ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំរដ្ឋបាលព្រៃឈើ ត្រូវពង្រឹងការងារឱ្យកាន់តែប្រសើថែមទៀត ដោយត្រូវមានភាពច្បាស់លាស់។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តី នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព ខណៈរាជរដ្ឋាភិបាល បន្តលើកកម្ពស់វិស័យតែងនិពន្ធ ហើយវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ផងដែរ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ...
ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសន្និសីទស្តីពី“កិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (Al) នៅសាលប្រជុំ C អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី (គ.រ.ម.)។ ព្រឹត្តិការណ៍នេះរៀបចំ ដោយទីស្តីការគណៈរដ្ឋមន្ត្រីសហការរៀបចំដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច...
តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បានសម្ដែងការព្រួយបារម្ភថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្អាក់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អាចមានការជាប់គាំង ទោះបីជាលោក បានរួចផុតពីការចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែលបង្កឱ្យមានការថ្កោលទោសពីសមាជិកសភា និងសាធារណជនក៏ដោយ។ សំណើនេះត្រូវបានលុបចោលដោយសារតែខ្វះចំនួនអ្នកបោះឆ្នោត ដែលត្រូវការនៅក្នុងសភា។ ប្រភពបានឲ្យដឹងថា “យើងអាចត្រលប់ទៅថ្ងៃដែលទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ” ។ ប្រភពពីជប៉ុនបានឲ្យដឹងថា...
សេអ៊ូល៖ មេដឹកនាំគណបក្សកាន់អំណាចបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងាររដ្ឋាភិបាលមុនការលាលែងពីតំណែងដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹកនាំដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដែលបានបរាជ័យកាលពីដើមសប្ដាហ៍មុ។ មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។...
បរទេស៖យោងតាមព័ត៌មានដែលទទួលបានដោយ RT បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយទាំងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ហើយក៏មានទាំងអាវុធប្រភេទល្បឿនលឿនជាងសំលេងនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។ គួរឲ្យដឹងដែរថាគេសង្កេតឃើញការផលិត និងការដាក់ពង្រាយប្រព័ន្ធអាវុធទាំងនេះនៅក្នុងប្រទេសអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចគ្នាដែរ។ ក្នុងចំណោមអាវុធសំខាន់ៗទាំងនោះគេសង្កេតឃើញមានប្រព័ន្ធរ៉ូក្កែតDark Typhoon ដែលនឹងអាចបាញ់មីស៊ីល Standard-6 ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល Tomahawkបាញ់ក្នុងចំងាយ២,៤០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងផងដែរ។ រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល របស់អង្គការណាតូកាលពីខែកក្កដាកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា Dark...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អនាគតនៃប្រទេសស៊ីរីគួរតែត្រូវបានកំណត់ដោយប្រជាជនរបស់ ខ្លួនដោយគ្មានការជ្រៀតជ្រែកពីបរទេស ហើយបានសម្តែងក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តទៅមុខទៀត។ កាលពីថ្ងៃអាទិត្យ ក្រុមជីហាដបានចូលកាន់កាប់រដ្ឋធានីដាម៉ាសរបស់ស៊ីរីជាស្ថាពរ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់ប្រធានាធិបតី Bashar Assad។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីក្រុងតេហរ៉ង់បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដោយផ្អែកលើដំណោះស្រាយ ២២៥៤របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី។ក្រុមមន្ត្រីបានអំពាវនាវឱ្យបញ្ចប់ជម្លោះយោធា អំពើភេរវកម្មឱ្យឆាប់ត្រូវបានរារាំង និងការពិភាក្សាដើម្បីចាប់ផ្តើមពាក់ព័ន្ធនឹងគ្រប់ផ្នែកទាំងអស់នៃសង្គមស៊ីរីដើម្បីបង្កើតរដ្ឋាភិបាលមួយ។ ក្នុងនោះផងដែរប្រទេសអ៊ីរ៉ង់ក៏បានជំរុញឱ្យធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងការពារទីតាំងសាសនា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTមេដឹកនាំស្តីទីនៃក្រុមសកម្មប្រយុទ្ធហេបូឡាដែលមានមូលដ្ឋាននៅលីបង់បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហេសបូឡា នឹងជួយរដ្ឋាភិបាលស៊ីរីប្រយុទ្ធនឹងក្រុមជីហាដ ហើយកំពុងអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់គាំទ្រទីក្រុងដាម៉ាសនៅក្នុងការប្រយុទ្ធរបស់ខ្លួន។ លោក Naim Qassem បានអះអាងថា៖ការឈ្លានពានលើប្រទេសស៊ីរីត្រូវបានឧបត្ថម្ភដោយអាមេរិក និងអ៊ីស្រាអែលដោយបន្ថែមថាពួកអ៊ិស្លាមតែងតែជាឧបករណ៍របស់ពួកគេតាំងពីឆ្នាំ ២០១១ ដែលជាពេលដែលបញ្ហាបានចាប់ផ្តើមនៅស៊ីរី។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្រ្គាមអូសបន្លាយនៅក្នុងឆ្នាំ២០១១ខណៈដែលក្រុមប្រឆាំងរដ្ឋាភិបាលជាច្រើនបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Assad ។ កងកម្លាំងជីហាដ Jihadist ជាពិសេសអ្នកដែលជួលអ្នកប្រយុទ្ធបរទេសជួយផ្នែកយោធាពីបរទេសបានលេចចេញជាតួអង្គលេចធ្លោក្នុងចំណោមក្រុមប្រឆាំង។ ប្រទេសរុស្ស៊ីបានធ្វើអន្តរាគមន៍ក្នុងអរិភាពក្នុងឆ្នាំ ២០១៥ ដោយផ្តល់កម្លាំងទ័ពអាកាសដល់ក្រុងដាម៉ាសហើយ...
ភ្នំពេញ៖ នាថ្ងៃទី៦ ខែធ្នូ ព្រឹត្តិការណ៍ខួប១០ឆ្នាំរបស់កម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” របស់កម្ពុជា ដែលសហការឧបត្ថម្ភដោយ ទូរទស្សន៍ជាតិកម្ពុជា នាយកដ្ឋានវិទ្យុនិងទូរទស្សន៍នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។ឯកឧត្ដម យ៉ាង គ័រយួយ អគ្គនាយរងនៃអគ្គនាយដ្ឋានជាតិវិទ្យុនិង ទូរទស្សន៍ចិន និងឯកឧត្ដម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវអញ្ជើញចូលរួមព្រឹត្តិការណ៍ ហើយបានថ្លែងសុន្ទរកថា។...