុមប្រាំពីរផ្សេងទៀតបានបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនាជាមួយប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារហូតដល់ថ្ងៃអាទិត្យ។ ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំមុនលោក Hamada ទំនងជាបង្ហាញពីការព្រួយបារម្ភអំពីការឈ្លានពានម្តងហើយម្តងទៀតដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ចូលទៅក្នុងដែនទឹករបស់ជប៉ុន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែលបានធ្វើឡើងនៅជុំវិញប្រទេសជប៉ុន។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កន្លងមកនេះ មានកងកម្លាំងអង្គរក្ស២ពាន់នាក់របស់សម្តេចត្រូវបានរៀបចំហ្វឹកហាត់យ៉ាងល្អ ក្នុងការត្រៀមបំរុងសម្រាប់ការពារសន្តិសុខ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងពួកគេ នឹងជួយបានភ្លាមៗតែម្តង ។ សម្តេចថា ការដាក់អង្គរក្សនេះ ដោយអ្នកខ្លះក៏មិនដឹងនោះទេ។ ការទម្លាយពីការដាក់កំលាំងសម្ងាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ត្រូវបានសម្តេចតេជោឲ្យដឹងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា ។...
ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឧបាយកលរបស់អ្នកនយោបាយជប៉ុនដែលប៉ុនប៉ង “លាងសម្អាត”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ទៅក្នុងសមុទ្របានទទួលបរាជ័យម្តងទៀត ។ ដោយសារមានសំឡេងប្រឆាំងខ្លាំងពេក បានជាសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមិនបានសរសេរខ្លឹមសារដូចជា “ស្វាគមន៍”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនជាដើមនោះទេ គ្រាន់តែបានបង្ហាញថា “គាំទ្រអង្គការថាមពលបរិមាណូអន្តរជាតិ ធ្វើការស៊ើបអង្កេតឯករាជ្យ” ។ ការទទួលលទ្ធផលបែបនេះគឺមិនមែនជារឿងចៃដន្យនោះទេ ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនក៏បានបង្ហាញថា ពិតមែនតែរដ្ឋាភិបាលចង់ បន្ថែមខ្លឹមសារស្តីពីការស្វាគមន៍ផែនការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន រួមជាមួយទណ្ឌកម្មហួសកម្រិតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា...
បរទេស៖ ប្រធានគណកម្មការគោលនយោបាយការបរទេសលោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាការថែរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងរុស្សីពីសំណាក់ប្រទេសស៊ែប៊ី ពិតជានឹងបង្កឲ្យមានការគម្រាមកំហែងនិងឱកាសនៃការចូលជា សមាជិករបស់សហភាពអឺរ៉ុបជាមិនខាន។ លោកមន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុង Belgrade គួរតែសម្របខ្លួនជាមួយនឹងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូខណៈដែល លោកកំពុងទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអាល់បេនីនិងស៊ែប៊ីម៉ុងតេណេក្រូ និងបូស្នីព្រមទាំងម៉ាសេដូនីផង។ លោក Borrellបានថ្លែងថា៖យើងបានពិភាក្សាអំពីឥទ្ធិពលរបស់រុស្ស៊ី ក្នុងតំបន់ ដែលកំពុងព្យាយាមបង្អាក់ផ្លូវទៅកាន់សមាជិកអឺរ៉ុបនៃបេក្ខភាព តំបន់បាល់កង់ខាងលិច។ យើងស្វាគមន៍ ចំពោះជម្រើសជាយុទ្ធសាស្ត្រ និងភាពក្លាហាននៃពួកគេមួយចំនួន...