ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5ព្រែក កំពឹស។...
ភ្នំពេញ៖ ដោយសារតែទោចក្រក្រយានយន្ត និងរថយន្តដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានគណៈបញ្ជាការឯកភាព ដកហូតពីកន្លែងបញ្ចាំនាពេលកន្លងមក នៅមិនទាន់មានប្រជាពលរដ្ឋ ទំនាក់ទំនងមកយកវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋរងគ្រោះ ដោយសារអំពើលួច ឬប្លន់រួសរាន់យកឯកសារពាក់ព័ន្ធ មកបង្ហាញជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបារាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០នេះតទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន...
បរទេស៖ទីបំផុតគិតត្រឹមថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសន្តិសុខ និងគោលនយោបាយជាតិលោកស្រី Suella Braverman ម្នាក់ទៀតហើយដែលបានប្រកាសលាលែងចេញពីតំណែង និងក៏ជារដ្ឋមន្ត្រីទី២ ហើយដែលបានប្រកាសដកខ្លួនចេញពីតំណែង ដោយសារបញ្ហារំលោភបំពានការងារលើការងារបច្ចេកទេស ជាមួយនឹងគោលការណ៍ច្បាប់ថ្មីរបស់រដ្ឋាភិបាល។ ដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Liz Truss ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខទៅនឹងតួលេខគាំទ្រដែលទាប បំផុតមិនធ្លាប់មានហើយព្រមទាំងត្រូវបានសមាជិករដ្ឋាភិបាល និងសមាជិកបក្សរបស់ខ្លួនអំពាវនាវឲ្យសុំលាលែងចេញពីតំណែងផងដែរ។ គួរឲ្យដឹងដែរថាលោកស្រី Braverman គឺជាសមាជិករដ្ឋាភិបាលទី២ហើយរបស់លោកស្រី Truss ដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីក្រោយការឡើងមកកាន់តំណែងនេះ បានត្រឹមតែ៤៣ថ្ងៃ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៣២.៥លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និង ត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើ នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ (GMS) កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់...
ភ្នំពេញ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីអាកាសចរស៊ីវិល បានបញ្ជាក់ថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន(ASEAN) និងសហភាពអឺរ៉ុប EU នឹងពង្រឹងសេវាដឹកជញ្ជូន តាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្ម នៅទូទាំងទ្វីប ព្រមទាំងគាំទ្រដល់កំណើននិងរូបភាពនៃកាសចរណ៍។ យោងតាមលទ្ធផលកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសគ្រប់ជ្រុងជ្រោយ ASEAN-EU បានឱ្យដឹងថា...
ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាក់ជាមិនខាន ។ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០...
ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋ រចនាសម្ព័ន្ធនៅតំបន់រុកតាឯក និងពាក់ស្នែង ដែលជាតំបន់អភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋចេញពីតំបន់អង្គរ។អគ្គិសនីកម្ពុជាបាននិងកំពុងចុះធ្វើការសិក្សានៅតំបន់ខាងលើនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២២នេះដេីម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបម្រើបងប្អូនតំបន់រុនតាឯកនិងពាក់ស្នែង ខេត្តសៀមរាបដោយគ្រោងបើកទីស្នាក់ការអន្ត រាគមន៍ផ្ទាល់នៅទីនោះតែម្តង។ សូមជម្រាបថា កាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងដោយពន្លឿនការសាងសង់ផ្លូវ សាលារៀន មន្ទីពេទ្យ រហូតដល់សាងសងវត្តអារាមដើម្បីប្រជាជនធ្វើការគោរពបូជាសាសនាផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៨៩៤០គ្រួសារ...
បរទេស៖យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៍របស់ប្រទេសអ៊ីស្រាអ៊ែលលោក Gideon Saar កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលគឺមានជំហច្បាស់លាស់ ហើយថានឹងមិនធ្វើការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនជាដាច់ខាតទោះបីជាមានសំណើរក្តី។ ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថាកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបន្តធ្វើការស្នើសុំនិងដាក់ញ្ញាតិមកកាន់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បី អាចសុំការផ្គត់ផ្គង់ជាអាវុធប៉ុន្តែក៏តែងតែត្រូវទទួល បានការបដិសេធរហូតមកដែរ។ លោក Saar បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ ការគាំទ្ររបស់យើងនៅតែមានចំពោះអ៊ុយក្រែនប៉ុន្តែមិនមែនជាសព្វាវុធនោះទេហើយ ក៏មិនមានអ្វីនឹងផ្លាស់ប្តូរនោះដែរនាពេលខាងមុខ។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បានលើកឡើងថា វាគឺជាពេលវេលាមួយហើយដែលអ៊ីស្រាអ៊ែលគួរតែចាំបាច់ធ្វើការផ្គត់ផ្គង់ អាវុធមកឲ្យប្រទេសអ៊ុយក្រែនពីព្រោះខណៈនេះអ៊ីរ៉ង់ កំពុងផ្តល់អាវុធឲ្យរុស្សីដែលរួមមានទាំងមីស៊ីលចំងាយឆ្ងាយផង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសមួយបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានសន្យាហើយថានឹងផ្គត់ផ្គង់រុស្សីជាមួយនឹងមីស៊ីលប្រភេទបាញ់ចេញពីនាវាមួយចំនួន បូករួមទាំងដ្រូនផងទៅឲ្យប្រទេសរុស្សី ដែលវាគឺជាសកម្មភាពដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងលោកខាងលិច។ ប្រភពដដែលបានសរសេរទៀតថា បានដកស្រង់សំដីពីសំណាក់មន្ត្រីកាទូតអ៊ីរ៉ង់ចំនួន២រូប និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់២រូប ផ្សេងទៀតផងហើយបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី៦ ខែតុលាមកម្ល៉េះ នៅពេលដែលអនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីអមផ្សេងទៀតបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ។ មន្ត្រីម្នាក់ក្នុងចំណោមនោះបានសង្ក់តធ្ងន់ថា រុស្សី បានធ្វើការស្នើសុំយន្តហោះដ្រូន បន្ថែមជាពិសេសមីស៊ីលចំងាយឆ្ងាយត្រកូល Fateh និង Zolfaghar ដើម្បីបង្កើនភាពច្បាស់លាស់នៃប្រតិបត្តិការយោធារបស់ខ្លួន។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានទទួលស្គាល់ថាសមរភូមិ ប្រយុទ្ធក្នុងតំបន់ Kherson ភាគខាតត្បូងពេលនេះកំពុងស្ថិតនៅក្នុងភាពតានតឹង ពិតមែនហើយខ្លួនក៏កំពុងចាប់ផ្តើមធ្វើការជន្លៀសពលរដ្ឋផងដែរ។ ការបញ្ជាក់ដោយមេបញ្ជាការរុស្សីបានឲ្យដឹងទៀតថា យោធាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូក្កែតប្រភេទ Himars និងវាយប្រហារ មកចំគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនរបស់ទីក្រុង ព្រមទាំងលំនៅដ្ឋានរបស់ពលរដ្ឋទៀតផង។ គួរឲ្យដឹងដែរថា Kherson គឺជាទីក្រុងធំនិងដំបូងបំផុតដែលបានធ្លាក់ចូល ទៅក្នុងការគ្រប់គ្រងរបស់រុស្សី គិតចាប់តាំងតែពីពេលប្រតិបត្តិការពិសេស កាលពីខែកុម្ភៈភ្លាមមកម្ល៉េះប៉ុន្តែអ៊ុយក្រែន បានបន្តព្យាយាមក្នុងការដណ្តើមយកដែនដីនេះមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។...