ហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៥១៥ករណីដែលក្នុងនោះមាន ១៦,៤៧៦ករណីឆ្លងក្នុងស្រុក និង ៣៩ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតដោយមាន ១,៩១៤ ករណី បន្ទាប់មកខេត្ត Vinh Long ភាគខាងត្បូងមាន ១,០៨០ ករណី និងខេត្ត Ca Mau ភាគខាងត្បូងមាន ១,០៦៣...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានរិះគន់អ្នកនយោបាយមួយចំនួនមកពីប្រទេសលោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាពសារព័ត៌មានរបស់ហុងកុង ដោយលើកឡើងថា វាគ្រាន់តែលាតត្រដាងការលាក់ពុតរបស់ពួកគេ និងស្តង់ដារទ្វេរដងប៉ុណ្ណោះ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា ការចាប់ខ្លួនមនុស្សដែលត្រូវបានសង្ស័យថា បានបោះពុម្ពផ្សាយព័ត៌មានបំភ្លៃ និងការបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធដោយការអនុវត្តច្បាប់ហុងកុង គឺជាការចាំបាច់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងការពារសន្តិភាព។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ ដោយបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋគួរតែគោរពតាមច្បាប់នៅពេលអនុវត្តសេរីភាពទាំងនេះ។...
បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីស្រាអែល ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រ CH-53K របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន១២គ្រឿង និងយន្តហោះចាក់សាំងកណ្ដាលអាកាស KC-46 របស់ក្រុមហ៊ុន ចំនួន២គ្រឿង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១...
ប៉េកាំង៖ ហត្ថលេខារបស់សហរដ្ឋអាមេរិកចូលទៅក្នុងច្បាប់នៃច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ មិនមានមូលដ្ឋានការពិត ឬផ្លូវច្បាប់នោះទេ នេះបើយោងតាមអ្នកច្បាប់ និងអ្នកអនុវត្តច្បាប់នៅក្នុងសន្និសីទមួយនៅតំបន់ស្វយ័តស៊ីនជាំង ភាគពាយ័ព្យនៃប្រទេសចិន។ សន្និសីទនេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃសុក្រនៅក្នុងរដ្ឋធានីក្នុងតំបន់ Urumqi ដោយមានអ្នកច្បាប់ និងអ្នកអនុវត្តច្បាប់ចំនួន ៨ នៅក្នុងតំបន់ចូលរួមក្នុងកិច្ចប្រជុំនេះ។ អ្នកចូលរួមបានលើកឡើងថា ទង្វើនេះគឺផ្អែកលើព័ត៌មានមិនពិត និងគោលបំណងនយោបាយមួយចំនួន អ្នកចូលរួមបាមបន្ដទៀតថា វាបង្កាច់បង្ខូចស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងជ្រៀតជ្រែកយ៉ាងព្រៃផ្សៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។...
ហ្សាកាតា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោករហូតមកដល់ពេលនេះ បានចូលជាធរមាននៅថ្ងៃសៅរ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំត្រូវបានសាទរដោយតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងជាសន្ទុះជាថ្មីជុំវិញពិភពលោកសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅគ្រានៃភាពមិនប្រាកដប្រជាជាសកល។ ការចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ RCEP បានប្រមូលផ្តុំសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ប្រហែល...
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១លោក XiJinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងបណ្តាញអ៊ីន ធើណេត។ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោក XiJinping ប្រធានរដ្ឋចិន មានដូចខាងក្រោម៖ ជម្រាបសួរអ្នកទាំងអស់គ្នា ឆ្នាំ ២០២២ ខិតចូលមកដល់ហើយ។ ខ្ញុំសូមគោរពជូនពរឆ្នាំថ្មីពីទីក្រុងប៉េកាំង! រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។ យើងបានចូលរួមដោយផ្ទាល់នូវមហាព្រឹត្តិការណ៍ ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុង ប្រវត្តិសាស្ត្របក្សនិងរដ្ឋ។ គោលដៅតស៊ូ”មួយរយឆ្នាំចំនួនពីរ” បានប្រសព្វគ្នាជាមួយចរន្តប្រវត្តិសាស្ត្រ យើងបានចាប់ដំណើរការថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់ តាមមាគ៌ាសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។ ពីដើមឆ្នាំដល់ចុងឆ្នាំ ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យបន្ទាយទ័ព វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ … អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ បានរួមចំណែកផង ក៏ទទួលបានសមិទ្ធផលផង ។ ពេលវេលាដែលកន្លងផុតទៅ យើងបានមើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់នូវប្រទេសចិន ដែលពោរពេញទៅដោយភាពស្វាហាប់ និងកំពុងអភិវឌ្ឍយ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះមានប្រជាជនដ៏គួរឱ្យគោរពស្រឡាញ់ មានការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងមានបុព្វហេតុបន្តវេនពីជំនាន់មុនទៅដល់ជំនាន់ក្រោយ។ កាលីថ្ងៃទី ១ ខែកក្កដា យើងបានអបអរសាទរយ៉ាងឱឡារិកនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនរាប់រយលាននាក់ ដើរឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើម សម្រេចបាននូវភាពអច្ឆរិយនៃគណបក្ស ដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោលដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យប្រវត្តិសាស្រ្តនិងប្រជាជនអស់សង្ឃឹម។ កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនលើកទី ១៩ បានអនុម័តលើសេចក្តីសម្រេចចិត្ត ជាប្រវត្តិសាស្ត្រទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបាន បំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនា ក្នុងរូងភ្នំយ៉ាវតុងរវាងលោកប្រធានម៉ៅ សេទុង និងលោកហួងយានភៃ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការស្តារភាពរុងរឿងដ៏មហិមារបស់ ប្រជាជាតិចិនឡើងវិញដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេចបាន ក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះខណៈមានសន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។ ប្រទេសធំគឺមានបន្ទុកធំរបស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សានិងស្វែងយល់នៅតំបន់មួយចំនួន បានសង្កេតមើលនិងស្តាប់រឿងមិនតិចទេ គឺទទយលបានការបំផុសគំនិត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គ្មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ខណៈមានករណីឆ្លងថ្មី១៤នាក់ ក្នុងនោះសុទ្ធតែជាប្រភេទ អីមីក្រុងទាំងអស់ និងមានករណីជាសះស្បើយ១២នាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៥០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
បរទេស៖របាយការណ៍ពីប្រទេសឥណ្ឌាអះអាងថា ប្រទេសចិន នាពេលថ្មីៗនេះ បានចាប់ផ្តើមប្រើប្រាស់យានរ៉ូបូតប្រដាប់អាវុធ ដើម្បីគ្រប់គ្រងតំបន់ខ្ពង់រាបនិងទីទំនាប ដែលមានការលំបាកខ្លាំងហួស សម្រាប់កងទ័ពរបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយពី Yahoo News។ ប្រទេសចិននិងប្រទេសឥណ្ឌា បានបះទង្គិចគ្នានៅក្នុងខែកញ្ញា ឆ្នាំ២០២០ នៅក្នុងអំឡុងជម្លោះព្រំដែន ស្ថិតតាមបណ្ដោយឆ្នេរបឹង Pangong Lake ក្នុងតំបន់មួយដែលចិនហៅថា Shenpaoshan និងឥណ្ឌាហៅថា Chushul ប៉ុន្តែកងទ័ពបានបន្តប្រឈមមុខដាក់គ្នា...
បរទេស៖ ប្រធានាធិបតីអាមេរិក និងរុស្ស៊ី បានប្រើរយៈពេល 50 នាទី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ដែលជាការសន្ទនាលើកទីពីររបស់មេដឹកនាំទាំងពីរនៅក្នុងខែនេះ ខណៈដែលប្រទេសរុស្ស៊ីបន្តប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែន។ យោងតាមសារព័ត៌មាន THE GUARDIAN ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងមកនេះ លោក ប្រធានាធិបតី Joe Biden...
បរទេស៖ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ ១៩ដូសទី៤ សម្រាប់ប្រជាជនខ្លួនដែលងាយរង់គ្រោះបំផុត ស្របពេលដែលករណីមេរោគកូរ៉ូណា មានការផ្ទុះកើនឡើងលើពិភពលោក ជាមួយនឹងការរាលដាលឆ្លងនៃជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង។ លោក Nachman Ash ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសការអនុម័តនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ និងបាននិយាយថា អុ្នកទាំងឡាយណា ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ នឹងត្រូវបានផ្តល់ឲ្យនូវដូសជំរុញជុំថ្មីបំផុតនេះ។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News...