ភ្នំពេញ៖ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា-Air Cambodia បានរៀបចំការសម្ដែងសិល្បៈប្រពៃណីខ្មែរមួយចំនួន ដើម្បីបង្ហាញពីភាពរស់រវើកនៃវប្បធម៌ខ្មែរ ហើយតួនាទីនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការនាំយកនូវវប្បធម៌ខ្មែរទាំងនោះ ផ្សព្វផ្សាយទៅកាន់ពិភពលោក។ ថ្លែងក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៥ ជាមួយអត្តសញ្ញាណថ្មី និង ចក្ខុវិស័យថ្មី នៅ...
សម្លេងដ៏លើសលុបរបស់សហគមន៍អន្តរជាតិបាន បន្លឺជាប់ជានិច្ចជាមួយនិងគោលគំនិតនៃ «គោលការណ៍ចិនតែមួយ»ហើយគោលការណ៍នេះត្រូវបានផ្សព្វផ្សាយចែករំលែក នៅគ្រប់វេទិកាវិទ្យាសាស្រ្តនានានៅបរទេស ដើម្បីរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយពីសច្ចធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ព្រមទាំងបានផ្តល់សញ្ញាវិជ្ជមាននៃការត្រៀមអំណរការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ។ សម្លេងគាំទ្រនេះបានផ្តល់កម្លាំងចិត្តដល់កងទ័ពរំដោះប្រជាជនចិនបង្កើនសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងការផ្តល់សញ្ញាខុសពីបណ្តាប្រទេសនិងអង្គការមួយចំនួនតូចដែលមានអំណានខុសជាមួយនិងប្រវត្តិសាស្រ្តចិន ព្រមទាំងជាការវាយបំបាក់កម្លាំងវង្វេងប្រវត្តិសាស្រ្តរបស់ក្រុមអ្នកនយោបាយប្រជាភិថុតនៅកោះតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធឈ្មោះ «ផ្គរច្រកសមុទ្រ-២០២៥A» នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈក្នុងការគាំពារសន្តិសុខនៃអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី វាគឺមានភាពត្រឹមត្រូវ ចាំបាច់និងសមហេតុផល។ ឈរលើមូលដ្ឋាន«គោលការណ៍ចិនតែមួយ» មានប្រទេសចំនួន១៨៣លើពិភពលោកបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ដែលនេះជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបានយល់ច្បាស់ ពីសាវតារជាតិរបស់កោះតៃវ៉ាន់។ តាមកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រ និងខ្លឹមសារនៃអង្គហេតុតាមផ្លូវច្បាប់ដែលពាក់ព័ន្ធគឺបានកំណត់យ៉ាងច្បាស់ថា...
ភ្នំពេញ៖ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមន៍អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិនបានឱ្យដឹងថា នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ សង្គមស៊ីវិលកម្ពុជា និងចិននឹងសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដែលមានទីតាំងនៅភូមិតានន ឃុំដូង ស្រុកបាទីខេត្តតាកែវ។ លោកបណ្ឌិតបញ្ជាក់ថា ការព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ 1-ការពន្លាតអរិយធម៌រាប់ពាន់ឆ្នាំរបស់ជនជាតិខ្មែរទៅកាន់ពិភពលោកតាមរយៈមិត្តភក្តិចិនដែលអញ្ជើញមកពីការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បណ្តាសារព័ត៌មានចិន និងបណ្តាសហគ្រាសចិនដែលមកលេងកម្សាន្តសង្ក្រាន្តភូមិតានន។ 2-ការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន...
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ចាប់ផ្តើមពីថ្ងៃនេះទៅ កម្ពុជា នឹងស្វាគមន៍ នូវភាគីមិត្តទាំងអស់ ដែលចង់មកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ ដោយគ្មានអ្វីលាក់លាមនោះទេ ។ ការថ្លែងប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់បណ្តាប្រទេសមួយចំនួន ដោយចោទកម្ពុជាថា បាបយកមូលដ្ឋានទ័ពរាម ធ្វើជាមូលដ្ឋានទ័ពចិនផ្តាច់មុខ ខណៈដែលសម្តេចធិបតី...
ប៉េកាំង៖ ពិភពលោកកំពុងខិតជិតដល់ពេលវេលាដ៏ឈឺចាប់ ខណៈដែលអ្វីដែលហៅថា “ពន្ធគយទៅវិញទៅមក” របស់រដ្ឋបាលសហរដ្ឋអាមេរិក មកដល់។ វាគឺជាការពិតដែលមិនអាចប្រកែកបានដែលថាសហរដ្ឋអាមេរិក កំពុងកាន់កាប់អនុត្តរភាពដោយមិនខ្មាសអៀនក្នុងការប៉ុនប៉ងដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ប៉ុន្តែវិធានការទាំងនេះអាចបញ្ចប់ដោយការសងសឹងតបវិញ។ សម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ការសាទររបស់សហរដ្ឋអាមេរិក ចំពោះពន្ធដារគឺគ្មានអ្វីថ្មីទេ។ ភ័ស្តុតាងចុងក្រោយបង្អស់បានបង្ហាញថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងដាក់ “ពន្ធមូលដ្ឋានអប្បបរមា” ១០ ភាគរយ និងអត្រាខ្ពស់ជាងនេះលើដៃគូពាណិជ្ជកម្មរបស់ខ្លួនមួយចំនួន។ ក្នុងកម្រិតមួយចំនួន ការអនុវត្តការគំរាមកំហែងដ៏ខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីភាពរកាំរកូស និងការថប់បារម្ភកាន់តែខ្លាំងឡើងរបស់រដ្ឋបាលសហរដ្ឋអាមេរិក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកអង្គការណាតូអឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងមូស្គូ អាចនឹងនាំឲ្យមានការការចាកចេញពីសហភាពអឺរ៉ុបក្នុងអំឡុងពេលកិច្ចចរចាអាចធ្វើឱ្យប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកចុះខ្សោយ។ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនដងនៅប្រទេសអារ៉ាប៊ីសាអូឌីត និងតួគីក្នុងគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ដោយមានការរំពឹងទុកនៃកិច្ចចរចាមួយផ្សេងទៀត។ នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ អ្នកការទូតណាតូដែលមិនបញ្ចេញឈ្មោះបាននិយាយថា សញ្ញាពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចនឹងផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនចេញពីអឺរ៉ុប រួមជាមួយនឹងការលាតត្រដាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសរុស្ស៊ី បានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមរដ្ឋជាសមាជិកទាំងឡាយ។ គួរឲ្យដឹងដែរថាបណ្តាប្រទេសសហភាពអឺរ៉ុបបាននិងកំពុងបង្កើនការចំណាយផ្នែកយោធា និងការផលិតសព្វាវុធ ដែលជំរុញដោយតម្រូវការរបស់លោក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជនណា ដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី១ មេសា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់។ ក្នុងពិធីជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន...
ភ្នំពេញ ៖ ក្នុងវេលាចុងក្រោយដែលនឹងជិតបែកបងប្រុសជាទីស្រឡាញ់គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានជារៀងរហូតគ្មានថ្ងៃជួបគ្នាវិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយអាថ៌កំបាំងមួយថា កូនស្រីម្នាក់របស់បងប្រុស ហ៊ុន សាន គ្មានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺរស់នៅផ្ទះជួលគេ ហើយចៅៗក៏ពុំបានចូលរៀនពេញលេញដែរ។ សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១ មេសា មុនបញ្ចុះសពឧកញ៉ា ហ៊ុន សាន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ ។ លោក អ៊ុន ចាន់ដា...