ភ្នំពេញ៖ការិយាល័យទំនាក់ទំនងសាធារណៈនិងព័ត៌មាននៃ មជ្ឈមណ្ឌលអាស៊ាន-ចិន បានរៀបចំដំណើរទស្សនៈកិច្ចប្រតិភូប្រព័ន្ធផ្សព្វផ្សាយចិនមកកាន់ព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចនេះ លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិនបានអញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
តាកែវ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាល ក្រុង ស្រុក ជាពិសេសសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានចំពោះកម្ចីអនឡាញ ដែលវានឹងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ លោក អភិបាលខេត្ត បានថ្លែងបន្តថា...
រយៈពេលជាង១ទសវត្សរ៍មកនេះ ប្រាជ្ញាចិនស្តីពី«សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានល្បីខ្ទរខ្ទាពីក្នុងប្រទេសចិនដល់ពិភពលោក ហើយនៅគ្រប់វេទិកាអន្តរជាតិទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានG20, APEC, BRICS, SCOជាដើម ប្រទេសចិនតាមរយៈលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ពីសហគមន៍រួមវាសនានៅក្នុងយុគសម័យថ្មីដែលកំពុងបន្តដំណើរយ៉ាងស្វាហាប់នៅក្នុងប្រសិទ្ធភាពកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងវេទិកាG20ឆ្នាំ២០២៤ លោក Xi Jinping បានគូសរំលេចពីប្រាជ្ញាចិនដែលសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រពីប្រជាជនប្រមាណ៨០០លាននាក់ ហើយកំពុងឈានទៅសម្រេចបានមុនកាលកំណត់នៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដល់សន្តិសុខស្បៀងសកល។ ដោយប្រកាន់ខ្ជាប់នូវមរតកស្មារតីផ្លូវសូត្រនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិនបានលើកកម្ពស់ការអភិវឌ្ឍជាទូទៅរបស់ពិភពលោក...
ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃទសវត្សរ៍មាសទីពីរនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១១ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏ច្រើនរាប់មិនអស់ ដែលនាំឱ្យពិភពលោកទទួលអារម្មណ៍យ៉ាងពិតប្រាកដថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពបំផុតនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត ។ កាលពីថ្ងៃទី២ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ” នៅក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានវាយតម្លៃយ៉ាងពេញលេញចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានធ្វើការរៀបចំចាត់តាំងដោយគ្រប់ជ្រុងជ្រោយចំពោះការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នាពេលបច្ចុប្បន្ននិងក្នុងមួយរយៈពេលខាងមុខ ហើយគូសបញ្ជាក់ថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាត សម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម ។ យោងតាមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ របស់សមាគម AIMF...
ឡូសអ៊ែនជីឡេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានបញ្ជាក់ពីករណីមនុស្សចំនួន០២នាក់ដែលបានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5 នៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកត់សម្គាល់ករណីមនុស្សឆ្លងវីរុស H5 ជាដំបូងនៅក្នុងរដ្ឋនេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ករណីនេះបានកើតឡើងចំពោះអ្នកដែលប៉ះពាល់ការងារជាមួយសត្វគោយកទឹកដោះគោដែលមានមេរោគនេះ ។ ការស៊ើបអង្កេតដែលដឹកនាំដោយរដ្ឋកាលីហ្វ័រនីញ៉ា កំពុងបន្តធ្វើឡើង ។ នៅគ្រានេះដែរ...
ភ្នំពេញ៖ លោក កេីត ឆែ អភិបាលស្ដីទីនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការណែនាំ ដល់នគរបាលចរាចរណ៍ផ្លូវគោកឱ្យដកដៃចេញ ពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយចរាចរណ៍ នៅពេលកកស្ទះតាមដងផ្លូវ ដេីម្បីឱ្យបេក្ខជន ទៅប្រឡងបាក់ឌុប អាចធ្វេីដំណេីរទាន់ពេលវេលា ។ ការណែនាំខាងលេីនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប »នៅរាជធានីភ្នំពេញ...
បេរូត៖ ក្រសួងសុខភាពលីបង់បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ផ្សេងៗគ្នាក្នុងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើនឡើងដល់ ៣៧ នាក់ ខណៈអ្នករបួសមានចំនួន ១៥១ នាក់ ។ ក្រសួងបានឲ្យដឹងថា មនុស្ស៩នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួសនៅក្នុងរដ្ឋធានីបេរូត របស់ប្រទេសលីបង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និង ១៥...
កំពង់ស្ពឺ៖ ភ្ញៀងទេសចរជាតិនិងអន្តរជាតិ ប្រមាណ២១៤,៦១៥នាក់ បានដើរកម្សាន្តតាមតំបន់ទេសចរចំនួន២៧កន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រយ:ពេលពីថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១,ទី២ខែតុលាឆ្នាំ២០២៤។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា រយ:ពេលពីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយ៍ដ្ឋាន សហគមន៏ ទេសចរណ៍ ចំនួន២៧កន្លែងព្រមទាំងវត្តអារាមនានានិងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរសរុប២១៤,៦១៥នាក់។ ក្នុងនោះភ្ញៀវទេសចរដើរកម្សាន្តតាមរណីយ៍ដ្ឋាន សហគមន៏ទេសចរនិងស្នាក់នៅចំនួន៤៦,៦១៥នាក់ បើប្រៀបធៀបរយ:ពេលដូចគ្នាឆ្នាំ២០២៣មានភ្ញៀវទេសចរសរុបចំនួន៤០,៨៣២នាក់កើនឡើង១៤%ភាគរយ។ លោកបានបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិបានមកកម្សាន្តរយ:ពេលពីថ្ងៃនៃតំបន់ទេសចរនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានចំនួន២៦០នាក់បើធៀបឆ្នាំ២០២៣មានភ្ញៀវទេសចរអន្តរជាតិចំនួន២១៩នាក់កើនឡើង១៩%ភាគរយ។ភ្ញៀវទេសចរនិងពុទ្ធបរិស័ទកាន់បិណ្ឌតាមបណ្តាវត្តអារ៉ាមនានាទាំងខេត្តរយ:ពេលពីថ្ងៃមានប្រមាណចំនួន១៦៨,០០០នាក់៕...