បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់គោលដៅពីលើអាកាសជាង ៨០.០០០ ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ុយក្រែន ដោយបន្ថែមថាប្រទេសរុស្ស៊ីកំពុងស្វែងរកការបង្កើតប្រព័ន្ធប្រឆាំងយន្តហោះសកលដែលមានសមត្ថភាពស្ទាក់ចាប់គ្រាប់មីស៊ីលដែលចូលមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ពូទីន បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលជួបជាមួយមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ដើម្បីពិភាក្សាអំពីផែនការសព្វាវុធរបស់រុស្ស៊ីសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៧...
ភ្នំពេញ៖ ឆ្លើយតបនឹងនឹងការលើកឡើងរបស់ពលរដ្ឋ នៅលើបណ្តាញសង្គមដែលថា អាជ្ញាធរ មករុះរើផ្ទះរបស់ខ្លួន ដោយមិនទាន់បានសំណងសមរម្យ ជុំវិញគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានប្រជាពលរដ្ឋ៣គ្រួសារ ដែលពុំព្រមទទួលយកសំណង ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ការឈប់ចាប់ដៃគូនេះ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃ១៣ មិថុនានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕
នៅពេលដែលទូរស័ព្ទដៃ Huawei បានទម្លុះការទប់ស្កាត់បន្ទះឈីប 5G នៅពេលដែលយានអវកាសរុករកតាមព្រះច័ន្ទលេខ Chang’e បាននាំយកដីពីឋានព្រះចន្ទមកវិញ ហើយនៅពេលដែលនាវាមុជទឹកលេខ Fendouzhe បានចុះចតដោយជោគជ័យនៅបាតសមុទ្រ Mariana Trench ដែលមានជម្រៅមួយម៉ឺនម៉ែត្រល។ល នៅពីក្រោយសមិទ្ធផលទាំងអស់នេះ មានពាក្យគន្លឹះទូទៅមួយគឺ ខ្លួនទីពឹងខ្លួន។ ខណៈពេលដែលប្រព័ន្ធនាំផ្លូវដោយផ្កាយរណប Beidou ផ្តល់សេវាកម្មដល់ប្រទេសជាងនិងតំបន់ជាង២០០ លើពិភពលោក DeepSeek បន្ថយកម្រិតសម្រាប់ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីជាច្រើន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះ Elon Musk បន្ទាប់ពីការរិះគន់របស់មហាសេដ្ឋីបច្ចេកវិទ្យាចំពោះវិក័យប័ត្រពន្ធ និងការចំណាយរបស់គាត់។ លោកMusk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX និងជាម្ចាស់ក្រុមហ៊ុន X ថ្មីៗនេះបានលាឈប់ពីដំណើរការនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាស្ថាប័នដែលបង្កើតឡើងដោយ...
កំពង់ធំ: កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវហាមឃាត់ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះកង...
បរទេស៖ កងទ័ពអាកាសថៃ (RTAF) បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំង Saab Gripen E និង F ចំនួន ១២ គ្រឿងពីប្រទេសស៊ុយអែត នៅក្នុងគម្រោងលទ្ធកម្មដែលមានតម្លៃ ៦០ ពាន់លានបាត ដោយការដឹកជញ្ជូនលើកដំបូងត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៩ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦...
សេអ៊ូល៖ ប្រធានាធិបតីសេរីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung ទំនងជាបន្តទំនាក់ទំនងស្ថិរភាពជាមួយប្រទេសជប៉ុន យ៉ាងហោចណាស់នៅដើមអាណត្តិរបស់លោក ដោយជៀសវាងនូវជំហររឹងរូស នៅពេលដែលប្រទេសទាំងពីរស្វែងរកបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងភាពមិនច្បាស់លាស់ដែលបង្កឡើងដោយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យនៃការផ្ទុះឡើងជុំវិញបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៃឧបទ្វីបកូរ៉េ នៅតែបន្តកើតមាន ដោយសារតែវោហាសាស្ត្រប្រឆាំងជប៉ុនកាលពីអតីតកាលរបស់លោក Lee និងជិតដល់ខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ខឿនការពារជាតិ របស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា និងគ្រប់ពេលវេលា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...