វ៉ាស៊ីនតោន៖ រលកកំដៅដែលអូសបន្លាយអស់ជាច្រើនសប្តាហ៍ នៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តបោកបក់មកលើតំបន់ដ៏ធំនៃប្រទេសនេះ ខណៈដែលផ្នែកខ្លះត្រូវបានវាយប្រហារដោយព្យុះផ្គររន្ទះខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានចេញការជូនដំណឹងអំពីកំដៅ ដែលចូលជាធរមាននៅថ្ងៃចន្ទសម្រាប់ប្រជាជនអាមេរិកចំនួន ៤០ លាននាក់នៅទូទាំងរដ្ឋ យ៉ាងហោចណាស់រាប់សិបចាប់ពីម៉ុនតាណារហូតដល់រដ្ឋតិចសាស់ និងផ្លរីដា។ យោងតាមការព្យាករណ៍អាកាសធាតុចុងក្រោយបង្អស់បានឱ្យដឹងថា សីតុណ្ហភាពក្តៅខ្លាំងនឹងបន្តនៅភាគនិរតីនៃសហរដ្ឋអាមេរិក ខណៈពេលដែលកាន់តែខ្លាំងនៅភាគខាងលិចនៃសប្តាហ៍នេះ។ លំហកំដៅដែលស្ថិតនៅលើភាគនិរតីត្រូវបានគេរំពឹងថា នឹងលាតសន្ធឹងចូលទៅភាគកណ្តាល ភាគខាងលិច នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដែលគ្របដណ្ដប់ ដើម្បីជ្រៀតជ្រែកក្នុងការគ្រប់គ្រងរបស់ប្រទេសផ្សេងៗ។ លោក Ali Akbar Ahmadian អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់បានឲ្យដឹងថា នៅពីក្រោយភាពជាម្ចាស់នៃវេទិកាអ៊ីនធឺណិតសកល ដូចជា Google, Twitter និង Instagram សហរដ្ឋអាមេរិក គិតថាអ៊ីនធឺណែតអន្តរជាតិជា...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះក្រុមប៉ូលីសបាន ប្រកាសហើយថាសាកសពបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញអណ្តែតចេញពីក្នុងទឹកខាងក្រៅនិងក្បែរទៅនឹងលំនៅ ដ្ឋានដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងរស់នៅបច្ចុប្បន្ននោះគឺជាចុងភៅប្រចាំគ្រួសាររបស់លោក Obama តែម្តង។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបុរសជនជាតិស្បែកខ្មៅអាហ្វ្រិកកាត់អាមេរិក ដែលបានស្លាប់នោះមានឈ្មោះថា Tafari Campbell មានវ័យ៤៣ឆ្នាំ ហើយត្រូវបានប៉ូលីសអះអាងថាបានស្លាប់ដោយសារ លង់ទឹកក្រោយលេងកីឡាលើកទឹកកំសាន្តប្រភេទ paddleboarding។ ក្រោយទទួលបានដំណឹងនេះភរិយាលោក Obama និងលោក Obama...
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ គណបក្សខ្មែរតែមួយចាត់ទុកការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌។ តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៤ កក្កដា គណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ចាប់ពីថ្ងៃទី១ ដល់ ២១...
បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសអាល្លឺម៉ង់ដែលបានថ្លែងប្រាប់ ក្រុមអ្នកកាសែតម្សិលមិញថាស្ថានភាពសេដ្ឋកិច្ចរុស្សីដែលនៅតែមានភាពរឹងម៉ាំចំពោះមុខ ទណ្ដកម្មរបស់លោកខាងលិចនោះបាន ធ្វើឲ្យក្រុមហ៊ុនអាជីវកម្មរបស់អាល្លឺម៉ង់ជាច្រើនកំពុងស្តាក់ស្ទើរក្នុងការចាកចេញពីប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតរុស្សីលោក Sergey Nechayev បានថ្លែងទៀតថាសេដ្ឋកិច្ចរបស់អាល្លឺម៉ង់បានធ្លាក់ចូលក្នុងដំណាក់កាលបច្ចេកទេស មានន័យស្មើនឹងវិបតិ្តកំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចក្នុង នោះគិតត្រឹមត្រីមាសដំបូងអាល្លឺម៉ង់បានធ្លាក់ចុះ០,៣ភាគរយ រួចទៅហើយរួចទៅហើយខណៈដែលកាល ពីត្រីមាសចុងក្រោយឆ្នាំទៅសេដ្ឋកិច្ចបានធ្លាក់ចុះដល់ទៅ០,៥ភាគរយ។ ក្នុងពេលដែលអាល្លឺម៉ង់កំពុងមានបញ្ហានោះ ផ្ទុយទៅវិញសេដ្ឋកិច្ចរុស្ស៊ីដែលរងការវាយប្រហារ ដោយទណ្ឌកម្មលោកខាងលិចដែលមិនធ្លាប់មានពីមុនមក កំពុងតែបង្ហាញពីស្ថិរភាព និងកំណើនទៅវិញ។ លោក Nechayev បាននិយាយថា...
បរទេស៖អតីតប្រធានធនាគារជាតិនៃប្រទេស ហុងគ្រី បានធ្វើការថ្លែងជាមួយនឹងក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញថាការចាកចេញរបស់ប្រទេសហុងគ្រីពីសហភាពអឺរ៉ុប អាចនឹងក្លាយទៅជាការពិតនៅពេលខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តទៀតថា របៀបនៃការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបឬ Brexit នឹងអាចក្លាយទៅជារបៀបដែលហុងគ្រី នឹងប្រើប្រាស់សម្រាប់ចាកចេញពីអឺរ៉ុបដូចគ្នាដែរ។ លោកពន្យល់ថាលទ្ធភាពដែលហុងគ្រីអាចនឹងសម្រេចចិត្តចាកចេញ កាលពីឆ្នាំកន្លងទៅមានតែ១០ ភាគរយប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំនេះលទ្ធភាពនេះ បានកើនឡើងទៅដល់២០និង៣០ភាគរយ។ បន្ថែមពីលើបញ្ហាគោលនយោបាយសម្រាប់ ជនភៀសខ្លួនមិនត្រូវគ្នាផងនោះបញ្ហានៃការកើនឡើង នៃអត្រាអតិផរណារបស់ប្រទេស និងការបង្ខាំងទុកថវិការបស់សហភាពអឺរ៉ុប ចំនួន៣០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិដល់ទីក្រុង Budapest...
បរទេស៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ប្រទេសរុស្សីលោក Denis Manturov កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសរោងចក្រផលិតអាវុធរបស់រុស្សីនឹងអាចប្រើប្រាស់កម្មករជំនាញដល់ទៅ១៦០០០នាក់ដើម្បីអាចបង្កើនផលិតកម្មផលិតអាវុធជាច្រើនបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ RT លោក Manturov បាននិយាយថា៖តាំងតែពីចាប់ផ្តើមផលិតកម្មកាលពីដើមឆ្នាំកន្លងមកនេះអាវុធជាច្រើនប្រភេទឧបករណ៍យោធាពិសេសៗជាច្រើនត្រូវបានផលិតឡើងក្នុងចំនួនច្រើនជាងខ្លាំងធៀបទៅនឹងចំនួនដែលបានផលិតពេញមួយឆ្នាំ២០២២។ លោកបានបន្តថា៖បើនិយាយអំពីអាវុធវិញពួកយើងនៅពេលនេះបានកើនឡើងដល់កម្រិតមួយដែលអាចផ្តល់ជូននូវកងកម្លាំងយោធាច្រើនជាងអាវុធដែលរុស្សីបានកម្ម៉ង់កាលពីមួយឆ្នាំកន្លងទៅថែមទៀត។ ជាលទ្ធផលជាក់ស្តែងរោងចក្រឧស្សាហកម្មយោធារុស្ស៊ីជាច្រើនកន្លែង បានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានៅអ៊ុយក្រែនទាំងដែលកន្លងមកនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនអាវុធ បរិក្ខារ និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ពាន់លានដុល្លារមកហើយទៅកាន់ឲ្យទីក្រុងគៀវ។ ទោះបីជាពួកគេមិនមែនជាភាគីនៃជម្លោះនោះក្តីលោកខាងលិចក៏កំពុងតែបានស្វែងរកការបង្កើនផលិតកម្មយោធាផងដែរ ប៉ុន្តែយ៉ាងណាពួកគេទទួលបានភាពជោគជ័យតិចតួចបំផុតរហូតមកដល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ្នកនាង Mao Ning កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសចិននឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ក្នុងការការពារដល់សន្តិសុខជាតិចេញពីបណ្តាញចារកម្មរបស់អាមេរិក។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរូបនេះបាននិយាយថា៖ភាគីខាងអាមេរិកមកដល់ពេលនេះនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលផ្តោតលើអ្វីដែលគេហៅថាចារកម្មចិន និងការវាយប្រហារតាមអ៊ីនធឺណិត ហើយម្យ៉ាងវិញទៀតអាមេរិកតែងតែប្រាប់សាធារណជនអំពីសកម្មភាពស៊ើបការណ៍សម្ងាត់ទ្រង់ទ្រាយធំរបស់ខ្លួនដែលផ្តោតលើប្រទេសចិន។ គួរឲ្យដឹងដែរថាបួនកន្លងមកមុននេះ ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA លោក William Burns បានអះអាងប្រាប់សន្និសីទសន្តិសុខក្នុងរដ្ឋ Colorado ថា ចារកម្មរបស់គាត់កំពុងដំណើរការភ្នាក់ងារសំងាត់នៅក្នុងប្រទេសចិន។ រំលឹកដែរថាភ្នាក់ងារស៊ើបការណ៍សំងាត់CIA បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះសមត្ថភាពប្រមូលព័ត៌មានរបស់ខ្លួននៅក្នុងឆ្នាំ ២០១០នៅពេលដែលអាជ្ញាធរចិនបានចាប់ផ្តើមកំណត់អត្តសញ្ញាណ...
ភ្នំពេញ៖ ក្រសួងការបរទេសចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣បានសម្ដែងការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ក្នុងការបោះឆ្នោត ក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន និងជឿជាក់ថានៅថ្ងៃអនាគត ប្រទេសកម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន ក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន។ យោងតាមគណនីហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ឆ្លើយសំណួរអំពីករណីដែលគណបក្សប្រជាជនកម្ពុជាប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧...
ភ្នំពេញ ៖ ក្រោយពីលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា យកហ្វេសប៊ុកសម្តេចមកប្រើវិញនោះ តាមរយៈហ្វេសប៊ុកបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងត្រៀមខ្លួចរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាស្ថិតនៅលេខរៀងទី១៨។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នាថ្ងៃ២០ កក្កដា នេះ បានគូសបញ្ជាក់ថា «នៅតែ ៣ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោតហើយ...