បរទេស៖ អ្នកស្ម័គ្រចិត្ដ និងបុគ្គលិកសង្គ្រោះបន្ទាន់បានប្រឹងប្រែងដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជននៅអមតាមច្រាំងទន្លេក្នុងទីក្រុងប្រវត្តិសាស្ត្រ Wroclaw របស់ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ខណៈដែលក្រុងនៅក្បែរនោះបានណែនាំអ្នកស្រុកឱ្យជម្លៀសចេញ ហើយអាជ្ញាធរនៅទូទាំងអឺរ៉ុបកណ្តាលបានគណនាតម្លៃខូចខាតដោយសារទឹកជំនន់ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវពីរូម៉ានីទៅប៉ូឡូញ។ ខណៈពេលដែលទឹកកំពុងស្រកនៅតំបន់ជាច្រើន អ្នកផ្សេងទៀតកំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីឱ្យទឹកទន្លេស្រកចុះវិញ។ តំបន់នៅតាមបណ្តោយព្រំដែនរវាងឆេក...
បរទេស៖ ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោង “ច្រើន” គ្រាប់ នៅថ្ងៃពុធនេះ ដែលជាការបង្ហាញកម្លាំងចុង ក្រោយបង្អស់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ ពីការចេញផ្សាយរូបភាពដំបូងនៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើន ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងតូក្យូបាននិយាយថា ការបាញ់ចុងក្រោយបង្អស់ដែលបាន កើតឡើងនៅចន្លោះម៉ោង...
ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតនៅកម្ពុជា បានជំរុញ ក្រសួងរ៉ែនិងថាមពល ឱ្យបន្តកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយស្ថាប័ននានារបស់ខ្ឦួន ។ ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគីនិងតំបន់ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។ យោងតាមហ្វេសប៊ុកផេកក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសភាគច្រើននៃសមាជិករបស់សហភាពអឺរ៉ុប និងគណៈកម្មាការអ៊ឺរ៉ុប នៅតែមានការពេញចិត្តក្នុងការពន្យាររយៈពេល បន្តទណ្ឌកម្មសម្រាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយប្លុកអឺរ៉ុបបន្ថែមពី៦ទៅ ៣៦ខែ ទៀត។ អង្គការដ៏ធំបំផុតរបស់អឺរ៉ុបដែលមាន ទីស្នាក់ការនៅក្នុងទីក្រុងប្រ៊ូសែល កំពុងធ្វើការផ្លាស់ប្តូរបទប្បញ្ញត្តិ របស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យរួមចំណែកដល់ប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារ របស់ខ្លួនបន្ថែមទៀតទៅដល់អ៊ុយក្រែនផងដែរ។ វាត្រូវបានគេគ្រោងថាការផ្តល់មូលនិធិ នឹងត្រូវបានសងវិញដោយប្រើការប្រាក់ដែលរកបានប្រហែល៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យ សកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កក ដោយលោកខាងលិចបន្ទាប់ពីការកើនឡើងនៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយមូលនិធិដែលត្រូវបានរារាំងភាគច្រើនកំពុងត្រូវបានធ្វើឡើង...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ឲ្យដឹងថា តម្លៃមាសរបស់វៀតណាមបានកើនឡើង១,៨៦ភាគរយ គឺមានតម្លៃដល់ទៅ៨២លានដុងវៀតណាម ស្មើនឹង៣.៣៣៥ដុល្លារអាមេរិកក្នុង១តំម្លឹង គិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ដែលនេះជាតម្លៃមួយខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១ ខែមិថុនាមកនេះ ។ ក្រុមហ៊ុន Saigon Jewelry Company ហៅកាត់ (SJC) បានចុះបញ្ជីមាសនីមួយៗរបស់ពួកគេដាក់នៅក្នុងតារាងតម្លៃ គឺប្រហែល៨០លានដុង ស្មើនឹង៣.២៥២ដុល្លារសម្រាប់ការលក់ចេញ និងតម្លៃ៨២ លានដុងសម្រាប់ការទិញចេញគិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ...
កំពង់ស្ពឺ៖បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកស្នងការខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ លោកវរ:សេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទងបានដឹកនាំកម្លាំងសមត្ថកិច្ចដោយមានការសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិចំនួន៣ខ្សែក្នុងភូមិសាស្ត្រខេត្ត។ លោកវរ:សេនីយ៍ឯក ឃុត សុផល បានឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះជាគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោលរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយយថាហេតុ។ លោកបានបន្តទៀតថា ការចុះផ្សព្វផ្សាយ អប់រំណែនាំអំពីច្បាប់ចារាចរណ៍នេះរួមមាន ការចត ការឈប់ដាក់កម្មករត្រូវចុះឱ្យផុតពីផ្លូវកៅស៊ូ ព្រមទាំងអប់រំអ្នកបើកបរម៉ូតូត្រូវដាក់កញ្ចក់និងពាក់មួកសុវត្ថិភាពទាំងអស់គ្នា។ លោកវរ:សេនីយ៍ឯក ឃុត សុផល...
ភ្នំពេញ ៖ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនារសៀលថ្ងៃទី១៦ កញ្ញា នេះ លោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បង្ហាញការជឿជាក់ថា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន។ ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី...
កំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក្រោមប្រធានបទ «ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងថា ជាការពិតណាស់...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈម ដែលប្រការនេះទាមទារឱ្យមានការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផងដែរ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ លោកបានថ្លែងបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរក្នុងខែសីហាកន្លងមកនេះ...
បរទេស៖ តារាភាពយន្តក្បាច់គុនជើងចាស់របស់ហុងកុង គឺលោក Norman Chui បានទទួលមរណភាពហើយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែកញ្ញា។ យោងតាមវែបសាយ Asia One ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងថា បុរសអាយុ ៧៣ឆ្នាំលោក Norman Chui បានទទួលរងនូវជំងឺមហារីកបំពង់អាហារ ហើយភរិយារបស់លោកដែលមានអាយុក្មេងជាងលោក...