ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុន ដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន ចំនួន ២៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព៕
បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងនៅថ្ងៃចន្ទនេះថា ទំនុកចិត្តនៃវិស័យឧស្សាហកម្មរបស់ប្រទេសថៃឡង់ដ៏បានធ្លាក់ចុះនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយបានវិភាគច្បាស់លាស់ពីការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងការកើនឡើងនៃតម្លៃសម្ភារៈកសិកម្មដែលបណ្តាលមកពីគ្រោះទឹកជំនន់ ។ យោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា (FTI) បានឱ្យដឹងថា សន្ទស្សន៍នៃវិស័យឧស្សាហកម្មថៃបានធ្លាក់ចុះដល់៩០,១កម្រិតកាលពីខែមុន ពីកម្រិតខ្ពស់រយៈពេល៨ខែនៃ៩១,៤កម្រិត នៅក្នុងខែវិច្ឆិកា ដោយសារសមាសធាតុទាំងអស់នៃសន្ទស្សន៍បានថយចុះ ។ ទាំងនេះគឺផ្អែកលើការស្ទង់មតិរបស់សហគ្រិនចំនួន១.៣៧២នាក់មកពីក្រុមហ៊ុនឧស្សាហកម្មចំនួន៤៦ស្ថិតក្រោម FTI ។ សហព័ន្ធ FTI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថាតួលេខឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូបាននាំគ្នាស្តីបន្ទោសប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump និងភរិយារបស់គាត់លោកស្រី Melania បន្ទាប់ពីប្តីប្រពន្ធនេះបានបើកដំណើរការកាក់លុយគ្រីបតូផ្ទាល់ខ្លួនរបស់ពួកគេកាលពីចុងសប្តាហ៍ ដែលបង្ហាញថាមានភាពប្រែប្រួលខ្លាំង។ ពួកក្រុមអ្នកជំនាញនិងក្រុមនាយកប្រតិបត្តិនានាបានបង្ហាញនូវក្តីបារម្ភថាការដាក់បង្ហាញភ្លាមៗនិងថ្មីៗទាំងនេះនឹងអាចបំផ្លាញទំនុកចិត្តជាសកលនៅក្នុងវិស័យទ្រព្យសកម្មឌីជីថលដែលកំពុងមានភាពរីកចម្រើនមួយនេះ។ កាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់លោក Trump បានបើកដំណើរការកាក់ $TRUMP របស់គាត់ដែលទីផ្សាររបស់លុយគ្រីបតូនេះបានកើនឡើងយ៉ាងខ្លាំងពី១០ដុល្លារទៅ៧២ដុល្លារក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលធ្លាក់ចុះដល់៦៤ដុល្លារ។ ២ថ្ងៃក្រោយមកលោកស្រី Melania Trump បានណែនាំកាក់គ្រីបតូរបស់គាត់មួយផ្សេងទៀតដែលមានឈ្មោះថា $MELANIA...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ludovic TORO...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមកាលពីពេលថ្មីនេះ បានលើកឡើងថា ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល។ ក្នុងឱកាសចុះពិនិត្យសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដើម្បីដឹងពីសុខទុក្ខ និងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី ដោយបានណែនាំត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានបញ្ចប់ ទៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីបញ្ចប់ជម្លោះរយៈពេល១៥ខែនៅក្នុងតំបន់ហ្គាហ្សា។ ព័ត៌មាននេះបើយោងតាមប្រភព Al Arabiya បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពជាច្រើនហើយបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប រួមមានបទឈប់បាញ់រយៈពេល៤២ថ្ងៃ និងការផ្លាស់ប្តូរអ្នកទោសរវាងគ្នាផងដែរ។ កាលីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែលបានពន្យារពេលការបោះឆ្នោតគណៈរដ្ឋមន្ត្រីលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានស្តីបន្ទោសក្រុមហាម៉ាសចំពោះការបដិសេធផ្នែកខ្លះនៃកិច្ចព្រមព្រៀងប៉ុន្តែក្រុមសកម្មប្រយុទ្ធបានច្រានចោលការអះអាងនេះ។ យោងតាមប្រភពAl Arabiyaដដែល គណៈប្រតិភូអ៊ីស្រាអែលបានចាកចេញពីរដ្ឋធានី Doha...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធានៃក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទៅលើតំបន់ហ្គាហ្សា ដែលធ្វើឡើងបន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់បានកំណត់គោលដៅលើទីតាំង មួយដែលចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល កំពុងត្រូវបានចាប់ខ្លួន។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក lok Donald Trump ហើយត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjmin Netanyahផងដែរ ។កិច្ចព្រមព្រៀងដេលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយនឹងរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ។...
បរទេស៖ សមាជិកសភាបារាំងកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតប្រឆាំងនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលទ្ធផលដែលប្រកាសដោយលោក Yael Braun-Pivet ប្រធានសភាជាតិបារាំង មានតែតំណាងរាស្រ្ត ១៣១រូបប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការបោះឆ្នោតដកសេចក្តីទុកចិត្ត ដែលទាបជាង ២៨៩ សំឡេងដែលបានស្នើ។ នេះជាការបោះឆ្នោតដកសេចក្តីទុកចិត្តលើកដំបូងដែលលោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងទ័ពអ៊ីស្រាអែលដែលបានសម្រុកចូលទៅក្នុងប្រទេសស៊ីរីគួរតែដកខ្លួនចេញ ហើយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគួរតែដាក់ពង្រាយនៅតំបន់ការពារ ដែលជាប្រមុខក្រុមសកម្មប្រយុទ្ធដែលបានកាន់អំណាចនៅទីក្រុងដាម៉ាសនេះបើយោងតាម លោក Abu Mohammad al-Julani មេដឹកនាំដោយយោធាស៊ិរីបច្ចុប្បន្នបានទាមទារ។ លោកAhmed Hussein al-Sharaa ដែលគេស្គាល់ច្បាស់ជាប្រមុខដឹកនាំ Hayat Tahrir al-Sham (HTS) ដែលបានដណ្តើមអំណាចនៅទីក្រុង Damascus កាលពីខែមុនបន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយទសវត្សរ៍ប្រឆាំងនឹងប្រធានាធិបតី Bashar...
ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់ ) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។ ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំនិតៗ ហើយគួរយកម្នាស់ទៅត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣ នាទីសិន ដើម្បីបំផ្លាះសារធាតុក្លៃខូខយដ៏ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម ។...