ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងទ័ពបានបញ្ជាដល់កងទ័ពទាំងអស់ឱ្យត្រៀមខ្លួនក្នុងការចេញ អន្តរាគមន៍ទប់ស្កាត់ការ រាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្នុងបទបញ្ជាចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២២០២០នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាមិនអនុញ្ញាតឲ្យយោធិន ចេញក្រៅកងឯកភាពនិងចេញពីបន្ទាយជាដាច់ខាតនិងបញ្ជា ឱ្យទ័ពទាំងអស់រក្សាកម្លាំងខ្លួនក្នុងបន្ទាយមិនត្រូវប្រមូល ផ្ដុំជប់ លៀងនិងត្រូវត្រៀមកម្លាំងដើម្បីអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងបទបញ្ជានោះបានលើកឡើង៖...
ភ្នំពេញ៖សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួនប្រមាណជា ២៣០ ៩៤៨ តោន ដែលមានកំណើននាំចេញ ជាង៣៥% ក្នុងនោះទិសដៅនាំចេញមានទៅកាន់ ប្រទេសចិន ៤៤% ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០ ០៤០ តោន ប្រទេសនៅក្នុងអាស៊ាន...
បរទេស៖រដ្ឋបាលរបស់លោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការលើកលែងទណ្ឌកម្មនានា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន សហរដ្ឋអាមេរិក និងក្រុមហ៊ុនបរទេស ធ្វើពាណិជ្ជកម្មជាមួយកម្មវិធីនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ សម្រាប់រយៈពេល៦០ថ្ងៃផ្សេងទៀត។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការលើកលែងទណ្ឌកម្មជាថ្មីនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ។...
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យ ភ្ញៀវបរទេសចូលទស្សនា រមណីយដ្ឋានអង្គរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះបានឲ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរមុខតំណែង លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ជំនួសលោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី...
បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែល ត្រូវបានចេញផ្សាយដោយវេបសាយ The Week កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ទៅនេះ ថាប្រធានាធិបតីអាមេរិកលោកត្រាំ បានលើកឡើងអំពីលទ្ធផលមួយរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណា ក្នុងពេលខាងមុខនេះ។ លោកត្រាំ បានមានប្រសាសយ៉ាងដូច្នេះថា កាលពីថ្ងៃអាទិត្យប្រសិនណាបើជាពលរដ្ឋអាមេរិក នឹងបាត់បង់ជីវិតត្រឹមតែ១០ម៉ឺននាក់មែននោះមានន័យថា រដ្ឋាភិបាលអាមេរិកបាន ធ្វើការងារដ៏ល្អបំផុតមួយ។ការពោលបែបនេះ អំពីសំណាក់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងថ្ងៃដដែលគឺនៅ ក្រោយបន្តិចនៃការព្យាករណ៍អ្នកស្លាប់ ដោយលោកសាស្ត្រចារ្យ Dr....
ភ្នំពេញ៖ នាថ្ងៃទី១ ខែមេសា យន្តហោះមួយគ្រឿងប្រភេទIL-76ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ដែលជាជំនួយលើកទី២ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។ រូបភាព៖ តាំង ឈិន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៣១ ខែមិនានេះ បានឲ្យដឹងថា រដ្ឋសភាជាតិនៃប្រទេសប្រេស៊ីលបាន ធ្វើការអនុម័តនូវកញ្ចប់ប្រាក់ អប្បបរិមារបស់រដ្ឋាភិបាលក្នុងការជួយទៅ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណា។ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តរួចរាល់ដោយសភាជាតិប៉ុន្តែត្រូវរងចាំរហូតដល់ប្រធានាធិបតីលោកJair Bolsonar ក្នុងការចុះហត្ថលេខា ជាមុនដើម្បីយកទៅអនុវត្ត។ក្នុងនោះ ផងដែរសេចក្តីព្រាងច្បាប់នេះកឺបានបញ្ជាក់ដែរថា កញ្ចប់ លុយប្រមាណជា១១៦ដុល្លារ ក្នុងមួយម្នាក់សម្រាប់ពលរដ្ឋទាំងឡាយ ដែលមិនមានការងារធ្វើនិងក្រុមមនុស្ស ដែលមានចំណូលទាបផងក៏នឹងត្រូវធ្វើផងដែរ។ កញ្ចប់ប្រាក់ទាំងនោះត្រូវបានគេដឹងដែរថា នឹងត្រូវយកទៅប្រើប្រាស់ក្នុងរយៈពេល៣ខែ ប៉ុន្តែពេលវេលានេះនឹងអាចបន្តទៅតាមស្ថាន ភាពជាក់ស្តែងក្នុង...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់សរុបរបស់អាមេរិកដោយ សារជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ បានកើនឡើងដល់ជាង ៤.០០០ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ( ទី១ ខែមេសា) ដែលចំនួននេះ ច្រើនជាងចំនួនទ្វេរដង កាលពីបីថ្ងៃមុន។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា...