ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ ក្នុងជំនួប លោក TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២៥ ដោយប្រេងសាំងធម្មតាតម្លៃ៣ ៩០០ រៀលក្នុង១លីត្រ (ឡើងថ្លៃ ៥០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ៣ ៧០០ រៀលក្នុង១លីត្រ (តម្លៃថេរ) បើប្រៀបធៀប១០ថ្ងៃមុន៕
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដាក់ចេញនូវយុទ្ធនាការ “ត្រូវនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”។ កម្មវិធីបើកយុទ្ធនាការនេះ ចាប់ផ្តើមឡើងនាថ្ងៃ១ មេសា ។ មុនចាប់ផ្តើមនូវយុទ្ធនាការ លោករដ្ឋមន្រ្តីព័ត៌មានក៏បានរៀបចំសន្និសីទសារព័ត៌មានមួយផងដែរ កាលពីថ្ងៃ៣១ មីនា ។ ក្នុងសន្និសីទនេះ បានផ្តោតជាសំខាន់ទៅលើ “សូមនិយាយថាទេ!...
បរទេស៖ យោធាចិនបានប្រកាសសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ខណៈដែលចិន គឺបានព្រមានកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រឆាំងនឹងការស្វែងរកឯករាជ្យ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធរួមគ្នានេះពាក់ព័ន្ធនឹងកងទ័ពជើងទឹក ជើងគោក អាកាស និងគ្រាប់រ៉ុក្កែត ហើយមានន័យថាជា...
រ៉ូម៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះនៅហាងលក់រថយន្ត Tesla នៅជាយក្រុងរ៉ូម កាលពីព្រឹកថ្ងៃចន្ទ ដោយបានបំផ្លាញរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៧ គ្រឿង យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។ អគ្គីភ័យនេះ ត្រូវបានគេរាយការណ៍ថា នៅម៉ោងប្រហែល ៤:៣០ ម៉ោងក្នុងស្រុកបានឆាបឆេះរថយន្តចំនួន ១៧ គ្រឿងក្នុងបន្ទប់តាំងបង្ហាញ និងខូចខាតផ្នែកខ្លះនៃរចនាសម្ព័ន្ធរបស់អាជីវករ បើទោះបីជាមានការឆ្លើយតបភ្លាមៗពីអ្នកពន្លត់អគ្គីភ័យ...
ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានបឋមពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋានគរបាលជាតិ ខណៈនេះកំពុងមានករណីអគ្គិភ័យឆាបឆេះរោងចក្រទល់មុខស្ថានីយប្រេងឥន្ធនៈ PTT អង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្រុកអង្គស្នួល ខេត្តកណ្ដាល វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥៕
ម៉ាន់ដាឡេ៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលបានឲ្យដឹងថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២០០០ នាក់ និងជាង ៣៩០០ នាក់បានរងរបួស ខណៈដែល រយៈពេល ៧២ ម៉ោងដ៏សំខាន់ដើម្បីស្វែងរកអ្នកនៅរស់ត្រូវបានបិទបញ្ចប់។ មនុស្សជាច្រើនត្រូវបានគេជឿថានៅតែជាប់នៅក្រោមគំនរបាក់បែកក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសនេះ នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកាលពីរសៀលថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ចំពេលមានការខ្វះខាតគ្រឿងយន្តធុនធ្ងន់ អ្នកស្រុកបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក...
កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ មានរៀបចំកម្មវិធីនៃការយល់ដឹងពីប្រពៃណីទំនៀមទម្លាប់បុណ្យឆេងម៉េង។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ជារៀងរាល់ឆ្នាំ នៅក្នុងពេលនៃពិធីបុណ្យឆេងម៉េង ប្រជាជនកម្ពុជាកាត់សែស្រឡាយចិនបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ីដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត ដូចជាការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង ការបង្កើតកម្មវិធីសុខភាព និងកម្មវិធីនានាទាក់ទងនឹងការលើកកម្ពស់បៃតងភាព។...
កិច្ចប្រជុំបានបង្ហាញថា ការត្រួតពិនិត្យនិងការពារបរិស្ថានអេកូឡេស៊ីរបស់មជ្ឈិមបក្ស គឺជាវិធានការសំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការ កសាងអរិយធម៌អេកូឡូស៊ី ត្រូវតែប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំរបស់បក្សកុម្មុយនីស្តចិនសម្រាប់ការងារ អធិការកិច្ចក្នុងកិច្ចការពារបរិស្ថានបន្តដើរតួនាទីអធិការកិច្ចជាដាវដ៏មុតស្រួច និងពង្រឹងបន្ថែមទៀតនូវទំនួលខុសត្រូវនយោបាយនៃគ្រប់តំបន់និងស្ថាប័ន ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត។ត្រូវតែពង្រឹងការកសាងក្រុមអធិការកិច្ច បង្កើនការគ្រប់គ្រងតាមស្តង់ដារ និងពង្រឹងរបៀបរបបការងារនិងវិន័យឱ្យបានម៉ឺងម៉ាត់៕