បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានបញ្ចប់ ទៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីបញ្ចប់ជម្លោះរយៈពេល១៥ខែនៅក្នុងតំបន់ហ្គាហ្សា។ ព័ត៌មាននេះបើយោងតាមប្រភព Al Arabiya បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពជាច្រើនហើយបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប រួមមានបទឈប់បាញ់រយៈពេល៤២ថ្ងៃ និងការផ្លាស់ប្តូរអ្នកទោសរវាងគ្នាផងដែរ។ កាលីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែលបានពន្យារពេលការបោះឆ្នោតគណៈរដ្ឋមន្ត្រីលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានស្តីបន្ទោសក្រុមហាម៉ាសចំពោះការបដិសេធផ្នែកខ្លះនៃកិច្ចព្រមព្រៀងប៉ុន្តែក្រុមសកម្មប្រយុទ្ធបានច្រានចោលការអះអាងនេះ។ យោងតាមប្រភពAl Arabiyaដដែល គណៈប្រតិភូអ៊ីស្រាអែលបានចាកចេញពីរដ្ឋធានី Doha...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធានៃក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទៅលើតំបន់ហ្គាហ្សា ដែលធ្វើឡើងបន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់បានកំណត់គោលដៅលើទីតាំង មួយដែលចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល កំពុងត្រូវបានចាប់ខ្លួន។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក lok Donald Trump ហើយត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjmin Netanyahផងដែរ ។កិច្ចព្រមព្រៀងដេលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយនឹងរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ។...
បរទេស៖ សមាជិកសភាបារាំងកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតប្រឆាំងនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលទ្ធផលដែលប្រកាសដោយលោក Yael Braun-Pivet ប្រធានសភាជាតិបារាំង មានតែតំណាងរាស្រ្ត ១៣១រូបប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការបោះឆ្នោតដកសេចក្តីទុកចិត្ត ដែលទាបជាង ២៨៩ សំឡេងដែលបានស្នើ។ នេះជាការបោះឆ្នោតដកសេចក្តីទុកចិត្តលើកដំបូងដែលលោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងទ័ពអ៊ីស្រាអែលដែលបានសម្រុកចូលទៅក្នុងប្រទេសស៊ីរីគួរតែដកខ្លួនចេញ ហើយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគួរតែដាក់ពង្រាយនៅតំបន់ការពារ ដែលជាប្រមុខក្រុមសកម្មប្រយុទ្ធដែលបានកាន់អំណាចនៅទីក្រុងដាម៉ាសនេះបើយោងតាម លោក Abu Mohammad al-Julani មេដឹកនាំដោយយោធាស៊ិរីបច្ចុប្បន្នបានទាមទារ។ លោកAhmed Hussein al-Sharaa ដែលគេស្គាល់ច្បាស់ជាប្រមុខដឹកនាំ Hayat Tahrir al-Sham (HTS) ដែលបានដណ្តើមអំណាចនៅទីក្រុង Damascus កាលពីខែមុនបន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយទសវត្សរ៍ប្រឆាំងនឹងប្រធានាធិបតី Bashar...
ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់ ) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។ ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំនិតៗ ហើយគួរយកម្នាស់ទៅត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣ នាទីសិន ដើម្បីបំផ្លាះសារធាតុក្លៃខូខយដ៏ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម ។...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោកនឹងស្ថិតក្នុងចំណោមមហាសេដ្ឋីជាច្រើននាក់ដែលចូលរួមក្នុងពិធីសម្ពោធប្រធានាធិបតីទីពីររបស់លោក Donald Trump ។ លោក Musk ត្រូវបានកំណត់ឱ្យធ្វើជាប្រធានដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មីរបស់លោក Trump រួមជាមួយនឹង លោក Vivek Ramaswamy ដែលជាសហគ្រិនជីវបច្ចេកវិទ្យា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥...
គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីប និងគ្រាប់មីស៊ីលផ្លោង មកលើប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធនេះក្នុងការវាយប្រហារទ្រង់ទ្រាយធំជាថ្មី ។ ទូរទស្សន៍សាធារណៈ Suspilne បានរាយការណ៍ឲ្យដឹងថា ការផ្ទុះជាបន្តបន្ទាប់ត្រូវបានលាន់ឮនៅក្នុងទីក្រុង Kharkiv ស្ថិតនៅភាគខាងកើត ខណៈប្រព័ន្ធការពារដែនអាកាសមានសកម្មភាពនៅជិតទីក្រុង Cherkasy នៅភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ។ ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះពេញមួយយប់មកលើប្រទេសអ៊ុយក្រែន ៕ប្រែសម្រួលដោយ៖...
ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកស្រីបានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥...
បរទេស៖ ប៉ូលិសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា បុរសជាង៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេង គឺជាអ្នកស្ថិតក្នុងវណ្ណៈទាប ដែលជាក្រុមទាបបំផុតនៅក្នុងប្រព័ន្ធវណ្ណៈហិណ្ឌូ ដែលត្រូវបានកំណត់គោលដៅ សម្រាប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់។ ស្ត្រីមិនបញ្ចេញឈ្មោះដែលឥឡូវមានអាយុ ១៨ ឆ្នាំបាននិយាយថា មានបុរសប្រហែល ៦០...
ភ្នំពេញ ៖ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើង ក្រុមធីមធូបមូស TM , ក្រុមធីមគោកខ្សាច់ GK , ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS។ ពួកគេត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា ៕