វ៉ាស៊ីនតោន៖ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាកូនស្រីរបស់ជនអន្តោប្រវេសន៍ បានឈរឈ្មោះជាផ្លូវការក្នុងការតែងតាំងប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ ដោយក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលក្លាជាបេក្ខភាពប្រធានាធិបតីផ្លូវការនៅអាមេរិក។ លោកស្រី ហារីស ដែលពីមុនមិនបានជោគជ័យក្នុងការដេញថ្លៃតំណែងប្រធានាធិបតីរបស់លោកស្រីឥឡូវនេះបានធានាការតែងតាំងពីគណបក្សប្រជាធិបតេយ្យ ដែលជាពេលវេលាដ៏សំខាន់សម្រាប់គណបក្ស។ នេះធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលដ៏លើសលប់របស់លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងខែមិថុនា ដែលបង្កឱ្យមានជម្លោះផ្ទៃក្នុងនៅក្នុងគណបក្ស។ ការឈានមុខគេក្នុងការតែងតាំងលោក ហារីស ត្រូវបានកត់សម្គាល់ដោយការពិភាក្សាដ៏ខ្លាំងក្លា និងភាពចលាចលក្នុងចំណោមគណបក្សប្រជាធិបតេយ្យ...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសវៀតណាម បានព្រមានពលរដ្ឋវៀតណាមកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅពេលនេះ ដោយសារការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងបី បង្កហានិភ័យដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រសួងការបរទេសវៀតណាមថា ខណៈពេលដែលបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ ប្រជាជនគួរតែផ្លាស់ទៅប្រទេសទីបី ឬត្រឡប់ទៅប្រទេសវៀតណាមវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រជាពលរដ្ឋវៀតណាមក៏ត្រូវបានណែនាំផងដែរ ឱ្យអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិសុវត្ថិភាព...
តូក្យូ៖ ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈជាមួយអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងស្វែងរកការកែទម្រង់ប្រព័ន្ធតុលាការ ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាស៊ីទៅកាន់ទីក្រុងគៀវ។ អំពើពុករលួយ គឺជាបញ្ហាចម្បងមួយ ដែលអ៊ុយក្រែនមានគោលបំណងកែលម្អ ខណៈដែលប្រទេសនេះចង់ចូលរួមជាមួយសហភាពអឺរ៉ុប ដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Ryuji Koizumi បានសម្តែងនូវឆន្ទៈក្នុងការសហការជាមួយសមភាគីអ៊ុយក្រែន លោក Denys Maliuska ក្នុងវិស័យច្បាប់។ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមានកំណត់ត្រាមួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងងថា ធ្លាប់មានប្រទេសមួយ មកប្រាប់សម្តេចដោយផ្ទាល់ កុំឲ្យទុកចិត្តលើប្រទេសមួយទៀត ប្រយ័ត្នបាត់បង់ខេត្តព្រះសីហនុ តាមរយៈការអភិវឌ្ឍ ប៉ុន្តែសម្តេចតបថា គ្មានអ្នកណាព្រួយបារម្ភជាងខ្មែរនោះទេ ខណៈម៉ោងនេះខេត្តព្រះសីហនុនៅតែជារបស់ខ្មែរដដែល។ ក្នុងន័យនេះ សម្តេចធិបតីចង់បញ្ជាក់ថា ប្រជាជនខ្មែរ មិនល្ងង់ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថ្លឹងថ្លែង អ្វីល្អ...
រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។អ្នកអាចលាបផលិតផលការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារបណ្តោះអាសន្នតែប៉ុណ្ណោះហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាលរង្វង់ភ្នែកខ្មៅរបស់អ្នក។ ១ ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នកត្រូវយកបន្លែដែលត្រជាក់មកដាក់លើភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការដាច់សសៃឈាមតូចៗនៅក្នុងភ្នែករបស់អ្នក។២ កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង។ ដំឡូងបារាំងផ្ទុកទៅដោយសារជាតិអង់ស៊ីមម្យ៉ាងដែលមានឈ្មោះថាcatecholase ដែលត្រូវបានគេស្គាល់ និងមានប្រសឹទ្ធភាពក្នុងការធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន២ចំនិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។...
ភ្នំពេញ ៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឲ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង ១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ បើតាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ សីហានេះ បានឲ្យដឹងទៀតថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណមួយចំនួន ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ។ ការចេញមកបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីបច្ចុប្បន្នក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឲ្យបានច្រើនក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា ។ ការជំរុញរបស់សម្តេចធិបតីខាងលើនេះ មានគោលបំណង ចង់ឲ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែងដោយខ្លួនឯងថា ខេត្តរបស់កម្ពុជាទាំង៤ ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែល និងម្យ៉ាងទៀត...
ភ្នំពេញ ៖ ជុំវិញកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលខ្លាចបាត់បង់អធិបតេយ្យភាព បាត់បង់ទឹកដី៤ខេត្ត ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV តាមការលើកឡើងរបស់អ្នកវិភាគក្រៅស្រុកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញ និងណែនាំឲ្យអ្នកវិភាគ និងក្រុមនិស្សិត ព្យាយាមទៅសិក្សាស្រាវជ្រាវ ប្រមូលយកព័ត៌មានពិតជាក់ស្តែង នៅនឹងខេត្តទាំង៤នោះដោយខ្លួនឯង កុំជឿតាមអ្នកវិភាគដែលនៅក្រៅប្រទេសមិនដែលទៅដល់ផ្ទាល់ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសបង់ក្លាដែស គ្រោងនឹងដង្ហែទៅកាន់រដ្ឋធានី Dhaka នៅថ្ងៃចន្ទ បន្ទាប់ពីអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលយោធាបានដាក់បម្រាមគោចររយៈពេលមិនកំណត់ ហើយអាជ្ញាធរបានកាត់ផ្តាច់អ៊ីនធឺណិតតាមទូរស័ព្ទក្នុងគោលបំណងដើម្បីទប់ស្កាត់ភាពចលាចល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់ រួមទាំងមន្ត្រីប៉ូលីសយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ នេះបើយោងតាមកាសែតប្រចាំថ្ងៃ...