ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា អ្វីៗ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ គឺដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ កក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះសេចក្តីប្រកាស ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ ដែលបានចុះហត្ថលេខាដោយភាគីនានារបស់ប៉ាឡេស្ទីនចំនួន ១៤រូប នៅក្នុងទីក្រុងប៉េកាំង។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទប្រចាំថ្ងៃថា លោក Guterres ស្វាគមន៍យ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំងដោយភាគីនានារបស់ប៉ាឡេស្ទីន។ យោងតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃភាគីពាក់ព័ន្ធនៅប៉ាឡេស្ទីន...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកកប៉ាល់បរទេសមួយគ្រឿង ដែលផ្ទុកប្រេងរត់ពន្ធចំនួន ១,៥លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូងរបស់ប្រទេស។ កប៉ាល់ដែលមានទង់ជាតិតូហ្គោ ជាមួយនឹងនាវិកបរទេសចំនួន ១២នាក់នៅលើនោះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងទ័ពជើងទឹករបស់ IRGC នៅឯឆ្នេរសមុទ្រនៃខេត្ត Bushehr ភាគខាងត្បូងប្រទេស បន្ទាប់ពីមានដីការបស់តុលាការ។ លោកបានបន្ថែមថា តាមដីកាតុលាការ កប៉ាល់នេះត្រូវបានផ្ទេរទៅស្ថានីយរបស់ក្រុមហ៊ុនផលិតប្រេងនៅ...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្ន ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃ២៣ កក្កដា លោក លី...
ហ្គាហ្សា៖ អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថាប័នអ៊ីស្លាមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយ ដោយថ្កោលទោសការបន្តដកហូតរបស់កងទ័ពអ៊ីស្រាអែល ចំពោះជនស៊ីវិលប៉ាឡេស្ទីននូវអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត។ ស្ថាប័ននេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់បទឈប់បាញ់លើការឈ្លានពានរបស់យោធាអ៊ីស្រាអែល ធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ប្រឈមមុខនឹងការប៉ុនប៉ងបង្ខំឱ្យផ្លាស់ទីលំនៅជនស៊ីវិលប៉ាឡេស្ទីន និងផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។ លោក Philippe Lazzarini...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចំពោះអ្នកបំផុសព័ត៌មានក្លែងក្លាយអំពីការកាត់ខេត្ត៤ទៅឲ្យវៀតណាមដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស គឺមិនអាចអន់ឱនឲ្យបាននោះទេ ។ សម្តេចបន្តថា ការបង្កើតព័ត៌មាននេះពីក្រៅប្រទេសមក គឺបានបង្ខំចិត្តធ្វើឲ្យអ្នកនៅក្នុងប្រទេសត្រូវជាប់ទោសហើយ៕
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានរៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ។ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការ អនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព” នាថ្ងៃ២៣ កក្កដា លោកស្រីរដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត...
ភ្នំពេញ ៖ លោកស្រី កូឡុន អេភូហាមីលឡាច ចាមីនដា អ៊ីណូកា កូឡុន ឯកអគ្គរដ្ឋទូតស្រីលង្កាចប់អាណត្តិប្រចាំកម្ពុជា បានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរបន្ថែមទៀត បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ។ ការថ្លែងសន្យារបស់ទូតស្រីលង្កា ធ្វើឡើងក្នុងឱកាសចូលរួមជួបជម្រាបលា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃ២២...
ស្វាយរៀង៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង...
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងដោយជោគជ័យនិងសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើឱ្យមានភាពស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សាបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយគឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច។ ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ។...