ឡុងដ៍៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់លាននាក់ក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតសកល ខណៈដែលការិយាល័យបោះឆ្នោតប្រមាណ៤០.០០០ នៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល ។ អ្នកបោះឆ្នោតក្នុងមណ្ឌលចំនួន៦៥០ នឹងជ្រើសរើសសមាជិកសភា ដែលជាសភាជាន់ទាប ។ គណបក្សមួយត្រូវតែយកឈ្នះយ៉ាងហោចណាស់៣២៦អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើន ហើយត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles III ដើម្បីបង្កើតរដ្ឋាភិបាល ។ តាមការស្ទង់មតិនៅមុនពេលបោះឆ្នោតបានផ្តល់ឱ្យគណបក្សការងារដែលជាគណបក្សប្រឆាំងដ៏សំខាន់នាំមុខ២០ពិន្ទុលើគណបក្សអភិរក្សដែលបានកាន់អំណាចអស់រយៈពេល១៤ឆ្នាំ ។...
ASTANA៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមផលិតមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយខ្លី និងមធ្យម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ។ លោក ពូទីន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការ (UN) នៃអង្គការសហប្រតិបត្តិការសៀងហៃ ( Shanghai Cooperation Organization)នៅឯ Astana យ៉ាងដូច្នេះថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន បើទោះបីជាការពិតដែលថាវិបត្តិនេះត្រូវបានបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថាការសម្រេចចិត្តរបស់ខ្លួនក្នុងការបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែនត្រូវបានជំរុញដោយមហិច្ឆតារបស់ប្រទេសអ៊ុយក្រែនដើម្បីក្លាយជាផ្នែកមួយនៃអង្គការណាតូក៏ដូចជាសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងប្រជាជននៃ Donbass ដែលតែងតែបានបដិសេធរដ្ឋាភិបាលទីក្រុងគៀវរហូតមក។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន លោក Putin បាននិយាយថា ទីក្រុងមូស្គូបានដាក់ចេញនូវសំណើជាក់លាក់ម្តងហើយម្តងទៀតសម្រាប់ដំណោះស្រាយបញ្ហាអ៊ុយក្រែន។ ជាក់ស្តែង...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី...
ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចេញមកបញ្ជាក់ថា ពិតជាមានករណីបុគ្គលិកឆ្មបម្នាក់ ធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដែលបានព្យាបាលស្ត្រីម្នាក់យកលុយ៣០ម៉ឺនរៀល ទោះបីជាដឹងថា មានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម នាថ្ងៃទី៤ កក្កដានេះបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹង ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ចំពោះបុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានកម្ទេចយន្តហោះចម្បាំងចំនួន ៩ គ្រឿង ដែលប្រតិបត្តិការដោយកងទ័ពអាកាសអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះប៉ុណ្ណោះ។ យោធារុស្សីបានបញ្ចេញវីដេអូដែលបង្ហាញពីការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋាន Mirgorod របស់អ៊ុយក្រែនក្នុងតំបន់ Poltava។ ក្រសួងការពារជាតិរុស្សីបាននិយាយថា យន្តហោះចម្បាំង Sukhoi Su-27 សរុបចំនួន៧គ្រឿងត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល Iskander-M ។ព័ត៌មានបន្ថែមក្រោយមកបានរាយការណ៍ថា Su-27 និង...
លទ្ធផលនៃការប្រកួតយប់មិញរវាងក្រុមហូឡង់ និងរ៉ូមេនីបានកាត់សេចក្តីក្រុមដែល ត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ នៅក្នុងប្រទេសអាល្ល្លឺម៉ង់។ ហូឡង់បើកឆាកស៊ីបាន១គ្រាប់ មុនតាំងពីនាទីទី២០ដោយកីឡាករខ្សែប្រយុទ្ធ Gapo ប៉ុន្តែមិនអាចបន្ថែមគ្រាប់ឬរបូតគ្រាប់វិញឡើយរហូតដល់នាទីចុងម៉ោង៨៣ និង៩០ បូក៣ ដែលទាំងពីរគ្រាប់ធ្វើបានដោយកីឡាករ Malen។ នេះមានន័យថាហូឡង់នឹងអាចឡើងទៅវគ្គ៨ក្រុមចុង ក្រោយបានហើយតាមកាលវិភាគគេនឹងត្រូវជួបក្រុមតួគីដែលទើបតែឈ្នះអូទ្រីសយប់មិញដូចគ្នាដែរ។ការប្រកួត នេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៧ខែកក្កដាវេលាម៉ោង២យប់តទៅ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង...
ប្រកួតវគ្គ១៦ ក្រុមចុងក្រោយនិងជាការប្រកួតចុងក្រោយផងនោះអូទ្រីស បានត្រឹមបរាជ័យក្នុងលទ្ធផល១ទល់នឹង២ទៅលើក្រុមជម្រើសជាតិតួគីហើយនឹងត្រូវត្រឡប់ទៅផ្ទះវិញត្រឹមវគ្គនេះ។ ១គ្រាប់ដំបូងនៅក្នុងការប្រកួតរកបានតាំងតែពីនាទីទី១ដោយកីឡាករ Demiral របស់ក្រុមតួគីប៉ុន្តែការប្រកួតនេះបានអូសបន្លាយរហូតដល់ចប់តង់ទី១គឺមិនមានគ្រាប់បាល់បន្ថែមរវាងគ្នាឡើយ។ ចូលដល់តង់ទី២តួគីមានឳកាសបន្ថែមគ្រាប់បាល់មួយទៀតដោយកីឡាករ Demiral ដដែលនៅនាទីទី៥៩ប៉ុន្តែមិនបាន១នាទីស្រួលផងអូទ្រីសបានបំបែកពងមាន់បានសម្រេចចិត្តរកតាមមួយគ្រាប់វិញដោយកីឡាករ Gregoritsch បញ្ចប់ការប្រកួតអូទ្រីស១តួគី២។ នេះមានន័យថាតួគីនឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយត្រៀមប៉ះនឹងក្រុមខ្លាំងហូឡង់នៅថ្ងៃទី៧ខែកក្កដាយប់ថ្ងៃអាទិត្យវេលាម៉ោង២ព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
គន់មីង៖ លោក សយ សុភាព ប្រធានសមាសមឬកសារព័ត៌មាន កម្ពុជា-ចិន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនៃសមាគមនអ្នកសារព័ត៌មាន កម្ពុជា-ចិន អញ្ជើញទស្សនកិច្ចក្រុមហ៊ុនដឹកជញ្ជូន ZTO (Yuan Zhongtong Group) ដែលមានទីតាំងធំ ស្ថិតក្នុងក្រុងគន់មីង ខេត្តយូណាន ប្រទេសចិន។ បើតាម លោក...