បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍មួយ អំពីការបន្តការ ផ្គត់ផ្គង់ជំនួយជាអាវុធទៅឲ្យអ៊ុយក្រែន នោះបានសបញ្ចាក់យ៉ាងច្បាស់ណាស់ថាលោកខាងលិចកំពុង តែបំពាក់អាវុធធ្វើសង្គ្រាម ដោយប្រយោល ឬដោយផ្ទាល់ប្រឆាំងជាមួយនឹងប្រទេសរុស្សី ហើយលទ្ធផលអាមេរិក និងសម្ព័ន្ធមិត្ត ប្រាកដជាទទួល បាននូវការឆ្លើយតបយ៉ាងចាស់ដៃ មួយជាមិនខាន។ លោក Medvedev ដែលបច្ចុប្បន្នក៏កំពុងបម្រើការងារជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សី ផងនោះបានចេញសេចក្តីថ្លែងការណ៍បែបនេះក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានជំនួបរវាងមេដឹកនាំយោធាកំពូលៗនៅមូលដ្ឋានទ័ពអាមេរិក Ramstein...
បរទេស៖យោងតាមការចេញផ្សាយរបស់ The Nikkei កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញថាបញ្ហាវិបត្តិជាច្រើនផ្ទួនៗ បានធ្វើឲ្យតម្លៃទំនិញកើនឡើងថ្លៃជាបន្តបន្ទាប់និងបានធ្វើឲ្យប្រាក់រូបិយវត្ថិលុយយេនរបស់ជប៉ុនធ្លាក់ថ្លៃបន្តបន្ទាប់ គ្នាកាល ពីឆ្នាំ២០២២កន្លងទៅនេះដែលជាលទ្ធផលវាបានធ្វើឲ្យមានការធ្លាក់ចុះនៃឳនភាពពាណិជ្ជកម្ម របស់ប្រទេសក្នុងកម្រិត ដ៏អាក្រក់មួយឬប្រមាណជា១៥៥ពាន់លានដុល្លារ។ ទិន្នន័យដំបូងដែលក្រសួងហិរញ្ញវត្ថុបានបង្ហាញកំណើន នៃការនាំចេញរបស់ជប៉ុនមានត្រឹមទែ៧៦៤ពាន់លានដុល្លារ អាមេរិកកាលពីឆ្នាំទៅក្នុងអត្រា១៨ភាគរយ ប៉ុន្តែក្នុងពេលជាមួយគ្នាការនាំចូលរបស់ជប៉ុន បានកើនឡើងដល់ទៅ៣៩ភាគរយទៅដល៩២០ពាន់លានដុល្លារ។ តួលេខនេះបានបង្ហាញឳនភាពនៃពាណិជ្ជកម្មបានទទួល អត្រាកំណើនជាប់គ្នារយៈពេល២ឆ្នាំ ជាប់គ្នាហើយធៀបទៅនឹង អត្រាដែលជប៉ុនធ្លាប់ទទួលរងខ្ពស់បំផុតម្តងកាលពីឆ្នាំ២០១៤ ដែលគ្រានោះមានត្រឹមតែ១០០ពាន់លានដុល្លារប៉ុណ្ណោះនៃទំហំឳនភាព។ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះអ្វីដែលជប៉ុន មើលឃើញថាជាកត្តាសំខាន់ធ្វើឲ្យទំហំនៃការនាំចូល...
បរទេស៖អជ្ញាធរក្នុងស្រុកបានរាយការន៍ថា មនុស្ស១០នាក់ បានបាត់បង់ជីវិតនិងយ៉ាងហោចណាស់១០នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ រះយ៉ាងអាក្រក់មួយនៅក្នុងតំបន់ Monterey Park នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងបាញ់រះ នៅឯក្លឹបរាំកំសាន្តមួយកន្លែងនេះបើយោងតាមការបញ្ជាក់ពីលោកមេ បញ្ជាការប៉ូលីសក្រុងឡូសអឺញជឺឡេសហើយមកដល់ពេល គេនៅបន្តរត់គេចខ្លួននៅឡើយខណៈដែលអ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់ មន្ត្រីរួចរាល់ហើយដែរ។ ទោះបីជាយ៉ាងណាក្តីមូលហេតុនៃការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ទីតាំងដែលជាកន្លែងកើតហេតុគឺជាតំបន់់ ដែលមានការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មន្ត្រីជាន់ខ្ពស់តំណាងឲ្យកិច្ចការងារគោលនយោបាយការបរទេស និងសន្តិសុខរបស់តំបន់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃចុងសប្តាហ៍កន្លង មកនេះបានលើកឡើងថាបញ្ហាថាមពល ដែលកើតមានឡើងក្នុងតំបន់អឺរ៉ុប គឺមិនមានអ្វីជាផលប៉ះពាល់ ដោយសារតែជម្លោះនៅអ៊ុយក្រែនជាមួយនឹងរុស្សីទៀតឡើយ។ លោកបន្តថា៖ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ពួកយើងបានលុបចោលការពឹងផ្អែកទាំងស្រុងទៅលើថា មពលលើប្រទេស រុស្ស៊ី ដែលយើងបានបង្កើតអស់ជាច្រើនឆ្នាំ យើងបានឆ្លងកាត់ដំណាក់កាល ដ៏តានតឹងនៃការ កើនឡើងតម្លៃ ប៉ុន្តែពួកគេត្រលប់ទៅកម្រិតធម្មតាដចូសម័យ មុនជម្លោះនិងវិបត្តិឡើងវិញ។ លោក Borell ក៏បានបន្ថែមទៀតថា៖ភាពតានតឹង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា អ្នកស៊ើបអង្កេតរបស់ ក្រសួងយុត្តិធម៌អាមេរិក ហៅកាត់ថា (DoJ) បានរកឃើញឯកសារចំនួន៦បន្ថែមទៀតក្នុងអំឡុងពេល ការស្វែងរកផ្ទះ របស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងរយៈពេល១៣ម៉ោងនៅទីក្រុង Delaware ។ មេធាវីរបស់លោក បៃដិន បានលើកឡើងដូច្នេះ ។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃសៅរ៍ ប្រជាជនអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសនេះ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានដកស្រង់សម្តីប៉ូលិសដែលបានលើកឡើងថា បាតុករជាង១០ម៉ឺននាក់ បានមកដល់បាតុកម្មធំនៅក្រុង Tel Aviv ។ បាតុកម្មតូចៗក៏ត្រូវបានធ្វើនៅទីក្រុងផ្សេងទៀតផងដែរ ។ នេះជាសប្តាហ៍ទី២ជាប់គ្នាដែលការតវ៉ាទ្រង់ទ្រាយធំកំពុងត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាល ។...
បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើដំណើរទៅមករបស់ប្រជាជន ចិននិងបរទេសកាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើស នឹងវិទ្យាសាស្ត្រនិងការពិត ដែលបានចាត់វិធានការដាក់កំហិតលើកការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន ។ ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា មិនត្រឹមតែជាការគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ ថែមទាំងជាការគាំពារមជ្ឈដ្ឋាន ដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។ ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេស មានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក អាមេរិកបានចាត់វិធានការដាក់កំហិតលើការចូល...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសួរសុខទុក្ខចំពោះ កម្មាភិបាលនិងមហាជនតំបន់មូលដ្ឋានតាមប្រព័ន្ធវីដេអូ និងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជន គ្រប់ជនជាតិទូទាំងប្រទេសចិន សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យក្នុងការងារនិងរីករាយឆ្នាំថោះ! សូមជូនពរជាតិមាតុភូមិមានភាពរុងរឿងវិបុលភាព ប្រទេសជាតិមានភាពសុខសាន្តប្រជាជនមានសុភមង្គល! លោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងការងារព្យាបាលអ្នកជំងឺ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃកោះតៃវ៉ាន់លោក Joseph Wu កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាល ទីក្រុងប៉េកាំងទំនងជានឹងអាចវាយប្រហារមកលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះដោយសារតែចិនតែងតែ ចាត់ទុកថាកោះតៃវ៉ាន់គឺជាពពែ ដែលរងចាំតែទទួលទោស មួយក្បាលប៉ុណ្ណោះscapegoat។ ការព្រមានេះបានធ្វើឡើងដោយ លោករដ្ឋមន្ត្រីបានអះអាងទៀតថាចិន នឹងធ្វើវាក្នុងគ្រាណាមួយដែលរដ្ឋាភិបាលក្រុង ប៉េកាំងចង់ឲ្យសាធារៈជននិងពិភពលោក ទាំងមូលបញ្ឈប់ការតាមដាន បញ្ហាផ្ទៃក្នុងរបស់ ខ្លួនទាំងឡាយហើយ ងាកមកមើលការវាយប្រហារ លើកោះតៃវ៉ាន់ជំនួសវិញ។...
ភ្នំពេញ៖ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងគ្នាជាគោលការណ៍ បញ្ចប់ការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ជុំទី៣ ក្នុងប្រទេសអារ៉ាប់រួម នាខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ជាផ្លូវការ នៅខែមីនា នារាជធានីភ្នំពេញ ។ ការព្រមព្រៀងគ្នាជាគោលការណ៍នេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមករា ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ...