ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។ ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។ លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ បាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបជាង១៤ពាន់ម៉ែត្រ។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី...
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bengkulu ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមិនបានបង្កើតឲ្យរលកយក្សស៊ូណាមិ នោះទេ ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង២២និង០១នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៥និង០១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រភាគពាយព្យនៃកោះ Enggano និងជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។ ...
កូឡាឡាំពួរ៖ យោងតាមការិយាល័យរបស់លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា លោក Mahathir ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យោងតាមអ្នកនាំពាក្យការិយាល័យរបស់គាត់បានឱ្យដឹងថា លោក Mahathir ដែលមានវ័យ៩៩ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានអាការៈក្អកធ្ងន់ធ្ងរ ហើយឈានដល់ថ្នាក់បញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូងផងដែរ ដើម្បីពិនិត្យពីអាការៈរោគកាលពីថ្ងៃចន្ទ ។ លោកអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេដឹងថា ធ្លាប់បានចូលមន្ទីរពេទ្យជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរូបគាត់ប្រឈមមុខនឹងបញ្ហាបេះដូង...
ភ្នំពេញ ៖ ចុងស្លាបមាន់ជាង ២តោន និងពោះវៀនជ្រូកជាង១តោនដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន ត្រូវបានមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជាចុះបង្ក្រាប និងដកហូតយកដុតកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ ។ ទំនិញទាំងនោះ រួមមាន៖ ចុងស្លាបមាន់ ទម្ងន់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យបន្តចូលរួមកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកអភិបាលខេត្ត បានលើកឡើង នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម ប្រចាំឆមាសទី ១...
កំពង់ស្ពឺ៖ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ប្រមាណជា ៤០នាក់ បានចេញប្រតិបត្តិការជួយរុករកយន្តហោះ ដែលបានបាត់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ កាលពី១២ ខែកក្កដា ឆ្នាំ២០២៤។ លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សទាំង ៤០នាក់ បានចែកជា២កក្រុម ក្នុងនោះក្រុមទី១ដឹកនាំដោយ...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យមន្ទីរជំនាញពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលចរន្តទឹក ខណៈលំនៅដ្ឋានពលរដ្ឋ២០ខ្នង និងស្រូវពង្រោះជិត ៥០ហិកតា បានលិចដោយជំនន់ទឹកភ្លៀង។ការណែនាំដូចនេះ នៅពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដោយកត្តាអាកាសធាតុមានការប្រែប្រួល...
តូក្យូ៖ មន្ត្រីកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសន្យារួមគ្នាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីសម្រេចបាននូវសន្តិភាពក្នុងតំបន់ និងពិភពលោក ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។ លោកឧត្តមសេនីយ Yoshihide Yoshida ប្រធានសេនាធិការចម្រុះនៃក្រសួងការពារជាតិជប៉ុន និងសមភាគីអាមេរិកឧត្តមសេនីយ៍ Charles Brown និងភាគីកូរ៉េខាងត្បូងឧត្តមនាវីឯក Kim Myung Soo...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលយកជាផ្លូវការនូវការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ នៅពេលដែលគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងការសង្ស័យបន្ថែមទៀតអំពីសមត្ថភាពរបស់លោក ក្នុងការដំណើរការយុទ្ធនាការដ៏ជោគជ័យ និងបម្រើរយៈពេល ៤ឆ្នាំទៅមុខទៀត។ លោក ត្រា កំពុងថ្លែងសុន្ទរកថាទៅកាន់កន្លែងប្រមូលផ្តុំនៃគណបក្សសាធារណរដ្ឋក្នុងទីក្រុង Milwaukee មុនពេលគណបក្សបញ្ចប់សន្និបាតជាតិរយៈពេល ៤ថ្ងៃរបស់ខ្លួន។ ខណៈពេលដែលទទួលយកការតែងតាំងជាប្រធានាធិបតីជាប់ៗគ្នាជាលើកទីបីរបស់លោក ពីគណបក្ស ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការរួចផុតពីការប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលបាតុកម្មមួយ ដោយលោក...