បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកអង្គការណាតូអឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងមូស្គូ អាចនឹងនាំឲ្យមានការការចាកចេញពីសហភាពអឺរ៉ុបក្នុងអំឡុងពេលកិច្ចចរចាអាចធ្វើឱ្យប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកចុះខ្សោយ។ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនដងនៅប្រទេសអារ៉ាប៊ីសាអូឌីត និងតួគីក្នុងគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ដោយមានការរំពឹងទុកនៃកិច្ចចរចាមួយផ្សេងទៀត។ នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ អ្នកការទូតណាតូដែលមិនបញ្ចេញឈ្មោះបាននិយាយថា សញ្ញាពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចនឹងផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនចេញពីអឺរ៉ុប រួមជាមួយនឹងការលាតត្រដាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសរុស្ស៊ី បានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមរដ្ឋជាសមាជិកទាំងឡាយ។ គួរឲ្យដឹងដែរថាបណ្តាប្រទេសសហភាពអឺរ៉ុបបាននិងកំពុងបង្កើនការចំណាយផ្នែកយោធា និងការផលិតសព្វាវុធ ដែលជំរុញដោយតម្រូវការរបស់លោក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជនណា ដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី១ មេសា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់។ ក្នុងពិធីជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន...
ភ្នំពេញ ៖ ក្នុងវេលាចុងក្រោយដែលនឹងជិតបែកបងប្រុសជាទីស្រឡាញ់គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានជារៀងរហូតគ្មានថ្ងៃជួបគ្នាវិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយអាថ៌កំបាំងមួយថា កូនស្រីម្នាក់របស់បងប្រុស ហ៊ុន សាន គ្មានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺរស់នៅផ្ទះជួលគេ ហើយចៅៗក៏ពុំបានចូលរៀនពេញលេញដែរ។ សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១ មេសា មុនបញ្ចុះសពឧកញ៉ា ហ៊ុន សាន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ ។ លោក អ៊ុន ចាន់ដា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ករណីជំងឺមិនឆ្លងបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់កើនឡើងប្រមាណជា៦៤% ខណៈនៅឆ្នាំ២០១៤មានត្រឹមតែ៥២%ប៉ុណ្ណោះ ។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង” ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន នាថ្ងៃ៣១ មីនា លោកសាស្រ្តាចារ្យ ឈាង រ៉ា...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
បរទេស៖ ប៉ូលីសថៃកំពុងស៊ើបអង្កេតទៅលើជនជាតិចិនបួននាក់ដែលត្រូវបានចោទថា បានចូលដោយខុសច្បាប់នៅក្នុងអគារកំពុងសាងសង់ដែលបានដួលរលំ អំឡុងពេលរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន និងព្យាយាមទាញយកឯកសារពីកន្លែងនោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Noppasin Poonsawat ស្នងការរង នៃស្នងការដ្ឋាននគរបាលក្រុងបាងកក បានប្រាប់ឲ្យដឹងថា ជនជាតិចិនទាំង៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ពីបទយកឯកសារចំនួន៣២ឯកសារ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីអំពាវនាវដល់សាធារណជន ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីអំពាវនាវ ដដែល គ.ស.ច.គ បានកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់...
ភ្នំពេញ ៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា បានលើកឡើងពីផលចំណេញចំពោះការដឹកទំនិញតាមរថភ្លើងពីទីក្រុងគុនមិញ ប្រទេសចិន មកឡាវ ហើយដឹកពីឡាវមករាជធានីភ្នំពេញ តាមរថយន្តចំណេញពេលវេលាជាងពាក់កណ្តាល បើបៀបធៀបនឹងដឹកតាមនាវា ។ យោងតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា នាថ្ងៃ៣១ មីនា បានឲ្យដឹងថា រថភ្លើងដឹកទំនិញចម្រុះដំបូងដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងកម្ពុជានៃសេវាកម្ម “ឡានឆាង-មេគង្គអ៊ិចប្រេសបូក”...