ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធ ជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងរបាយការណ៍បានឲ្យដឹងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji និងសមភាគី វេណេស៊ុយអេឡាលោក Pedro Rafael Tellechea នៅទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងដែលដឹកនាំដោយអង់គ្លេសហៅកាត់ថា JEF បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការផ្តល់ជំនួយជាយោធាថ្មីតម្លៃជាង១០០លានដុល្លារបន្ថែមទៀតឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងដែរថាកញ្ចប់យោធាថ្មីដែលភាគច្រើនគឺជាប្រព័ន្ធការពារដែនអាកាសហើយដំណើរការនៃការបញ្ជាទិញអាវុធទាំងនេះត្រូវបានធ្វើឡើងដោយមានការឆ្លងកាត់តាមរយៈមូលនិធិអន្តរជាតិសម្រាប់អ៊ុយក្រែនដែលហៅកាត់ថា IFU។ មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសបានថ្លែងថា៖ការបរិច្ចាកជំនួយតាមរយៈមូលនិធិ IFU បានអនុញ្ញាតិឲ្យប្រទេសដែលជាម្ចាស់ជំនួយអាចចូលរួមគ្នាក្នុងការបញ្ជាទិញអាវុធដែលអ៊ុយក្រែនចង់បានតាមរយៈឧស្សាហកម្មផលិតអាវុធនានាដោយមិនចាំបាច់ធ្វើការប្រើប្រាស់អាវុធដែលមាននៅក្នុងស្តុករបស់ពួកគេផ្ទាល់នោះឡើយ។ គួរឲ្យដឹងដែរថាមូលនិធិ IFU បានបង្កើតឡើងកាលពីខែសីហាឆ្នាំ២០២២នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីអំពីប្រទេសអ៊ុយក្រែននាទីក្រុង Copenhagen ដែលវានឹងផ្តល់សេវាក្នុងការជួយចែកចាយនិងប្រមូលលុយជំនួយនានាដើម្បីយកទៅទិញសព្វាវុធតាមការចង់បានរបស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
ផ្លរីដា៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសារភាពថា មិនមានកំហុស ចំពោះការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធ ដែលចោទប្រកាន់លោកពីបទកាន់ កាប់ឯកសារសន្តិសុខជាតិចាត់ថ្នាក់ បន្ទាប់ពីលោកបានចាកចេញពីសេតវិមាន។ លោក ត្រាំ បានបង្ហាញខ្លួននៅក្នុងតុលាការក្នុងទីក្រុងមៃមី ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងចៅក្រមលើការចោទប្រកាន់ របស់សហព័ន្ធ ហើយបានចូលសារភាពថា មិនមានទោសចំពោះបទល្មើសព្រហ្មទណ្ឌទាំង ៣៧ករណី។ ចៅក្រម Jonathan...
ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។ សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវកន្លែងប្រមូលព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងប្រទេសគុយបាក្នុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា នៅពេលបង្កើតរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះបានជួបជាមួយនឹងប្រធានភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក Rafael Grossiដើម្បីពិភាក្សាគ្នាទៅលើកម្រិតប្រថុយប្រថាន នៃសន្តិសុខសុវត្ថិភាពដែលអាចបណ្តាមកពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ។ ប្រភពដដែលបានបន្តទៀតថានៅក្នុងអំឡុងពេលពិភាក្សាគ្នាលោក Zelensky បានថ្លែងថាកម្រិតគ្រោះថ្នាក់របស់រោងចក្រនុយក្លេអ៊ែរនេះបានបន្តកើន ឡើងខ្ពស់ខណៈដែលទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនាពេលចុងក្រោយនេះ។ លោក Zelensky បានបន្តថាលោកស្វាគមន៍ចំពោះវត្តមាន របស់ក្រុមការងារជំនាញរបស់...
បរទេស៖ មន្ត្រីការពារជាតិអាមេរិកម្នាក់ប្រាប់ VOA ថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយយោធាបន្ថែមដល់ទៅ ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលរថពាសដែក Stryker និង Bradley ដែលអាចជំនួសរថពាសដែកដែលខូច និងត្រូវបានបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ៗ នេះបើយោងតាមមន្ត្រីការពារជាតិពីរនាក់ដែលបាននិយាយទៅកាន់ VOA...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បី ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃ១៣ មិថុនា សម្តេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យចំណុចខ្លាំង...
បរទេស៖ ព្រឹទ្ធសភារបស់ប្រទេសថៃ បានស្នើឱ្យមានការពិភាក្សាក្នុងគោលបំណងសម្រាប់មជ្ឈដ្ឋានកណ្តាលផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកគាំទ្ររាជានិយមកាលពីថ្ងៃចន្ទ បានដាក់ញត្តិទៅព្រឹទ្ធសភាដោយទទូចឱ្យរក្សាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ដោយមិនត្រូវបានគេកែប្រែ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការតវ៉ាទៅលើការគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក...