បរទេស៖នាយករដ្ឋមន្ត្រីអាមេនី នៅថ្ងៃចន្ទនេះ បានស្នើឲ្យមានការស៊ើបអង្កេតអន្តរជាតិ ចំពោះវត្តមានទាហានស៊ីឈ្នួនបរទេស នៅក្នុងតំបន់ Nagorno-Karabakh ក្រោយកងកម្លាំងជនជាតិភាគតិចអាមេនីនិយាយថា ពួកគេទើបចាប់បានទាហានស៊ីឈ្នួនពីរនាក់មកពីប្រទេសស៊ីរី។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បាននិយាយថា វត្តមានរបស់ទាហានស៊ីឈ្នួលបរទេស គឺជាការគម្រាមកំហែងមួយ មិនត្រឹមតែចំពោះសន្តិសុខតំបន់ Nagorno-Karabakh និងប្រទេសអាមេនីប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងសន្តិសុខអន្តរជាតិ ហើយបញ្ហានេះ គួរតែក្លាយជាប្រធានបទមួយនៃការស៊ើបអង្កេតអន្តរជាតិ។ គួរបញ្ជាក់ថា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ ការិយាល័យការពារ ជនស៊ីវិល (OCD)បានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋចំនួន១០នាក់ បានបាត់បង់ជីវិត និងអ្នកផ្សេងទៀតចំនួន០៣នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Goni បានបោកបក់ទៅទិសខាងត្បូង ។ ការិយាល័យ OCD ក្រុង Bicol ដែលជាក្រុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់នៃដែនកោះ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសបានយល់ព្រមលើសំណើរបស់ជប៉ុន ដែលឲ្យបុរសពីរនាក់ ត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទ ជួយអតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn រត់គេចខ្លួនចេញពីប្រទេស ខណៈពេលរង់ចាំការជំនុំជម្រះ លើបទចោទប្រកាន់ពីបទកេងបន្លំហិរញ្ញវត្ថុ។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា ការធ្វើបត្យាប័នបុរសទាំងពីរនាក់គឺម៉ៃឃើល ថេល័រ ជាអតីត Green Beret...
បរទេស៖ ប្រភពពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសាក្សីឃើញហេតុការណ៍ បាននិយាយថា ក្រុមប្រដាប់អាវុធមួយក្រុម បានធ្វើការវាយប្រហារ ទៅលើបរិវេណសាកលវិទ្យាល័យកាប៊ុល នាថ្ងៃចន្ទនេះ សម្លាប់និស្សិតតិចបំផុតចំនួន១០នាក់ និងធ្វើការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ។ លោក Fathullah Moradi ជាសាក្សីមួយរូប ដែលបានរត់គេចខ្លួនរួចតាមច្រកទ្វារ មួយរបស់សាកលវិទ្យាល័យ ជាមួយនឹងមិត្តភ័ក្តិមួយក្រុម បាននិយាយអ្នកសារព័ត៌មានដូច្នេះថា “ពួកគេបានបាញ់ប្រហារទៅលើនិស្សិតទាំងអស់ ដែលពួកគេឃើញ”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ព្រះមហាក្សត្ររបស់ប្រទេសថៃ ព្រះអង្គបានហៅប្រទេសថៃថា “ជាដែនដីនៃការសម្របសម្រួល” នៅក្នុងសេចក្តីអត្ថាធិប្បាយ (ព្រះរាជបន្ទូល) ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ព្រះមហាក្សត្រដែលមិនអាចចូលទៅដល់បានប្រកាសថា “ ស្រឡាញ់” ចំពោះប្រជាជនថៃទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែអំពាវនាវឱ្យមានការកែទម្រង់រាជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យការគោរពព្រះបរមរាជវាំងត្រូវបានបង្ហាញនៅពេលដែលមនុស្សរាប់ពាន់នាក់ពាក់អាវពណ៌លឿង ដែលជាពណ៌រាជវង្ស...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ របស់ប្រទេស វៀតណាម បានឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដ៏អាក្រក់ដែលកើតឡើងដោយសារព្យុះ ទីហ្វុង Molave នៅតំបន់ភាគខ្ពស់រាប និងភាគកណ្តាលនៃប្រទេស វៀតណាម បានសម្លាប់ពលរដ្ឋអស់២៧នាក់ និង៥០នាក់កំពុបាត់ខ្លួន និង៦៧នាក់បានរងរបួស គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង៩លាននាក់ គិតត្រឹមថ្ងៃសុក្រ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៩.០០៧.២៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់២២៩.២៩៣នាក់ គិតត្រឹមម៉ោង៣និង២៤នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២៤នាទីម៉ោងសកល...
បរទេស៖ បុគ្គលិកយោធាថៃត្រូវបាននាំយកមកដើម្បីផ្តល់សន្តិសុខនៅបរិវេណ នៃសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ខណៈពេលដែល ព្រះករុណា ព្រះមហាក្សត្រប្រទេសនេះ ស្តេចយាងជាព្រះរាជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្ររយៈពេល ២ ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការបញ្ជូនយោធាមកឃ្លាំមើលនេះ បានកើតឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា“ Thammasat...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ បាននាំយកថវិកាចំនួន បួនលាន បួនសែនរៀល (៤,៤០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទ័លក្រ...
បរទេស៖ កូរ៉េខាងជើង បាននិយាយថា ការបាញ់សម្លាប់បុរសកូរ៉េខាងត្បូងមួយរូប នៅក្នុងដែនទឹករបស់ខ្លួន កាលពីខែមុន គឺជាវិធានការការពារខ្លួន ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីការឆ្លងរីករាលដានមេរោគកូរ៉ូណានេះ បើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ កាសែតកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ទាហានរបស់យើង មិនអាចធ្វើអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯង ដោយសារតែគាត់វិនិច្ឆ័យថា ពលរដ្ឋកូរ៉េខាងត្បូង ដែលបានបំពានខុសច្បាប់ចូលក្នុងដែនទឹក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងយើងនោះ ប្រុងនឹងគេចខ្លួន...