ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ចាប់ពីម៉ោង៧ព្រឹក រហូតដល់ចប់កម្មវិធី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងបរិវេណអាកាសយានដ្ឋានផ្ទាល់តែម្តង។ លំហាត់សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការហ្វឹកហ្វឺននិងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប...
ភ្នំពេញ ៖ ក្នុងចន្លោះសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៧ និងលើកទី៣៨ កន្លងមកនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានពិនិត្យ និងសម្រេចលើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ ។ នេះបើសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ នៅថ្ងៃ១៩ កុម្ភៈ ក្រោមព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញព្រះរាជអាជ្ញារងរូបនេះទេ ។ ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម...
ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការរំភើបពេញចិត្តជាខ្លាំង ដែលពួកគាត់អាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចនឹងត្រូវរៀបចំការបោះឆ្នោតថ្មី ហើយបានលើកឡើងថា មេដឹកនាំបច្ចុប្បន្នរបស់ខ្លួន គឺលោក Vladimir Zelensky គឺនឹងមិនអាចទទួលបានប្រជាប្រិយភាពនោះទេ។ លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកចរចារអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែន។បេសកកម្មលើកនេះត្រូវបានគេមើលឃើញថាគឺជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីអ្នកកាន់តំណែងមុនរបស់ Trump អតីតប្រធានាធិបតី Joe...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអ្នករិះគន់ពីការអនុម័តច្បាប់ ស្តីពី “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ដែលមាន៧មាត្រានោះ គួរសិក្សារៀនសូត្រឱ្យលម្អិតបន្ថែមទៀតអំពីវិស័យច្បាប់ទាំងនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងពិភពលោក ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងការរិះគន់របស់លោក David Hutt អ្នកអត្ថាធិប្បាយព័ត៌មានជាភាសាអង់គ្លេសមួយរូប មកលើច្បាប់ស្តីពី “ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ។ លោក David...
បរទេស៖ ប្រទេសវៀតណាម នឹងកាត់បន្ថយការងារ ក្រសួងមួយក្នុងចំណោមការងារសាធារណៈចំនួនប្រាំ និងកាត់បន្ថយរាប់ពាន់លានដុល្លារពីថវិការបស់រដ្ឋាភិបាល បន្ទាប់ពីសភាបានអនុម័តយល់ព្រមកាលពីថ្ងៃអង្គារបានផ្តល់ការបន្តឆ្ពោះទៅរកការសម្រួលដែលមានសារៈសំខាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កំណែទម្រង់កំពុងបង្កើតភាពមិនស្រួលក្នុងប្រទេសកុម្មុយនិស្តដែលធ្វើការឱ្យរដ្ឋរយៈពេលយូរមានន័យថា ធ្វើការងាររហូតដល់ចូលនិវត្តន៍។ វាត្រូវបានពិពណ៌នាថាជា “បដិវត្តន៍” ដោយមន្ត្រីជាន់ខ្ពស់ ការជំរុញនឹងឃើញចំនួនក្រសួង និងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានកាត់បន្ថយពី ៣០ មកត្រឹម ២២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយ មានគោលដៅស្វែងរកប្រាក់ចំណេញបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នា ឬអាច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងមហា ផ្ទៃបានដាក់ចេញនូវសេចក្តីជូនដំណឹងរំលឹក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំបញ្ចប់រឿង បណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ តាមរបៀប ឈ្នះ ឈ្នះ និងសហការគ្នា ហើយបន្តការងាររៀងៗខ្លួន។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ និស្សិត និងពលករខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងធ្វើការ នៅប្រទេសជប៉ុនបានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ជាមួយបណ្តាប្រទេសជាមិត្ត។ លោក សូរ មុនីឬទ្ធ ជានិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសជប៉ុនសូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។ និស្សិតរូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសេរសើរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា គឺជាវីរៈបុរសការពារបូរណៈភាពទឹកនិងព្រំដែនឲ្យស្ថិរភាពរហូតមកដល់បច្ចុប្បន្នដែលផ្ទុយស្រឡះពីក្រុមប្រឆាំងចាំតែស្រែកពីក្រៅប្រទេសថា ខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី ។ ការមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនេះ ដើម្បីឆ្លើយតបទៅមេបក្សប្រឆាំងនិងគូកនរបស់របស់ពួកគេដែលកំពុងស្ថិតនៅក្រៅប្រទេសបាននិងកំពុងញុះញង់ឲ្យមានបាតុកម្ម នៅតាមបណ្តាប្រទេសមួយចំនួនពីករណីកោះគុតដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការបាតុកម្មហើយ ក៏មានការបំផុសបំផុលឲ្យមានចលនាបាតុកម្មនៅប្រទេសនានាផងដែរ ។...