វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ទណ្ឌកម្មបន្ថែម ទៀតប្រឆំាងនឹងរុស្ស៊ី ទៅលើការដាក់ការសង្ស័យដាក់ថ្នាំបំពុលសម្លាប់លោក Alexei Navalny ដែលជាអ្នករិះគន់នៅគ្រឹមឡាំង ។ លោក Sullivan បានលើកឡើងក្នុងប៉ទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៣នាក់បន្ថែមទៀត ក្នុងចំណោមសំណាក ៦៧៤នាក់ ។
បរទេស៖ ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកបានពង្រីកការផ្សះផ្សារជាមួយប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទដោយនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការប្រជុំជាមួយរបបផ្តាច់ការមួយនេះ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ចំពេលកិច្ចពិភាក្សានុយក្លេអ៊ែរដែលជាប់គាំងរវាងប្រទេសទាំងពីរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ជូនអ្វីដើម្បីទាក់ទាញព្យុងយ៉ាងឱ្យចរចាឡើងវិញនោះឡើយ។ យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស៊ុងគីមតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង នៅមុនកិច្ចប្រជុំ ៣ ផ្លូវ ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់គាត់គឺ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ក្នុងនោះ...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្តាម ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ យោងទៅលើភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅ រដ្ឋាភិបាលចិន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ ដោយសារឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។ កាលពីថ្ងៃទី១ ឧសភា កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ការនាំចូលចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឥណ្ឌា។ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ ចុះហត្ថលេខាដោយលោក គុណ ញឹម...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃចន្ទនេះថា អាទិភាពគោលនយោបាយបរទេសរបស់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ស្របពេលអំពាវនាវឲ្យសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កិច្ចអន្តរាគន៍ក្នុងប្រទេសយេម៉ែនភ្លាម។ លោក Ebrahim Raisi មានវ័យ៦០ឆ្នាំ នឹងឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងខែសីហាខាងមុខនេះ ស្របពេលដែលអ៊ីរ៉ង់ស្វះស្វែងធ្វើការដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបំបាត់នូវទណ្ឌកម្មសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះជាខ្លាំង។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងជួបប្រជុំទ្វេភាគី ផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១...
វ៉ាស៊ិនតោន៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី២៥ ខែមិថុនា ខាងមុខក្នុងពេលដែលកងទ័ពអាមេរិក ក៏កាន់តែខិតជិតទៅនឹងការដកខ្លួនទាំងស្រុងចេញពីអាហ្គានីស្ថាន ក្នុងខែកញ្ញាខាងមុខនេះផងដែរនោះ។ កន្លងមកគេបានដឹងដែរថាលោកប្រធានាធិបតីអាមេរិក Joe Bidenបានចេញបញ្ជារួចរាល់ហើយថា នឹងត្រូវតែដកកងទ័ពអាមេរិក ទាំងអស់ពីអាហ្គានីស្ថាននៅចំថ្ងៃខួបលើកទី២០ នៃការចូលលុកលុយនិងបង្កើតទៅជាសង្គ្រាម ដែលអូសបន្លាយពេលវេលាយូរបំផុត មួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដោយលោក Biden បានបញ្ជាក់ថានឹងមិនអាច...