បរទេស៖យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់យោធាលោកខាងលិច។ ការអះអាងនិងព្រមានដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ីដោយក្នុងនោះលោកបានលើកឡើងអំពីការកែប្រែច្បាប់កាលពីឆ្នាំមុនចំពោះគោលការណ៍ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេស។ គេមើលឃើញថាការព្រមាននេះកើតឡើងចំពេលមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការដាក់ពង្រាយទាហានទៅកាន់ប្រទេសអ៊ុយក្រែនដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលក៏ដូចជាផែនការរបស់សហភាពអឺរ៉ុបក្នុងការធ្វើសកម្មភាពយោធាឡើងវិញនៅក្នុងប្លុកនេះ។ យោងតាមលោករដ្ឋមន្ត្រីការពារជាតិរូបនេះបានឲ្យដឹងដែរថាទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវការត្រៀមលក្ខណៈយោធារបស់ប្រទេសនៅអឹរ៉ុប។ លោក Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃព្រហស្បតិ៍ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើប្រាស់ ក្នុងករណីមានការឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី ឬប្រទេសបេឡារុស្សទោះក្នុងករណី សូម្បីតែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។ លោកក៏បានកត់សម្គាល់ផងដែរនូវការអំពាវនាវរបស់បារាំង និងចក្រភពអង់គ្លេសសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ស្តីពីតំបន់គ្រីមៀ គឺជាគ្រោះថ្នាក់ខ្លាំង ដល់ការចរចាសន្តិភាព ជាមួយរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ឲ្យដឹងថា...
ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។ ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ៥០០ លានអឺរ៉ូសម្រាប់ការការពារអ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសនៃការទិញជំនួសនៅខាងក្រៅ App Store របស់ខ្លួន...
យូអិន៖ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសម្ព័ន្ធភាពតិចបំផុតជាមួយនឹងប្រព័ន្ធពហុភាគី ដែលមានមូលដ្ឋាននៅអង្គការសហប្រជាជាតិ ហើយកំពុងធ្វើឱ្យចុះខ្សោយយ៉ាងសកម្មនូវសន្តិភាព និងការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈគោលនយោបាយសេដ្ឋកិច្ចឯកតោភាគី នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញម្នាក់នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Arria-Formula កាលពីថ្ងៃពុធ។ ថ្លែងពីចម្ងាយពីទីក្រុងរ៉ូម លោកសាស្ត្រាចារ្យ Jeffrey Sachs នាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Columbia បានចាប់ផ្តើមដោយបញ្ជាក់ពីសារៈសំខាន់នៃប្រធានបទនៃកិច្ចប្រជុំ ការការពារ និងការរីកចម្រើននៃពហុភាគីនិយម។ លោក Sachs បានលើកឡើងថា...
ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃ២៤ មេសា បានប្រកាសពីភាពជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម ប៉ុន្តែទោះបីជាជោគជ័យ ក៏ទារករូបនេះត្រូវទាមទារការព្យាបាលបន្តទៀតដែរ ដើម្បីការពារសុវត្ថិភាពខ្លាចជួបបញ្ហាអ្វីមួយ ។ នេះបើតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ បានដោយជោគជ័យ នៅវេលាម៉ោង...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ។ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានថ្លែងបែបនេះ ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាច របស់សមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពី លោក ហាក់ លាងហ៊...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយនិយាយថា លោក Volodymyr Zelenskyy កំពុងអូសបន្លាយ “វាលពិឃាត” បន្ទាប់ពីបានពន្យាពេលនូវការប្រគល់តំបន់គ្រីមៀទៅឱ្យប្រទេសរុស្ស៊ីដែលជាផ្នែកនៃផែនការសន្តិភាពដ៏មានសក្តានុពលមួយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ដ៏កម្រចំពោះលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីដោយជំរុញឱ្យមេដឹកនាំរុស្ស៊ី “បញ្ឈប់!” បន្ទាប់ពីរុស្ស៊ីវាយប្រហារដ៏ខ្លាំងក្លាមួយលើក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth របស់លោកថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រសិនបើភាគីអាមេរិក ពិតជាចង់ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធជាមួយប្រទេសចិន តាមរយៈការសន្ទនា និងការចរចានោះ ត្រូវតែបញ្ឈប់ការគំរាមកំហែង ហើយធ្វើការសន្ទនាដោយឈរលើមូលដ្ឋានសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ លោក Guo បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយចុងក្រោយបង្អស់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott...