កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្តូបវិមានរំលឹកគុណូបការៈដល់យុទ្ធជនចិន២រូបគឺលោក Chen Zhiguo និងលោក Yu Shili ដែលបានពលីក្នុងបុព្វហេតុបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ថ្លែងទៅកាន់អ្នកចូលរួមដែលជាតំណាងអញ្ជើញពីរដ្ឋបាលសាលាស្រុកជើងព្រៃ លោកនាយក គណៈគ្រប់គ្រង សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ប្រជាការពារ និងមហាជនទូទៅប្រមាណ៨០រូប លោក Liu...
ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានចាប់ដៃសហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។ ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ៖ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃរចេញសេចក្តីជូនដំណឹងនេះតទៅ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣១ មីនានេះ បានឲ្យដឹងបន្តថា ចំណែកឯផ្លូវដីដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រើ ប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុលនៅប្រាសាទអង្គរវត្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងដាក់ពន្ធ លើប្រេងរុស្ស៊ី ប្រសិនបើលោកជឿថា រុស្ស៊ីមានកំហុស ចំពោះការមិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកពិតជាខឹងខ្លាំងណាស់ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹងថា លោកបានប្រាប់សមភាគីទាំងប្រាំពីរ G7 របស់លោកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់គឺ “គួរឱ្យសោកស្តាយ” ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញរបស់ពួកគេកាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់ពាណិជ្ជកម្មសកល។ លោក Kato បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីការប្រមូលផ្តុំនិម្មិតដែលដឹកនាំដោយប្រទេសកាណាដាក្នុងនាមជាម្ចាស់ផ្ទះ G7 ឆ្នាំនេះថាគោលនយោបាយឧស្សាហកម្មរួមទាំងពន្ធគយ “គួរតែធានាបាននូវការព្យាករណ៍” ហើយការសម្រេចចិត្តត្រូវតែ “ផ្អែកលើច្បាប់អន្តរជាតិ”...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាឱ្យក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន...
បរទេស៖ ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានហៅការវាយប្រហារនេះថា ជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ប្រល័យដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់មីស៊ីលផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿង...
បរទេស៖ យោងតាមអភិបាលក្រុង បាងកក របស់ប្រទេសថៃ លោក Chadchart Sittipunt បាននិយាយថា សាលាក្រុងបានកំណត់គោលដៅដាំដើមឈើចំនួន ១,០៦ លានដើមនៅតំបន់ជាយក្រុងភាគខាងកើតទីក្រុងបាងកកនៅខែមេសាឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងបាងកកភាគខាងកើតគ្របដណ្តប់ស្រុកចំនួនប្រាំបួន ហើយដើមឈើច្រើនជាង ៤០០.០០០ដើម នឹងត្រូវដាំនៅក្នុងស្រុក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅព្រឹកថ្ងៃអង្គារនេះ ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមិនល្អទេ ប៉ុន្តែយើងនឹងមើលថាតើយើងអាចធ្វើការកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងសន្តិភាព...
ភ្នំពេញ៖ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...