ប៉េកាំង៖ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់អឺរ៉ុប ដែលជាការបង្ហាញនៃ “ការរួបរួម” សហភាពអឺរ៉ុបបានដាក់ចេញនូវ “ត្រីវិស័យយុទ្ធសាស្ត្រ” ជាការណែនាំ ដើម្បីពង្រឹងគោលនយោបាយសន្តិសុខ និងការពាររបស់ប្លុកនេះ។ ផែនការសកម្មភាពដែលត្រូវបានផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាចលនាមួយ សម្រាប់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទីក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិ និងសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្រ្ត ចំពេលបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន ខណៈដែលជម្លោះកំពុងផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័ន Arash / Al-Durra រួមគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បណ្តាញព័ត៌មានថាមពល ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា “យើងជឿជាក់ថា ការកេងប្រវ័ញ្ចពីវិស័យរួមគួរតែត្រូវបានធ្វើឡើងក្នុងលក្ខណៈរួមបញ្ចូលគ្នា ហើយនេះនឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។ អនុរដ្ឋមន្ត្រីក្រសួងប្រេង សម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្មលោក Ahmad Asadzadeh...
តេអេរ៉ង់៖ លោក Kamal Kharazi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន ក្នុងការចុះចាញ់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែននោះទេ ការសន្និដ្ឋាន ដែលតម្រូវឱ្យមាន “ឆន្ទៈនយោបាយ” របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថានៅឯសន្និសីទអន្តរជាតិវេទិកាដូហា លោក Kharazi បានលើកឡើងថា “យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា ប្រទេសរបស់លោក មាន “ការប្តេជ្ញាចិត្តដោយដ៏រឹងមាំបំផុត” ចំពោះអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងនេះត្រូវ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន រួមបន្ទាប់ពីជំនួបរបស់ លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett នៅ ក្រុង យេរ៉ូសាឡឹម។ លោក Blinken បានលើកឡើងថា...
ម៉ូស្គូ៖ ប្រធានក្រុមចរចាររុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការចរចាទល់មុខគ្នាថ្មីមួយនៅថ្ងៃទី២៩-៣០ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះការចរចាមួយផ្សេងទៀតជាមួយអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ បានកើតឡើង។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចចិត្តជួបដោយផ្ទាល់នៅថ្ងៃទី២៩-៣០ ខែមីនា” ។ ទន្ទឹមនឹងនេះដែរ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២ នៅទីស្ដីការក្រសួង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ៕
កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀត តាមរយៈការបោះឆ្នោតអន្តរជាតិថា កម្ពុជាប្រកាន់ជំហរមួយជាក់លាក់ គឺមិនគាំទ្រចំពោះប្រទេសរុស្ស៊ី ប្រើកំលាំងទៅប្រឆាំងរំលោភអធិបតេយ្យភាព ប្រទេសអ៊ុយក្រែន ។ កាលពីជាងកន្លះខែមុន នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេសជិត២០០ កម្ពុជា ក៏បានបោះឆ្នោតប្រឆាំងរុស្ស៊ីលើការឈ្លានពានអ៊ុយក្រែនផងដែរ ។ គិតមកទល់ពេលនេះ បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយប្រមាណជា១ខែមកហើយ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានខ្វែងគំនិតគ្នា លើ ថាតើ និងរបៀបដាក់ទណ្ឌកម្មលើវិស័យថាមពលដែលរកបានរបស់រុស្ស៊ី ជុំវិញការឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដោយប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ប្លុកនេះគឺពឹងផ្អែកខ្លាំងពេកលើប្រេងរបស់រុស្ស៊ីក្នុងការសម្រេចចិត្តដើម្បីធ្វើការហ៊ុមមព័ទ្ធ ។ សហភាពអឺរ៉ុប ហៅកាត់ (EU)និងសម្ព័ន្ធមិត្តបានដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងប្រឆាំងនឹងរុស្ស៊ីរួចហើយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ទៀត ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៧២នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ១៥៨នាក់ អ្នកជាសះស្បើយចំនួន ១៣១ ១១០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥២នាក់៕
ភ្នំពេញ ៖ លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថានថ្មីប្រចាំនៅកម្ពុជា បានលើកសរសេរពីកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា កម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយសម្តេចតេជោ នៅព្រឹកថ្ងៃ២២ មីនា...