ប៉ារីស៖ នៅថ្ងៃសុក្រនេះ ប៉ូលិសបារាំង បានចាប់ខ្លួនបុរសម្នាក់ ដែលបានគម្រាមបំផ្ទុះគ្រាប់បែកខ្លួនឯង នៅឯស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងប៉ារីស ។ ប្រភពពីប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា បុរសនោះត្រូវបានគេឃើញនៅម៉ោងប្រហែល១១ព្រឹក ម៉ោងក្នុងស្រុក បានចូលទៅក្នុងស្ថានកុងស៊ុល ដោយកាន់របស់ដែលហាក់ដូចជាគ្រឿងផ្ទុះ ។ ប្រភពពីសន្តិសុខក៏បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា បេសកកម្មនោះបានអំពាវនាវដល់សមត្ថកិច្ចបន្ទាប់ពីសាក្សីម្នាក់បានឃើញ “បុរសម្នាក់ចូលកាន់គ្រាប់បែកដៃ ឬខ្សែក្រវាត់បំផ្ទុះ”...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងកាលពីថ្ងៃសុក្រ ថា មេដឹកនាំសហភាពអឺរ៉ុប និងអង្គការណាតូ មានសក្តានុពលក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានព្រមានទៀតថា ទីក្រុងប្រ៊ុសែល មើលឃើញជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវជា កម្មសិទ្ធិ របស់ខ្លួន ហើយនៅពេលនេះ ហើយកំពុងខកខានក្នុងការពិចារណាលើហានិភ័យដែលកើតចេញពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនោះផងដែរ។ លោក Orban បានបន្តថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ អ្នកតាំងទីលំនៅជ្រុលនិយម ចំនួនបួន និង អង្គភាពចំនួនពីរ ជុំវិញការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។ អង្គការដាក់ទណ្ឌកម្មទាំងពីរត្រូវបានគេដាក់ឈ្មោះថា Lehava ដែលជា ក្រុមជ្រុលនិយមជ្វីហ្វស្តាំនិយមជ្រុល និងkjrum Hilltop Youth ដែលត្រូវបាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tupolev Tu-22M3 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសរុស្ស៊ីបានធ្លាក់នៅតំបន់ Stavropol ភាគខាងត្បូងរបស់ប្រទេស។ ឧបទ្ទវហេតុនេះ ត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការគាំងនៃផ្នែកបច្ចេកទេស បានកើតឡើង ខណៈដែលយន្តហោះកំពុងត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីបេសកកម្មប្រយុទ្ធ មួយដែរទោះបីជាយ៉ាងណា វាមិនបានមានផ្ទុកអាវុធនៅពេលធ្លាក់នោះទេ។ យោងតាមការបញ្ជាក់ដោយអភិបាលក្រុង លោក Vladimir...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ការចោទប្រកាន់ថា បុរសជនជាតិប៉ូឡូញម្នាក់កំពុងរៀបចំផែនការជាមួយ ទីក្រុងមូស្គូ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជាសញ្ញាមួយបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវកំពុង ចង់ រំលាយ មេដឹកនាំអ៊ុយក្រែន និងបក្សពួកហើយ។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូឡូញបានរាយការណ៍ពីការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមផ្តល់...
បរទេស៖ ជោគជ័យរបស់យោធាអាមេរិក ដែលជួយអ៊ីស្រាអែល បញ្ឈប់រលកដ៏ធំនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន អាចបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន ត្រូវបានរៀបចំយ៉ាងល្អសម្រាប់អ្វីៗដែលកើតឡើងបន្ទាប់ នៅពេលដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ផ្លាស់ប្តូរពីសង្រ្គាមស្រមោល ទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ុន្តែមន្ត្រីអាមេរិកបច្ចុប្បន្ន និងជាអតីត និយាយថា...
ភ្នំពេញ ៖ នារាត្រីថ្ងៃ២០ មេសានេះ ក្នុងឱកាសលើកឡើងពីស្នាដៃរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណា នូវសារផ្តាំផ្ញើទៅកាន់ក្រុមយុវជនជំនាន់ក្រោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកពីវីរៈភាពរបស់លោកសាស្ត្រាចារ្យថា ការបាត់បង់សាស្ត្រាចារ្យ គឺជាការបាត់បង់ធំធេងធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជា។ បើតាមហ្វេសប៊ុករបស់សម្តេចនារាត្រីថ្ងៃដដែលនេះ គឺលោកសាស្ត្រាចារ្យដែលមុនពេលចែកឋានបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយដែលសារនេះមានសារៈសំខាន់ខ្លាំង។ សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា...
ភ្នំពេញ ៖នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
កំពង់ចាម ៖ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបជាង ៥លាន ៣សែននាក់ ។ យោងតាមរាយការណ៍ របស់ លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់RT អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងមិនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី ដែលបានបាញ់មកលើប្រទេសអ៊ុយក្រែន ផ្ទុយទៅនឹងរបៀបដែលកងកម្លាំងអាមេរិក បានការពារអ៊ីស្រាអែលពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុននោះទេ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានជួយអ៊ីស្រាអែល វាយលុករបាំងដ៏ធំដែលធ្វើឡើងដោយអ៊ីរ៉ង់ ជាការសងសឹកចំពោះអ្វីដែលទីក្រុងតេហរ៉ង់បាននិយាយថា គឺជាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាសកាលពីដើម ខែនេះដោយក្នុងនោះលោក Kirby ត្រូវបានគេសួរក្នុងអំឡុងពេលនៃការសង្ខេបប្រចាំថ្ងៃថាតើយុទ្ធសាស្ត្រដូចគ្នានេះ អាចត្រូវបានប្រើក្នុងជម្លោះអ៊ុយក្រែនដែរឬទេ។ មហាអំណាចលោកខាងលិចបាន...