បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន១៥ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានព្រមានថា ទីក្រុងមូស្គូអាចប្រឈមនឹងការលួច ដ៏ធំមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងបានអះអាងថា ការផ្ទេរប្រាក់រុស្ស៊ីខុសច្បាប់ទៅទីក្រុងគៀវតាមរយៈផ្លូវតុលាការ។ ការផ្តល់មូលនិធិរបស់អាមេរិកគឺជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងទំហំទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារ ក្រោមក្របខណ្ឌប្រាក់កម្ចីសរុបចំនួន៥០ពាន់លានដុល្លាររបស់ G7 ដល់អ៊ុយក្រែន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ីចំនួន១៥០នាក់ពីការជាប់ឃុំជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដ៏សំខាន់មួយនិងធំបំផុតមិនធ្លាប់មានរយៈពេល២ខែចុងក្រោយេនះខណៈដែល ទីក្រុងគៀវក៏អាចទទួលចំនួនទ័ពស្មើគ្នានេះដែរ។ ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរត្រូវបានសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួមហើយ ទាហានរុស្ស៊ីដែលត្រូវបានដោះលែងទាំងអស់ត្រូវបានផ្ទេរដំបូងទៅប្រទេសបេឡារូស ជាកន្លែងដែលពួកគេត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់ និងឱកាសដើម្បីទាក់ទងសាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ក្រសួងបានបន្ថែមថា ទាហានទាំងនោះត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។ គួរឲ្យដឹងដែរថាវាគឺជាការដោះដូរលើកដំបូងចាប់តាំងពីខែតុលា ដែលភាគីទាំងពីរបានដោះដូរទាហានម្នាក់ៗចំនួន ៩៥នាក់។ កិច្ចព្រមព្រៀងដោះដូរនោះក៏ត្រូវបានសម្រុះសម្រួលដោយសហភាពអារ៉ាប់រួម UAE...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដោយបញ្ជាឱ្យជនចំណាកស្រុកខុសច្បាប់ត្រូវតែប្រកាសអំពីឋានៈរបស់ពួកគេស្របច្បាប់ ឬចាកចេញពីប្រទេសត្រឹមថ្ងៃទី៣០ខែមេសា។ ប្រភពដដែលបានសរសេរទៀតថាការណែនាំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់រុស្ស៊ីជាពិសេសបន្ទាប់ពីមានការវាយប្រហារដោយភេវរកម្មមកលើទីក្រុងមូស្គូកាលពីខែមិនាកន្លងមក។ ក្រឹត្យនេះចែងថា ៖ពលរដ្ឋបរទេស និងជនគ្មានសញ្ជាតិនៅក្នុងសហព័ន្ធរុស្ស៊ីទាំងឡាយត្រូវមានកាតព្វកិច្ចចាកចេញពីសហព័ន្ធរុស្ស៊ីដោយខ្លួនឯង ឬដោះស្រាយស្ថានភាពផ្លូវច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចង់ស្នាក់នៅត្រូវតែបំពេញតាមតម្រូវការដ៏តឹងរ៉ឹង រួមទាំងការបញ្ជូនទិន្នន័យទាំងឡាយដែល ឆ្លងកាត់ការត្រួតពិនិត្យវេជ្ជសាស្ត្រសម្រាប់ថ្នាំ ជំងឺឆ្លង...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” គ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌...
បរទេស៖ អ្នកទោសជាង ១.៥០០ នាក់ បានរត់គេចខ្លួនពីពន្ធនាគារក្បែរទីក្រុង Maputo របស់ប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃពុធ ដោយបានទាញយកផលប្រយោជន៍ពីថ្ងៃទី៣ នៃភាពចលាចលដែលបង្កឡើងដោយការបញ្ជាក់ដ៏ចម្រូងចម្រាសរបស់គណបក្ស Frelimo ដែលកាន់អំណាចយូរអង្វែងជាអ្នកឈ្នះការបោះឆ្នោតនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេប៉ូលិសជាតិម៉ូសំប៊ិក លោក Bernardino...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃពុធបានច្រានចោលនូវវិធានការណាមួយដើម្បីរំលាយសភា ហើយបាននិយាយថា លោកស្រីមានការងឿងឆ្ងល់អំពីមូលហេតុដែលពាក្យចចាមអារ៉ាមបែបនេះត្រូវបានផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា តាមពិតទៅ វាគឺជាឪពុករបស់លោកស្រី ដែលបានទាក់ទាញចំណាប់អារម្មណ៍ដំបូងចំពោះពាក្យចចាមអារ៉ាមនេះ នៅពេលដែលលោកបានលើកឡើងវាកាលពីថ្ងៃអង្គារ ខណៈពេលដែលលោកកំពុងជួយដល់បេក្ខជនគណបក្សភឿថៃ ក្នុងការបោះឆ្នោតខេត្តឈៀងម៉ៃ។ លោកស្រី...
បរទេស៖ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរុស្ស៊ី Oboronlogistics បានប្រកាសកាលពីថ្ងៃពុធថា “ការវាយប្រហារភេរវកម្ម” គឺត្រូវស្តីបន្ទោសចំពោះការលិចកប៉ាល់ដឹកទំនិញរុស្ស៊ី Ursa Major នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ដឹកទំនិញបានលិចក្នុងដែនទឹករវាងប្រទេសអេស្ប៉ាញ និងអាល់ហ្សេរីកាលពីថ្ងៃចន្ទ។ សេចក្តីរាយការណ៍ដំបូងបាននិយាយអំពីការផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន ដែលបណ្តាលឱ្យនាវានេះលិចយ៉ាងគំហុក។ កប៉ាល់សង្គ្រោះអេស្ប៉ាញបានស្រង់សមាជិកនាវិក១៤នាក់ហើយ ប៉ុន្តែ២នាក់នៅបាត់ខ្លួននៅឡើយ ។...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងជំនួយការនាយសាលា...
ហ្គាហ្សា៖ កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកខ្លួនចេញពីតំបន់ហ្គាហ្សា លើបទឈប់បាញ់គ្នា ការដោះដូរអ្នកទោស និងចំណាប់ខ្មាំង និងការវិលត្រឡប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលបានភៀសខ្លួន ដែលបានពន្យារពេលឈានដល់កិច្ចព្រមព្រៀងដែលមានពីមុន ។ ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសកំពុងដំណើរការនៅទីក្រុង ដូហា (Doha) ជាមួយប្រទេសកាតា និងការសម្រុះសម្រួលរបស់អេហ្ស៊ីប នៅក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយបានបន្ថែមថា ចលនានេះបានបង្ហាញពីការទទួលខុសត្រូវនិងភាពបត់បែន...