ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នៅព្រឹកថ្ងៃ២៦ ធ្នូនេះ បានដឹកនាំរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់កម្មវិធីសិល្បៈទស្សនីយភាពចម្រុះ និងក្រុមការងារក្បួនដង្ហែនៃព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារខាងមុខព្រះបរមរាជវាំង៕
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ។ នេះជាប្រសាសន៍របស់សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នាថ្ងៃ២៥ ធ្នូ។ ក្នុងឱកាសចុះពិនិត្យនេះដែរ...
នៅថ្ងៃទី ២៤ ខែធ្នូ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤ គឺនៅទីក្រុង Chongqing, ក្រុងWuhan ខេត្តHubei, ក្រុងLhasa ភូមិភាគស្វយ័ត Xi Zang និង ក្រុងWuxi ខេត្ត Jiangsu ។ ឆាកសម្តែងបន្ទាប់បន្សំទាំងនេះនឹងគួបផ្សំជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង សម្តែងកម្មវិធីនានាដើម្បីបង្កបរិយាកាសប្បាយរីករាយក្នុងឆ្នាំថ្មីសម្រាប់ជនជាតិនានាទូទាំងប្រទេសចិន ព្រមទាំងផ្តល់ជាចំណីចក្ខុសម្រាប់ទស្សនិកជននៅទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំចិន ។...
នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រី Mao Ning...
ភ្នំពេញ ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ សាមគ្គីភាពមហាគ្រួសារខ្មែរ និងការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ...
តំបន់ផលិតស្លឹកតែរបស់ចិនបានគ្រប់ដណ្តប់លើស្រុកនិងទីក្រុងចំនួនរាប់ពាន់ក្នុងខេត្តនិងតំបន់ចំនួន២០ដើមតែមួយចំនួនលូតលាស់នៅទីខ្ពង់រាបដែលរយៈកំពស់ ២៦០០ម៉ែត្រ ដើមតែខ្លះលូតលាស់នៅកន្លែងដែលរយៈកំពស់ត្រឹមរាប់សិបម៉ែត្រប៉ុណ្ណោះ។ នៅប្រទេសចិន ចម្ការតែដែលមានទេសភាពស្អាតៗ កំពុងក្លាយជាគោលដៅទេសចរ ដែលបានទាក់ទាញអ្នកទេសចរកាន់តែច្រើនឡើងៗ ទៅដើរលេងផង រកទិញផលិតផលស្លឹកតែ ដែលប្រកបដោយភាពច្នៃប្រឌិតផង បានចូលលេងហាងលក់តែ ឈ្វេងយល់ពីវប្បធម៌តែ ហើយចាប់អារម្មណ៍លើបម្រែបម្រួលថ្មីនៃសួនតែ ដែលបានបន្តជំរុញការអភិវឌ្ឍចម្រុះ នៃឧស្សាហកម្មស្លឹកតែចិនដោយឥតឈប់ឈរ។ ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។...
MAPUTO៖ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីវិទ្យាស្ថានជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហៅកាត់ថា INGD បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលដែលបានវាយប្រហារមកលើតំបន់ភាគខាងជើងនៃប្រទេស ម៉ូហ្សាំប៊ឺក (Mozambique) កាលពីចុងសប្តាហ៍មុន បានកើនឡើងដល់៩៤នាក់ហើយ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់៧៦៨នាក់ ។ ព្យុះស៊ីក្លូនដែលបានបោកបក់មកលើដែនដីកាលពីថ្ងៃទី១៥ ខែធ្នូ ដែលនាំមកនូវទឹកភ្លៀងធ្លាក់ និងខ្យល់ព្យុះដ៏ខ្លាំងក្លា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Cabo Delgado,...
ភ្នំពេញ ៖ នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY ដែលមានអ្នកដំណើរជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាកម្ពុជារយៈពេល១ថ្ងៃ ។ នាវាទេសចរណ៍នេះ មានឈ្មោះ AIDA STELLA សញ្ជាតិ ITALY ប្រវែងបណ្តោយ...
ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកតំណាងឲ្យលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកសប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង លើកទី៦ នៅសាលចតុមុខ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថាអ៊ុយក្រែនមិនត្រូវការអ្នកសម្របសម្រួលដូចជានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbanនោះទេ ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ហើយមានបំណងរក្សាទំនាក់ទំនងផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump លើបញ្ហានេះ។ លោកOrban បានជំរុញឱ្យមានបទឈប់បាញ់នៅចំថ្ងៃបុណ្យណូអែលនៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយពណ៌នាថាវាជាការប៉ុនប៉ងចុងក្រោយដើម្បីសម្របសម្រួលដំណោះស្រាយការទូតនៃជម្លោះ។គួរឲ្យដឹងដែរថាគាត់បានបង្ហើបអំពីគំនិតកាលពីសប្តាហ៍មុនទៅទាំងទីក្រុងគៀវ និងទីក្រុងមូស្គក៏ដូចជាលោក Trump ដែលគាត់បានជួបផ្ទាល់នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ...