កំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីម៉ូតូបុកគ្នា លើផ្លូវកៅស៊ូស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៤។ នគរបាលមូលដ្ឋានបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ អត់មានផ្លាកលេខ បើកបរពីកើតទៅលិច បើកបរដោយឈ្មោះ ជិន រ័ត្ន ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...
កំពង់ធំ៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដល់ប្រលិចច្រកែង និងពីភូមិបាឡត...
ភ្នំពេញ ៖ ក្នុងរយៈពេល ២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤ម៉ឺននក្បាល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុំទម្លាក់ស្ដង់ដារ តែត្រូវរឹតបន្តឹងគុណភាព និងស្ដង់ដារសុខាភិបាល ឱ្យកាន់តែជាក់លាក់ ពោលគឺការបណ្ដុះបណ្ដាលគ្រូពេទ្យត្រូវតែមានស្ដង់ដារខ្ពស់ និងច្បាស់លាស់។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានអ្នកឱ្យយោបល់មក សម្ដេច ថា បច្ចុប្បន្នគ្រូពេទ្យនៅកម្ពុជា កំពុងតែមានការខ្វះខាត...
ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរៀបចំរថយន្តក្រុងជិត៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើត ក្នុងនោះរថយន្ត៥៦គ្រឿង សម្រាប់ពលរដ្ឋ ដែលចង់មានដំណើរកម្សាន្ត ទៅកាន់ខេត្តទិសឦសាន ដោយឥតគិតថ្លៃ និងធ្វើឱ្យបានល្អប្រសើរដូចសព្វដង ។ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន០៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ TVP បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានកាលពីថ្ងៃសុក្របានអះអាងថា រដ្ឋាភិបាលលោកខាងលិចកំពុងពិភាក្សាអំពីផែនការពង្រឹងការការពារដែនអាកាសសម្រាប់អ៊ុយក្រែន។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ Tusk ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានធ្វើដំណើរមកដល់ទីក្រុង Warsaw កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគាំទ្ររួមគ្នាចំពោះអ៊ុយក្រែន បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីមួយថ្ងៃមុន។...
កណ្ដាល ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និង លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងចំនួន៥ខ្សែ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ ផ្លូវទាំង៥ខ្សែរួមមាន៖ -ខ្សែទី១៖ប្រវែង...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំកណ្តៀងរាយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសាលប្រជុំស្នាក់ការគណបក្សឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង ព្រមទាំងលោក-លោកស្រី...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានអំពាវនាវឲ្យមានការកែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងជំរុញការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងយន្តការធ្វើសេចក្តីសម្រេចចិត្តសេដ្ឋកិច្ច។ លោកបានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថានិម្មិតនៅឯព្រឹត្តិការណ៍អង្គការសហប្រជាជាតិ “ការអំពាវនាវជាសកលលើកិច្ចប្រជុំកំពូលនៃអនាគត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើងចំពេលមានវិបត្តិអន្តរជាតិ ដែលកំពុងកើនឡើង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយបានគូសបញ្ជាក់អំពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេស។ លោកបានចាត់ទុកវាជាអាទិភាពមួយក្នុងការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់ពីភលោកខាងត្បូង (Global South)...
បរទេស៖ សកម្មជននយោបាយនៅក្នុងប្រទេសថៃ២នាក់ គឺលោក Jatupat Boonpattararaksa និង Attapon Buapat ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រមាថព្រះមហាក្សត្រ ដែលបានប្រព្រឹត្តក្នុងអំឡុងពេលបាតុកម្មនៅស្រុក Phu Khieo ក្នុងខេត្ត Chaiyaphum ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...