ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវគ្រិស្តសាសនិកទាំងអស់ នៅកម្ពុជា បន្ដគាំទ្រដំណើរការប្រជាធិបតេយ្យ និងគាំទ្រដំណើរការបោះឆ្នោត ឆ្នាំ២០២៣។ ក្នុងពិធីអបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ នាថ្ងៃទី២៩ ខែធ្នូ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់បំពេញការងារ នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញ បច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះ មិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើង ត្រៀមខ្លួនបំពេញ សេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញា ដល់កសិករ ដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការរំពឹងទុកនៃការបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី គឺស្ថិតនៅក្នុងដៃ របស់សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Orban បានទទូចបែបនេះនៅក្នុង បទសម្ភាសន៍ជាមួយកាសែត Magyar Nemzet...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ជនជាតិអាមេរិកាំង និងកាណាដា ជាង១លាននាក់ កំពុងប្រឈមមុខ នឹងព្យុះព្រិល ចំថ្ងៃបុណ្យណូអ៊ែលដោយធ្វើឲ្យគ្មានថាមពលប្រើប្រាស់ ទន្ទឹមនឹងនេះដែរ ព្យុះនារដូវរងាដ៏ធំនៅតែបន្តវាយលុកអាមេរិកខាងជើង ។ ព្យុះស៊ីក្លូន ធ្វើឲ្យសម្ពាធបរិយាកាសធ្លាក់ចុះ ហើយបាននាំមកនូវព្រិល ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ខ្លាំង ។ ពលរដ្ឋជិត២៥០លាននាក់បានរងផលប៉ះពាល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា គោលនយោបាយរបស់កម្ពុជា ពីមុនមានលុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ គឺត្រូវសាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន...
លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២ជាខួប៧០ឆ្នាំនៃការបង្កើតក្រុមចម្រៀង និងរបាំមជ្ឈិមនិងខួប៦០ឆ្នាំ នៃការបង្កើតក្រុមចម្រៀងនិងរបាំបូព៌ា ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះសិល្បករនិងក្រុមការងារគ្រប់រូប។ លោក Xi Jinping បានគូសបញ្ជាក់ថាជាច្រើនឆ្នាំកន្លងទៅនេះ អ្នកទាំងអស់គ្នាបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវ គោលនយោបាយអក្សរសាស្ត្រនិងសិល្បៈរបស់បក្សកុម្មុយនីស្តចិន បង្កើតស្នាដៃអក្សរសាស្ត្រនិងសិល្បៈល្អៗជាច្រើន បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពរុងរឿងនិងវឌ្ឍនភាពនៃអក្សរសាស្ត្រនិងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស ដែលបានក្លាយទៅជា “ឯកអគ្គរដ្ឋទូតវប្បធម៌”និង “នាមប័ណ្ណវប្បធម៌”នៃប្រទេសចិនថ្មី។...
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់នៃពហុកីឡដ្ឋានជាតិ លោកស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល...
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២,៧០៣ដុល្លាអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT...
បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងថា រដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោនហាក់ដូចជាមិន ចោលនូវគោលបំណងនៃការប្រើប្រាស់ អ៊ុយក្រែន បង្កើតបានទៅជាសង្គ្រាមបែប Proxy war ឡើយប្រឆាំងលើប្រទេសរុស្សី។ លោកអ្នកនាំពាក្យបានបន្តទៀតថាជាពិសេសនៅ ក្នុងអ្វីដែលជាជំនួបចុងក្រោយរវាងមេដឹកនាំនៃ ប្រទេសទាំងពីរអាមេរិក និងអ៊ុយក្រែននាទីក្រុងវ៉ាស៊ិនតោនថាគឺជាអ្វីដែលរុស្សីបានយកចិត្ត ទុកដាក់និងព្រួយបារម្ភបំផុត។ លោក Peskov បានថ្លែងថា៖ជាការពិតណាស់ពួកយើងបានតាមដានព័ត៌មាន ទាំងនេះយ៉ាងជិតដិតយើងបាន...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចេញផ្សាយថាសហរដ្ឋអាមេរិក បានបញ្ជាក់ជំហថានឹងមិនធ្វើការផ្កត់ផ្គង់អ៊ុយក្រែន នូវរថក្រោះប្រភេទ M1 Abram តាមការទាមទារដោយ រដ្ឋាភិបាលអ៊ុយក្រែនឡើយដើម្បីយកទៅប្រឆាំងនឹងរុស្សី។ រំលឹកដែរថាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន គឺលោក Mikhail Podoliak បានដាក់បញ្ចូលរថក្រោះ ប្រភេទទំនើបនេះ ចូលទៅក្នុងបញ្ជី ដែលអ៊ុយក្រែនសំណូមពរសុំពីអាមេរិក នៅក្នុងឱកាសបុណ្យថ្ងៃគ្រិស្តម៉ាកហើយ បង្ហោះនៅលើបណ្តាញសង្គម Twitter តាំងតែពីដើមខែមកម្ល៉េះ។ ក្រោយមកនៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe...