បរទេស៖ ជំនួបរវាងតំណាង ក្រុមពិភាក្សារបស់អ៊ុយក្រែន និងរុស្សីទើបតែបានបញ្ចប់ទៅហើយលទ្ធផល ល្អប្រសើរដែលទទួលបានគឺការសម្រេចបើកច្រករបៀងដែល អនុញ្ញាតិឲ្យពលរដ្ឋស៊ីវិលអាចធ្វើដំណើរ គេចចេញពីតំបន់ដែលប្រយុទ្ធ គ្នានៅក្នុងប្រទេសអ៊ុយក្រែននិងព្រមទាំងបទឈប់បាញ់គ្នាបណ្តោះអាសន្នផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតី Vladimir Putin បានធ្វើការអះអាងថា ហើយផែនការយោធា របស់គាត់នឹងធ្វើឡើងទៅតាម អ្វីដែលបានគ្រោងទុកសម្រាប់សង្គ្រាមនៅ អ៊ុយក្រែន ទោះបីជាមានរឿង អ្វីកើតឡើងក៏ដោយ។ នៅថ្ងៃសុក្រនេះយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានសរសេរថាជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននេះ ប្រធានាធិបតីអ៊ុយក្រែនលោក...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទោះជាមានការវាយលុកខ្លាំង ដោយជំងឺរាត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្នយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ (Safe and Warm) ដែលឆ្លងតាមការវាយតម្លៃក្នុងសូចនាករ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOPs) របស់ក្រសួងបានដាក់ចេញកន្លងមក ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឲ្យដឹងបន្តថា យោងតាមអនុសាសន៍...
បរទេស៖ទីបំផុតបណ្តាប៉ូលីសអន្តរជាតិអាំងទែរប៉ូល Interpol កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសសម្រេចបដិសេធតាមសំណើរ នៃបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ក្នុងការបញ្ចប់ភាពជាសមាជិករបស់ រុស្សីឡើយជុំវិញបញ្ហានៅប្រទេសអ៊ុយក្រែន ទោះបីជាកន្លងមកមានការទាមទារដោយប្រទេសកាណា ដាប៉ូឡូញ និងអង់គ្លេស ជាដើមក្តី។ ប៉ុន្តែម៉ោងប៉ុណ្នោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថាបានចូលរួមក្នុងការស្នើសុំឲ្យអាំងទែរប៉ូលដើម្បីលប់រុស្សីចេញពីបញ្ជីសមាជិកហើយ ដោយបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិ អាស្រ័យទៅលើការប្តេជ្ញាចិត្តរួមចំពោះសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងការគោរពគ្នាទៅវិញទៅមក រវាងសមាជិករបស់ Interpol ។ គួរឲ្យដឹងដែរថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការអះអាងថានឹងធ្វើការចូលរួម ប្រកួតប្រជែងសាជាថ្មីសម្រាប់តំណែងប្រធានាធិបតី ដែលធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះហើយប្រសិន បើគាត់អាចជាប់តំណែងនេះ មែននោះគាត់នឹង ក្លាយជាប្រធានាធិបតីបារាំង ដំបូងគេក្នុងរយៈពេល២ ទសវត្សនេះដែលអាចកាត់តំណែង២ អាណិត្តជាប់គ្នា។ ថ្លែងទៅកាន់សាធារណៈជនតាមរយៈ លិខិតជាផ្លូវការមួយលោក Macron បាននិយាយថា៖ ពួកយើងនៅមិនទាន់បានទទួលលទ្ធផលតាមអ្វីដែលយើងបាន ដាក់ផែនការដើម្បីធ្វើវាឲ្យបាននៅឡើយទេ។ មានជម្រើសច្រើនតាមរយៈ បទពិសោធកន្លងមកដែលខ្ញុំបានទទួលហើយខ្ញុំ ជឿជាក់ថាខ្ញុំនឹងអាចធ្វើការកែប្រែវានិង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថាកិច្ចប្រជុំជុំទី២រវាងអ៊ុយក្រែននិងរុស្សីបានឈានទៅដល់ការព្រមព្រៀងគ្នាមួយក្នុងការបង្កើតជាផ្លូវសុវត្ថិភាពមួយចេញពីតំបន់ប្រយុទ្ធសម្រាប់ពលរដ្ឋស៊ីវិលទាំងឡាយដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនលោក Mikhail Podolyak បានបញ្ជាក់ថា៖ភាគីទាំងសងខាងបានឈានទៅដល់ការយល់ព្រមគ្នាបង្កើតបានជាច្រករបៀងសម្រាប់ជំនួយ មនុស្សធម៍និងព្រមជាមួយបទ ឈប់បាញ់ជាបណ្តោះអាសន្ន។រុស្សីនិង អ៊ុយក្រែនឆាប់ៗនេះ ក៏នឹងធ្វើការបង្កើតបណ្តាញទំនាក់ទំនង គ្នាមួយដើម្បីរៀបចំច្រកសុវត្ថិភាពនេះឲ្យដំណើរការបានរលូន។ ថ្លែងនៅមុនក្រុមគណៈប្រតិភូរបស់រុស្សី ខាងអ៊ុយក្រែន បានធ្វើការអះអាងអំពីការវិវត្ត ដោយបញ្ជាក់ភាគីទាំងសងខាងបានឈាន ទៅដល់ការយល់ព្រមគ្នាដ៏សំខាន់មួយដែលអាចជួយដោះស្រាយ បាត់បង់ជីវិតនៃក្រុមពលរដ្ឋស៊ីវិល។ គួរឲ្យដឹងដែរថាភាគីអ៊ុយក្រែននិងរុស្សី ក៏បានធ្វើការព្រមព្រៀងគ្នាដើម្បីបន្តការជួប ជុំគ្នាម្តងទៀតផងដែរនាពេលខាងមុខប៉ុន្តែមិនទាន់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ីបានព្រមានថា ជម្លោះដ៏សំខាន់បន្ទាប់រវាងមហាអំណាចពិភពលោក នឹងពាក់ព័ន្ធនឹងអាវុធបរមាណូ ហើយនឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ, ការព្រមាននេះ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយលោក ខាងលិចជុំវិញការវាយប្រហារយោធា របស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌ មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃពុធថា លោក Sergey Lavrov...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.គ.អ.ប ស្ថិតក្រោមឱវាទគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.ស.ធ.ឌ ៕
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានបន្តកិច្ចព្រមព្រៀងឈប់បាញ់របស់ខ្លួន ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ដំណាច់ឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិ។ កិច្ច ព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស ត្រូវបានផ្តួចផ្តើមនៅខែតុលា ឆ្នាំ២០១៥។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាបានពង្រីកបទឈប់បាញ់ ដើម្បីជំរុញដំណើរការសន្តិភាពក្នុងប្រទេស និងដើម្បីឱ្យមានការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ...