ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) នាថ្ងៃទី២៧ មករានេះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែននឹងមិនអាចចូលរួមជាមួយអង្គការណាតូ ហើយការព្យាយាមប៉ុនប៉ងទាំងឡាយរបស់ខ្លួនសម្រាប់ក្លាយជាសមាជិកសហភាពអឺរ៉ុបទំនងជាមិនជោគជ័យទេ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយអំឡុងពេលបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋ STVR’s ‘Saturday Dialogues’កាលពីសប្តាហ៍កន្លងទៅ ។ កន្លងមករដ្ឋាភិបាលទីក្រុងគៀវបានប្តេជ្ញាថា ខ្លួនត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុងមូស្គូ ហើយចាត់ទុកសមាជិកភាពណាតូជាការធានាល្អបំផុត។ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពេលដែលបង្ហាញការត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព បានអះអាងថា សេចក្តីប្រាថ្នារបស់អង្គការណាតូរបស់អ៊ុយក្រែន ស្ថិតក្នុងចំណោមមូលហេតុឫសគល់នៃជម្លោះជាមួយក្រុងគៀវ ហើយបានបញ្ជាក់ថា...
ហាណូយ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន នាពេលអនាគតរួមគ្នា ។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei នៅរដ្ឋធានីរបស់ប្រទេស វៀតណាម លោក Chinh បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងពីអាកាសធាតុខ្យល់នៅទូទាំងប្រទេសថា នាព្រឹកថ្ងៃ២៧ មករានេះ ស្ទើរតែពេញផ្ទៃប្រទេស គឺស្ថានភាពខ្យល់មានគុណភាពល្អណាស់ មិនមានបញ្ហាអ្វីនោះទេ។ លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ មករា ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៦ មករា ចាប់ពីម៉ោង៥ល្ងាច...
បរទេស៖ ប្រធានាធិបតីប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានឈ្នះអាណត្តិទីប្រាំពីរដោយបន្តការគ្រប់គ្រងរយៈពេល ៣ ទស្សវត្សរ៍របស់អតីតសាធារណរដ្ឋសូវៀតសម្រាប់រយៈពេលប្រាំឆ្នាំទៀត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lukashenko បានឈ្នះ 86.82% នៃការបោះឆ្នោត, នេះបើតាមទូរទស្សន៍ជាតិ...
ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ...
ហ្សាការតា៖ គ្រួសារជាង៦០០នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ បន្ទាប់ពីមានអគ្គិភ័យបានបំផ្លាញផ្ទះអស់ជាង៥០០ខ្នងនៅសង្កាត់ Kemayoran ស្ថិតនៅភាគ កណ្តាលទីក្រុងហ្សាការតា កាលពីព្រឹកថ្ងៃអង្គារនេះ ។ មិនទាន់មានអ្នករងរបួសត្រូវបានគេរាយការណ៍នៅក្នុងឧបទ្ទវហេតុនៅឡើយទេ ។ លោក Mohamad Yohan អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ក្រុងខាងលើ បានឲ្យដឹងថា បច្ចុប្បន្នជនភៀសខ្លួនកំពុងជ្រកនៅកន្លែងគោរពបូជាដែលនៅក្បែរនោះ ។ លោក Yohan បានបញ្ជាក់ថា...
អ៊ីស្តង់ប៊ុល៖ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់បានស្លាប់ និងចំនួន៣២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះនៅសណ្ឋាគារមួយក្នុងខេត្ត Bolu ស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសតួកគី ។ អភិបាលខេត្ត Abdulaziz Aydin បានលើកឡើងថា អគ្គីភ័យនេះបានឆាបឆេះសណ្ឋាគារមួយកន្លែងនៅរមណីយដ្ឋាន Bolu Kartalkaya Ski Resort...
ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្ត្រីអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបជាង១ម៉ឺនសេវា។ ក្នុងចំណោមនោះ បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាលិខិតឆ្លងដែនមានជាង៧ពាន់ លិខិតធ្វើដំណើរជាង១ពាន់ សៀវភៅស្នាក់នៅជាង២ពាន់ សៀវភៅគ្រួសារជាង២ពាន់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង៥ពាន់សន្លឹក។ នេះបើតាម លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន...