បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមណែនាំការរឹតត្បិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការ លួចបច្ចេកវិទ្យា និងការប្រើកូដសម្ងាត់ដើម្បីទទួលបានព័ត៌មាន និងផ្តល់អំណាចឱ្យចិនអាចធ្វើចារកម្មទៅលើអ្នកប្រើប្រាស់បរទេស។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបដិសេធ យ៉ាងដាច់អហង្ការចំពោះការអះអាងនេះ ហើយបាននិយាយថា ខ្លួននឹងស្វាគមន៍រាល់ការត្រួតពិនិត្យ សន្តិសុខឯករាជ្យនៃផលិតផលរបស់ខ្លួន។ លោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បានបង្កើនការវិនិយោគនៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានពន្យារពេលការបង់ប្រាក់ លើកដំបូងសម្រាប់នាវាមុជទឹកពីរបន្ថែមទៀត ដែលទិញពីប្រទេសចិន ប៉ុន្តែផែនការលទ្ធកម្មនៅតែដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានឡើយ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។...
បរទេស៖ មុននេះអភិបាលរដ្ឋ Wisconsin លោក Tony Evers បានសម្តែងការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះទៅទីក្រុង Kenosha ចំពេលមានកុបកម្មកំពុងបន្ត និងលោកអភិបាលក៏បានជំរុញឱ្យ លោកប្រធានាធិបតីពិចារណាឡើងវិញ នូវផែនការទស្សនកិច្ចរបស់លោកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាការហោះហើរថ្នាក់ពាណិជ្ជកម្ម លើកដំបូងពីប្រទេសអ៊ីស្រាអែលទៅកាន់ប្រទេសសហភាព អារ៉ាប់រួមបានចុះចតយ៉ាងជោគជ័យដែលជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាព។ ជើងហោះហើរ El Al airlines បានធ្វើដំណើររយៈ ពេលបីម៉ោងដោយមានផ្ទុកក្រុមគណៈប្រតិភូ មន្រ្តីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរ។ការហោះហើរ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ដែនអាកាសអារ៉ាប់ប៊ីសាអូឌីតជាធម្មតា ត្រូវបានរារាំងដល់ចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែល។ គួរឲ្យដឹងដែរថាសហភាពអារ៉ាប់រួមបាន ក្លាយជាប្រទេសអារ៉ាប់ទីបីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបានទទួលស្គាល់ អ៊ីស្រាអែលចាប់តាំងពីវាត្រូវ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី១...
បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មានក្រុមប្រយុទ្ធចំនួន ៤០ នាក់ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ហេតុការណ៍អំពើហិង្សាបាញ់សម្លាប់គ្នានេះ គឺបានកើតឡើងនៅខណៈពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជំរុញឱ្យមានកិច្ចចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាម។ អភិបាលស្រុក លោក Mahboubullah Sayedi បាននិយាយថានៅក្នុង រលកនៃការប៉ះទង្គិចគ្នាចុងក្រោយសកម្មប្រយុទ្ធ ៥ នាក់ត្រូវបានសម្លាប់នៅ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីឥណ្ឌាគឺលោក Pranab Mukherjee បានទទួលមរណភាព ហើយក្នុងអាយុ៨៤ ឆ្នាំនៅទីក្រុងញូវដែលី ។កូនប្រុសរបស់គាត់គឺលោក Abhijit Mukherjee បានបង្ហោះដំណឹងនេះនៅលើ Twitter ថា៖ជាដំណឹងដ៏សោកសៅដោយ ឪពុករបស់ខ្ញុំបានទទួលមរណភាពក្រោយ ការប្រឹងប្រែងរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ RR និងការបួងសួងពី ប្រជាជននៅទូទាំងប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា។ គួរឲ្យដឹងដែរថាលោក Mukherjee...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅប្រទេស អាល្លឺម៉ង់ ទើបត្រូវបានកោះអញ្ជើញ មកក្រសួងការបរទេស នៅក្នុងទីក្រុងប៊ែកឡាំង ក្រោយពីអ្នកសារព័ត៌មានបរទេស ត្រូវបានគេឃុំខ្លួននៅក្នុងទីក្រុងមីនស្កិ៍។ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅអាល្លឺម៉ង់ តាមសេចក្តីរាយាការណ៍ ត្រូវបានកោះអញ្ជើញឲ្យទៅក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ ហើយប្រទេសអាល្លឺម៉ង់ ក៏បានផ្អាកការចូលរួមក្នុងក្រុមប្រឹក្សាយុទ្ធសាស្ត្រអាល្លឺម៉ង់-បេឡារុសផងដែរ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះផងដែរ ប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តនី ក៏ធ្វើការប្រកាសពីទណ្ឌកម្ម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ លោក...