ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើទោះកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី ក៏កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល និងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។ ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី២...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញនូវដំណើរនៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិបក្រោមមូលបទ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កម្ពុជា ស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុន វិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. នាថ្ងៃទី១...
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Joe Biden “បានខឹងសម្បារ” នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើសុំជំនួយយោធាបន្ថែមទៀតភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានជូនដំណឹងដល់លោកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ញើប្រាក់ចំនួន ១ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២...
បរទេស៖ មហាសេដ្ឋីផ្នែកធនាគារិក និងជាសហគ្រិនលោក Oleg Tinkov កាលពីថ្ងៃច័ន្ទ បាននិយាយថា លោកបានបោះបង់សញ្ជាតិរុស្សីរបស់លោកចោល ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានរិះគន់ពីមុនមក។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមលោក Tinkov បាននិយាយថា “ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាច...
ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឲ្យដឹងថា ម្ចាស់រថយន្តម៉ាក Toyota Prius បើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ។ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឲ្យដឹងថា «ករណី ម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក...
ស្វាយរៀង: ស្ថិតក្រោមដំបូលនៃសុខសន្តិភាព និងបរិយាកាសសប្បាយរីករាយនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដើរលេងកម្សាន្តបចំនួនប្រមាណ៤៤៥០០០នាក់។ ក្នុងព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀងនេះមានការចូលរួមពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង, លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ,លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង...
ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសថា ទីក្រុងមូស្គូ នឹងផ្អាកជាបន្ទាន់ និងគ្មានកំណត់នូវការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារដោយយន្តហោះដ្រូន ក្រោមការណែនាំរបស់អង់គ្លេស។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Sevastopol “កាលពីថ្ងៃទី 29 ខែតុលា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្រោមគម្របច្រករបៀងមនុស្សធម៌ ដែលបង្កើតឡើង សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ សម្រាប់ការនាំចេញកសិផលអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស...
បរទេស៖ យោងតាមការលើកឡើងដោយលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាសហរដ្ឋអាមេរិកនិងបំណងពិតប្រាកដរបស់ខ្លួន គឺជាការធ្វើឲ្យប្លុកអ៊ឺរ៉ុបចុះខ្សោយទាំងយោធានិងសេដ្ឋកិច្ច។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានបរទេសលោក Lavrov បានថ្លែងបែបនេះថា៖ អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាប្លុកអឺរ៉ុប និងពលរដ្ឋអឺរ៉ុប គឺជាអ្នកដែលទទួលរងគ្រោះនិងវិបតិ្តធ្ងន់ធ្ងរ ជាងបណ្តាប្រទេសណាទាំងអស់ ជាពិសេសអាមេរិកចំពោះជំហប្រឆាំងទៅនឹងប្រទេសរុស្សី។ លោកបានបន្តថា៖ ក្នុងនោះចំនួននៃអ្នកសេដ្ឋកិច្ចកាន់តែច្រើនឡើងផងដែរដែល បានធ្វើការលើកឡើងដូចគ្នានេះដែរមិនមែនមានតែប្រទេសរុស្សី នោះឡើយដោយមើលឃើញថាសហរដ្ឋអាមេរិក និងគោលបំណង របស់គេពិតប្រាកដគឺធ្វើយ៉ាងណាឲ្យ មានការបង្ហូរឈាមគ្នានិងធ្វើឲ្យចុះខ្សោយផ្នែក ឧស្សាហកម្មទាំងយោធានិងសកម្មភាពសេដ្ឋកិច្ចរបស់អឺរ៉ុបតែម្តង៕...
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងនូវការធ្វើទំនើបកម្មបែបផែនចិន ដើម្បីជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ ទស្សនៈធ្វើទំនើបកម្មរបស់ចិនត្រូវទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់យុវជនពិភពលោកដែលផ្តល់បទសម្ភាសន៍ ។ ការស្ទង់មតិមួយនៅក្នុងប្រទេសចំនួន៣០ លើពិភពលោកបានទៅយកបទសម្ភាសន៍ជាមួយយុវជន៤៧០០នាក់ ដែលមានអាយុក្រោម៣០ឆ្នាំ ដោយបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៧% បានឯកភាពនឹងមាគ៌ាអភិវឌ្ឍន៍គួរតែផ្អែកលើសភាពការណ៍ជាតិរៀងៗខ្លួន ព្រមទាំងសម្គាល់ថា គ្មានទម្រង់ធ្វើទំនើបកម្មណាមួយដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសនោះឡើយ ។យុវជនផ្តល់បទសម្ភាសន៍ចំនួនជាង៨០ % បានយល់ស្របនឹងទស្សនៈរបស់បក្សកុម្មុយនីស្តចិនស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ហើយបានកោតសរសើរជាទូទៅថា ការធ្វើទំនើបកម្មបែបផែនចិនគឺជាដំណើរធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពធូរធារ ។ ការស្ទង់មតិសកលលើកនេះក្រោមចំណងជើង “ប្រទេសចិនលើដំណើរថ្មី”...