ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តឲ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។ ការលើកឡើងរបស់សម្ដេចធិបតី នាឱកាសអញ្ជើញអនុញ្ញាតឲ្យលោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការសម នាថ្ងៃទី២ កក្កដា ។ ក្នុងឱកាសនៃជំនួប លោកស្រី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រី នគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់។ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ នាថ្ងៃទី២ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា...
ភ្នំពេញ៖ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានដុតកម្ទេចបំណែក សាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ។ បំណែកសាច់មាន់បង្កកទាំងអស់នេះ ជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប ១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ករណីបង្ក្រាបក្មេងទំនើង ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១ រួមមាន ៖...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវបន្តបង្ក្រាបក្រុមក្មេងទំនើប ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ កក្កដា នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១០ព្រឹកថ្ងៃ២ កក្កដានេះ កំពុងមានករណីអគ្គិភ័យឆាបឆេះផ្សារទួលគោក ក្នុងរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនចុះអន្តរាគមន៍៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែម លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា ជាពិសេសចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតប នឹងបញ្ហាបរិស្ថានសកល។ ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ កក្កដា បានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦...
សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ ៩០ភាគរយនៃភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលបណ្តាលឱ្យមនុស្ស ១៧៩នាក់បានស្លាប់។ ថ្ងៃនៃអាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា បានប៉ះពាល់ដល់ប្រជាជនជាង ២,៣៩លាននាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារនេះ។ របាយការណ៍បានឲ្យដឹងថា នៅកម្រិតគ្រោះមហន្តរាយមនុស្សជាង ៤៥...
គៀវ៖ ក្រសួងការពារជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា យោធាអ៊ុយក្រែនបានអនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធាប្រហែល៤៨០ប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៤នេះ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាពិសេស ម៉ូដែលចំនួន២៩០ប្រភេទ គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ។ នៅក្នុងចំណោមសព្វាវុធដែលត្រូវបានអនុម័តក្នុងអំឡុងខែមករាដល់ខែមិថុនា ក្រសួងបានរាយបញ្ជីប្រភេទផ្សេងៗ ក្នុងនោះរួមមាន យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍តាមដែនអាកាស និងគ្រាប់រំសេវផ្សេងៗ ។ ក្រៅពីនេះ ប្រទេសអ៊ុយក្រែន បានយកមធ្យោបាយទំនាក់ទំនង មធ្យោបាយធ្វើសង្គ្រាមតាមវិទ្យុអេឡិចត្រូនិក...