ភ្នំពេញ៖ លោក Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចង់ឱ្យមានការបង្កើន នៃជើងហោះហើរត្រង់បន្ថែមទៀត ពីតំបន់ផ្សេងៗ ដែលមិនទាន់មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដូចជាតំបន់កោះសំខាន់ៗរបស់ប្រទេសថៃ មកកាន់កម្ពុជា ។ ការបង្ហាញនូវក្តីរំពឹង និងចង់ឱ្យមានការបង្កើនជើងហោះហើរត្រង់ខាងលើនេះ ត្រូវបានលើកឡើង ក្នុងឱកាសអញ្ជើញទស្សនកិច្ច លើវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ...
បរទេស៖ អ្នកទេសចរឥណ្ឌាម្នាក់ត្រូវបានសត្វខ្លាវាយប្រហារនៅកន្លែងទេសចរណ៍ក្នុងប្រទេសថៃ ខណៈពេលដែលព្យាយាមថតរូប Selfie ជាមួយសត្វខ្លានោះ ដោយរឿងនេះ គឺបានបញ្ឆេះជាការជជែកវែកញែកថ្មីៗអំពីក្រមសីលធម៌នៃទេសចរណ៍សត្វព្រៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានចែករំលែកដោយ Sidharth Shukla នៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter កាលពីថ្ងៃទី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថាក្នុងវេទិកាភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-ឥណ្ឌា លើកទី៨កាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មអាវុធដែលបានបង្កើតជាយូរមកហើយរបស់ឥណ្ឌាជាមួយរុស្ស៊ីបានក្លាយជាឆ្អឹងនៃជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់ថាប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងយ៉ាងច្បាស់អំពីបញ្ហាទាំងនេះជាមួយទីក្រុងញូវដេលី New Delhi ហើយបានអះអាងថារដ្ឋាភិបាលឥណ្ឌាកំពុង ចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះខណៈដែល លោក Lutnick ក៏បានស្នើថា ឥណ្ឌាកំពុង ចាប់ផ្តើមឆ្ពោះទៅរកការទិញឧបករណ៍យោធាពីសហរដ្ឋអាមេរិកវិញផងដែរ...
ភ្នំពេញ ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ២.៦០០អាវ...
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា ថ្នាក់ដឹកនាំវៀតណាមនឹងមានគម្រោងកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីររបស់ខ្លួន ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយឧត្ដមសេនីយ៍ ហ្វៀន តិន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យចំពោះបុគ្គលឈ្មោះ ហេង ងួនស៊្រុន ជាអភិបាលរងស្រុកជុំគិរី បន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣ មិថុនា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTសមាជិកសភាជាន់ខ្ពស់អាល្លឺម៉ង់បានអំពាវនាវឱ្យទីក្រុងប៊ែរឡាំងកាត់ទំនាក់ទំនងការទូតទាំងស្រុងជាមួយទីក្រុងមូស្គូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងបែបកូនកាត់ឬ hybrid ដែលគាត់អះអាងថាមកប្រភពមកពីប្រទេសរុស្ស៊ី។ យើងគួរតែបណ្ដេញអ្នកការទូតណាដែលនៅសេសសល់នេះបើយោងតាមលោក Roderich Kiesewetter ដែលគេស្គាល់ថាជាអ្នកដែលមានជំហរប្រឆាំងរុស្ស៊ីដ៏រឹងរូសបានប្រាប់ Handelsblatt កាលពីថ្ងៃអង្គារហើយគាត់បានប្រកែកថាការធ្វើដូច្នេះនឹងជួយកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមលោក Kiesewetter ប្រទេសអាល្លឺម៉ង់បច្ចុប្បន្នបានធ្វើការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតឡើយ ដែលគាត់អះអាងថា វាគឺជាកិច្ចការងារជាចម្បងនិងដែល មានប្រភពសំខាន់មកពីប្រទេសរុស្ស៊ី។ លោកបានចោទប្រកាន់ក្រុងមូស្គូជាពិសេសពីការប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរមតិសាធារណៈក្នុងប្រទេសអាល្លឺម៉ង់តាមរយៈសកម្មភាពបែបនេះ ហើយ គាត់ក៏បានចោទប្រកាន់ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ថាបានបើកការវាយប្រហារក្នុងលួចស្តាប់កិច្ចការងារផ្ទៃក្នុងរបស់អាល្លឺម៉ងដូចគ្នាផងដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹង ជៀសមិនរួចទេ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗនេះ លើទឹកដីរបស់ខ្លួន បើទោះបីជានៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្តី។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីមានការសង្ស័យថាមានការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនលើផ្លូវរថភ្លើងក្នុងប្រទេសរុស្ស៊ី និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋានរុស្ស៊ីជាច្រើននៅចុងសប្តាហ៍។ទោះបីជាបែបនេះក៏ដោយ មន្ត្រីរុស្ស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទសម្រាប់ការចរចាដោយផ្ទាល់មួយផ្សេងទៀតជាមួយតំណាងអ៊ុយក្រែន។ នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Medvedev បាននិយាយទៅកាន់ការអំពាវនាវក្នុងស្រុកសម្រាប់ការឆ្លើយតបខាងយោធាដ៏ខ្លាំងក្លាបន្ថែមទៀត ដោយប្រកាសថាការសងសឹករបស់រុស្ស៊ីគឺជៀសមិនរួចនោះទេ ។...
ភ្នំពេញ ៖ កម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្កានុពលជាច្រើន ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់។ នាឱកាសអញ្ជើញទទួលជួបជាមួយលោក Claude Jentgen អ្នកសម្របសម្រួលកិច្ចការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួ តំណាងស្ថានទូតលុចសំបួប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសឡាវ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ...