ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិក ផ្តល់ការពន្យល់ដល់សហគមន៍អន្តរជាតិ សម្រាប់ការលេចធ្លាយឯកសារយោធារបស់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ឯកសារដែលសង្ស័យថា បានចាត់ថ្នាក់មន្ទីរប៉ង់តាហ្គោន មួយចំនួនត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ។ ឯកសារលេចធ្លាយទាំងនេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានធ្វើចារកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះមិនមែនជាលើកទីមួយនោះទេសម្រាប់រឿងអាស្រូវបែបនេះដែលត្រូវលាតត្រដាង។ ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានយល់ព្រមក្នុងការផ្តល់ កំចីទៅឲ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ជាក្បាលគ្រាប់កាំភ្លើងធំទំហំ 155mm ប្រមាណទៅដល់៥០ម៉ឺនគ្រាប់ខណៈ ដែលស្តុករបស់អាមេរិក កំពុងមានចំនួនខ្វះខាតដោយសារការផ្តល់ជំនួយឲ្យទៅអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលបានធ្វើឡើងនិងចុះ ហត្ថលេខាកាលពីខែមុនហើយក្នុងុរូបរាងជាកំចី ជាជាងការទិញលក់ពីព្រោះថាកូរ៉េខាងត្បូងនឹងអាចធានាបាន នូវស្ថេរភាពអាវុធក្នុងស្តុករបស់ ខ្លួនបានដូចគ្នាក្នុងគ្រាដែលខ្លួនក៏កំពុង បញ្ជូនជំនួយយោធាមួយចំនួនឲ្ យទៅអ៊ុយក្រែនដែរនោះ។ ទំហំក្បាលគ្រាប់នេះត្រូវបានគេមើលឃើញថា មានចំនួនស្ទើរស្មើទៅនឹងពាក់ កណ្តាលគ្រាប់ដែលអាមេរិកផ្តល់ទៅឲ្យ ប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅនិងស្មើទៅនឹង៥ដង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាមេរិកលោក Lloyd Austin លើប្រធានបទផ្តល់ជំនួយ យោធាឲ្យមកអ៊ុយក្រែន។ សរសេរចេញផ្សាយនៅលើបណ្តាញសង្គម Telegram លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានពោលថា៖ ពួកយើងបានពិភាក្សាគ្នាអំពីព័ត៌មាន លំអិតនិងបន្ទាន់អំពីតំរូវការចាំបាច់របស់អ៊ុយក្រែន ដើម្បីធ្វើយ៉ាងណា ឲ្យអាចទទួលបានជ័យជំនះនៅក្នុងការវាយបកដណ្តើម យកទឹកដីរបស់ខ្លួនពីប្រទេសរុស្សីមកវិញ។ នៅក្នុងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បាន លើកឡើងអំពីភាពចាំបាច់ដែលអ៊ុយក្រែន ត្រូវការជាពិសេស...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឲ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពល រដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.៤៥០រៀល ឡើងថ្លៃជាង១០ថ្ងៃមុនចំនួន២០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.១៥០រៀល ឡើង៥០រៀល ៕
លោក Nasser Kanaani បានថ្លែងថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដែលបាន ប្រកាសនៅក្រុងប៉េកាំង ប្រទេសទាំងពីរបានរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាផ្លូវការ ហើយគណៈ ប្រតិភូនៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅដល់ក្រុង តេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៨ ខែមេសា បច្ចុប្បន្ននេះ សមាជិកនៃគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើការងារគ្រប់ផ្នែកនៅក្រុងតេហេរ៉ង់ និងក្រុងMashhad ដោយឡែកពីគ្នា ដើម្បីត្រៀមបើកស្ថានទូតនិងស្ថានកុងស៊ុលជាថ្មីឡើងវិញ ។...
បរទេស៖ កងនាវាចរទី៧ របស់អាមេរិកបាននិយាយនៅថ្ងៃចន្ទថា នាវាពិឃាតបំពាក់មីស៊ីលរបស់អាមេរិក បានចូលសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ ស្ព្រាតលី (Nansha) ដើម្បី “ធានាសិទ្ធិ និងសេរីភាពនាវាចរណ៍” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាន និយាយថា “នៅថ្ងៃទី១០ ខែមេសា...
ហិង្ហបុរី៖ កង្វះគោលនយោបាយហិរញ្ញវត្ថុឯករាជ្យ និងការត្រួតពិនិត្យបានធ្វើឱ្យឧស្សាហកម្មធនាគារអឺរ៉ុប ស្ថិតក្នុងភាព ចលាចល ដោយសារ ហានិភ័យ ដែលហៀរចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក នេះបើតាមអ្នកសេដ្ឋកិច្ច សិង្ហបុរី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះ។ លោក Yan Li សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេស សិង្ហបុរីបានឲ្យដឹងថា វិបត្តិដែលបានកើតឡើងចំពោះធនាគារ Credit...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។ ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្តសម័យ ប្រជុំលើកទី១០ ដោយពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី៧ មេសា នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាព សម្តេច សាយ...