បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibazadeh កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសថា រដ្ឋមន្ត្រីការបរទេសនឹងត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់ មួយដែលនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទើបតែតែងតាំងថ្មីនឹងធ្វើដំណើរទៅដល់អ៊ីរ៉ាក់ជាមួយនឹងក្រុម គណប្រតិភូមួយក្រុមរបស់អ៊ីរ៉ង់ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់លោក Fuad Hussein ដែលទើបតែបានបំពេញទស្សនកិច្ចនៅក្នុង ទីក្រុងតេហរ៉ង់កាលពីពេលថ្មីៗនេះ។ គួរឲ្យដឹងដែរសន្នសិទ នៃកិច្ចប្រជុំលើកនេះគឺនឹងធ្វើឡើងនៅក្នុងរដ្ឋធានីក្រុង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅជិតព្រលានយន្តហោះ ក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សអស់ជាង១០៣នាក់ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងស្វែងរកដើម្បីធ្វើការជម្លៀសពលរដ្ឋរបស់ខ្លួន និងបុគ្គលិកក្នុងស្រុក នៅស្ថានទូតរបស់ខ្លួន និងអង្គភាពជប៉ុនផ្សេងៗទៀត ពីអាហ្វហ្គានីស្ថាន ដោយធ្វើការសហការជាមួយនឹងប្រទេសផ្សេងៗទៀត ។ លោក...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា ទាំងអាជីវករ និងអ្នកចូលក្នុងផ្សារថ្មី ចំនួន៣៩៣នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ចំនួន៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីមានអ្នកជំងឺបានចូលផ្សារកាលពីថ្ងៃ១៥ សីហា ។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យ ក៏បន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ផងដែរ ៕
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានលើកឡើងថា មានអ្នកវិភាគនយោបាយមួយចំនួន ក៏ដូចជាអតីតមេដឹកនាំបក្សប្រឆាំងនិងកូនចៅរបស់គេបានចោទប្រកាន់មកបក្សកាន់អំណាចបានងាកទៅរកភាគីចិន ប៉ុន្តែបែរខ្លួនឯងចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៧ សីហានេះ លោក សយ សុភាពថ្លែងថា “ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀត ចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ”...
ភ្នំពេញ ៖ សម្រាប់អាណត្តិទី២ នៃរាជធានីភ្នំពេញ អភិបាលខណ្ឌ៣ គឺនៅតែបន្តកាន់កាប់ខណ្ឌរបស់ខ្លួនដដែលដោយមិនបានផ្លាស់ប្តូរ ឬផ្ទេរទៅណានោះទេ ។ ខណ្ឌទាំង៣ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង ឲ្យនៅបន្តដឹកនាំដដែលនោះរួមមាន ៖ លោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញដដែល លោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅដដែល និងលោក ម៉ូវ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៧៥៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤.៨៣៣.១៣៥នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជំងឺឆ្លងរាតត្បាត បានប្រកាសអំពីអ្នកស្លាប់នៅក្នុងប្រទេសចំនួន១០៤.៧១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតគិតក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះចំនួន៦៩៤នាក់ដែលត្រូវបានចុះក្នុងបញ្ជី ។ ក្រសួងបានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សរុបមានពលរដ្ឋចំនួន៤.០៥៣. ០២២នាក់ បានជាសះស្បើយពីជំងឺ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange...
អាមេរិក និងពួកសម្ព័ន្ធមិត្តNATO បាននិងកំពុងរំកិលដកទ័ពចេញជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួក NATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំ អាហ្កានីស្ថាន ឡើងវិញ! កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹឹកដីនេះ អស់រយៈកាល២០ឆ្នាំ...
ភ្នំពេញ ៖ ក្នុងពិធីធ្វើបាឋកថាលើប្រធានបទ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សិក្ខាកាមថា បើចង់ក្លាយខ្លួនជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព ត្រូវមានបទពិសោធន៍ច្រើន និងមានភាពក្លាហាន។ ក្នុងពិធីធ្វើបាឋកថា តាមប្រព័ន្ធវីដេអូ លើប្រធានបទស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»...
បរទេស៖ សមាជិកសភា និងមន្រ្តីយោធាត្រូវបានគេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសចេញ។ យោងតាមវែបសាយ Yahoo ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ពី Politico នៅថ្ងៃព្រហស្បតិ៍ គឺមន្រ្តីអាមេរិកនៅទីក្រុងកាប៊ុល “បានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះពលរដ្ឋអាមេរិក អ្នកកាន់ប័ណ្ណបៃតង និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណខាងក្រៅដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធនៃអាកាសយានដ្ឋានទីក្រុងនេះ” ។ របាយការណ៍នេះនិយាយថា...