ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ CCF សាខាខេត្ដកំពតសហការជាមួយស្ថាប័នជំនាញបានស្ទាក់ចាប់រថយន្ដដឹកគ្រឿងសមុទ្រ ៥គ្រឿងនៅមាត់ច្រកព្រែកចាករកឃើញមានបង្គាចាក់បញ្ចូលសារធាតុគីមីចំនួន ៦ ២៦៨គីឡូក្រាម។ តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គយកដ្ឋាន ក.ប.ប. បានឱ្យដឹងថាលទ្ធផលជាក់ស្ដែងរថយន្ដទាំង៥គ្រឿងត្រូវបានមន្ត្រីជំនាញរកឃើញថាមានបង្គាចាក់បញ្ចូលសារធាតុគីមីទៅក្នុងក្បាលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំង។ ប្រភពបញ្ជាក់ថា បង្គាទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូត និងកម្ទេចចោលភ្លាមៗ ខណៈចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្ត្រីជំនាញ ក.ប.ប. ខេត្ដកំពត៕
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានអនុម័តការរឹតបន្តឹងថ្មីនៃមេរោគឆ្លងទ្រង់ទ្រាយធំប្រទេស រួមទាំងទីក្រុងតូក្យូផងដែរ នៅថ្ងៃពុធនេះ ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron ។ ការរឹតបន្តឹងនៅក្នុងតំបន់ចំនួន១៣ដែលផ្តោតជាសំខាន់ទៅលើការរស់នៅពេលយប់ និងមានភាពតឹងរ៉ឹងតិចជាងការបិទខ្ទប់នោះ នឹងមានចាប់ផ្តើមពីថ្ងៃសុក្ររហូតដល់ពាក់កណ្តាលខែកុម្ភៈ។ ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យតំបន់នីមួយៗសម្រេចចិត្ត ថាតើវិធានការជាក់លាក់ណាដែលត្រូវអនុវត្ត ដោយកន្លែងភាគច្រើនជំរុញឱ្យរង្គសាល និងភោជនីយដ្ឋានកាត់បន្ថយម៉ោងបើក...
បរទេស៖ នាយរដ្ឋមន្ត្រីស្តីទីរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក Mullah Hasan Akhund នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរជាតិនានា ទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលពួកតាលីបង់របស់ប្រទេស ដោយនិយាយនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងកាប៊ុលថា គ្រប់លក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ។ នៅក្នុងការបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដ៏ធំដំបូងរបស់លោក គិតចាប់តាំងពីលោកបានបន្តកាន់តំណែងនៅក្នុងខែកញ្ញាមកនោះ លោក Mullah Hasan Akhund បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្នើដល់រដ្ឋាភិបាលទាំងអស់ ជាពិសេសនោះគឺបណ្ដាប្រទេសឥស្លាមថា ពួកគេគួរតែចាប់ផ្តើមទទួលស្គាល់”។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបពិភាក្សាការងារ ក្នុងឱកាសលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា២ថ្ងៃចាប់ពីថ្ងៃ១៩-២០មករា ៕
ភ្នំពេញ ៖ ស្របពេលតុលាការបានបន្តបើកសវនាការលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព កាលពីថ្ងៃ១៩ មករា មនុស្សជំនិត លោក កឹម សុខា គឺលោក មុត ចន្ថា បានចេញមកទំលាយនៃការរំលាយអតីតគណបក្សសង្រ្គោះជាតិ(CNRP) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ គឺបណ្តាលមកពីលោក សមរង្ស៊ី និងគូកនមួយចំនួនមិនមែន...
ភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិត អាហាររូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលចំនួន២០០កន្លែង ក្នុងរយៈ ពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងតែម្តង ៕
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា អន្ទាក់ ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូតដែរ ហើយក៏មានសត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិតផងដែរ ។ តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននាថ្ងៃ១៩ មករា លោក នេត្រ...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦១៥ករណីគិតត្រឹមថ្ងៃត្រង់ថ្ងៃពុធនេះ ដែលរួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១២០៥ករណី និងករណីនាំចូលចំនួន ៤១០ករណី ក្នុងនោះករណីអូមីក្រុង មានរហូតដល់ ១១៨៥ករណី។ មានអ្នកស្លាប់ម្នាក់នេះ បើយោងតាមស្ថិតិការឆ្លងថ្មីបំផុតនៅលើគេហទំព័រ របស់ក្រសួង សុខាភិបាល (MOH) ការស្លាប់នេះធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារផលវិបាកនៃមេរោគឆ្លងកើនឡើងដល់ ៨៤៤នាក់។ ចំនួនករណីនៅថ្ងៃពុធ គឺកើនឡើងពីចំនួន ១៤៤៨ករណី...
បរទេស៖ រដ្ឋបាលរបស់លោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះបញ្ជីខ្មៅបុរសលីបង់៣រូប ដោយចោទប្រកាន់ពីបទធ្វើជាហិរញ្ញិកឲ្យដល់ពួកហេស៍ប៊ូឡា និងក្រុមហ៊ុនទេសចរណ៍មួយ ដែលជាជាម្ចាស់និងធ្វើប្រតិបត្តិការ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់ឈ្មោះលោក Adel Diab លោក Ali Mohamad Daoun និងលោក Jihad Salem...
បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចល័តកងទ័ពខ្លួនទៅប្រទេសបេឡារុស សម្រាប់សហសមយុទ្ធយោធា ដែលនឹងបង្កឲ្យមានក្តីព្រួយបារម្ភនៅទូទាំងពិភពលោក ជុំវិញភាពអាចទៅរួចនៃផែនការធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សមយុទ្ធយោធា ដេលមានឈ្មោះថា “ការប្តេជ្ញារួមគ្នា” នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ស្របពេលមានការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី...