ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL) ដឹកនាំដោយ លោកស្រី OBUCHI Yuko ជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានសំណាញ់មេឃដើម្បីការពារប្រទេស សម្រាប់ត្រៀមប្រយុទ្ធជាមួយអ្នកមានបំណងឈ្លានពានកម្ពុជា។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ ឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។ ប៉ុន្តែចំណុចនេះ សម្តេចតេជោ បានថ្លែងសារពិសេសនាព្រឹកថ្ងៃ២៩ ឧសភាថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតបតទៅអ្នកចង់បំពាន។ ឆ្លើយតបទៅក្រុមមនុស្សដែលចាំអុជអាលសភាពការណ៍កម្ពុជា-ថៃ...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Bridgette...
ស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន United States Steel Corp. ដែលនឹងផ្តល់ឱ្យខ្លួននូវអំណាចវេតូលើការសម្រេចចិត្តសំខាន់ៗចំពេលមានផែនការដោយក្រុមហ៊ុន Nippon Steel Corp របស់ជប៉ុនក្នុងការទិញយកក្រុមហ៊ុនដែកថែបអាមេរិក។ ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ការទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិពិសេសក្នុងការទប់ស្កាត់សកម្មភាពមួយចំនួនរបស់ក្រុមហ៊ុន Nippon Steel ដូចជាការកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលជាមធ្យោបាយមួយ ដើម្បីធានាការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ។ ក្រុមហ៊ុនផលិតដែករបស់ជប៉ុន...
ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នៅថ្ងៃអង្គារបានចេញការជូនដំណឹងអំពីការធ្វើដំណើរដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ខណៈដែលទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានចូលដល់ដំណាក់កាលអាក្រក់បំផុត។ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Yvan Gil បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ប្រជាជនវេណេស៊ុយអេឡា នៅសហរដ្ឋអាមេរិក ប្រថុយនឹងការនិរទេស ការបំបែកគ្រួសារ និងការឃុំខ្លួនតាមអំពើចិត្ត។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើ “ការគំរាមកំហែងពីការធ្វើចំណាកស្រុក” និងជំរុញឱ្យមានការភ័យខ្លាច ចំពោះជនភៀសខ្លួន។...
ពោធិ៍សាត់៖ ក្នុងវេទិកាការងារ និងកម្មសិក្សាការងារនៅខេត្តពោធិ៍សាត់ ក្រុមហ៊ុនជប៉ុន Minebea (Cambodia) Co.,Ltd ជ្រើសរើសបេក្ខជនដែលដាក់ពាក្យសម្ភាសការងារភ្លាមៗបានចំនួន៨៤នាក់ តែក៏នៅត្រូវការជ្រើសរើសអ្នកចូលបម្រើការងារបន្ថែមទៀតជាមួយនឹងឱកាសការងារ១៥០កន្លែង។ វេទិកាការងារ និងកម្មសិក្សាការងារនេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនជប៉ុន Minibea (Cambodia) Co.,Ltd ដោយនាំយកឱកាសការងារថ្មីៗសរុបចំនួន១៥០កន្លែង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោសាធិ៍សាត់ផ្ទាល់តែម្ដង។...
បរទេស៖ ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាល កាលពីខែមុន បើទោះបីជាកំណើននៅក្នុងទីផ្សាររថយន្តអគ្គិសនីបានកើនឡើងក៏ដោយ , នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ ថាតើយីហោ Tesla រងទុក្ខខ្លាំងប៉ុណ្ណា ដោយសារតែការប្រតិកម្មតបទៅនឹងនាយកប្រតិបត្តិគឺមហាសេដ្ឋី Elon Musk...
ព្រះវិហារ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។ ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្តកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា ប្រព័ន្ធការពារកាំជ្រួច “Golden Dome” ដែលត្រូវបានគ្រោងទុកដោយសហរដ្ឋអាមេរិក គឺជាផលិតផលថ្មីមួយទៀតរបស់គោលនយោបាយ “អាមេរិកដំបូង” និងមានគោលបំណងរក្សាអនុត្តរភាព។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានចុះផ្សាយដោយដកស្រង់ប្រភពរបស់វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា សកម្មភាពនេះគឺសំដៅគំរាមកំហែងដល់សន្តិសុខយុទ្ធសាស្ត្រនៃរដ្ឋអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិកជាមួយនឹងអរិភាព និងសម្រួលដល់ការប្រើប្រាស់សាច់ដុំយោធាវាយលុករបស់កងកម្លាំងសហរដ្ឋអាមេរិក។ គោលដៅយុទ្ធសាស្ត្រយោធា ដែលអាមេរិកដេញតាមគឺដើម្បីទទួលបានឧត្តមភាពយោធាជាមុនក្នុងគ្រប់មធ្យោបាយដោយបង្ហាញភាពត្រឹមត្រូវនៃចលនាតម្រង់ទិសអនុត្តរភាពរបស់ខ្លួន សម្រាប់ការកសាងអាវុធអវកាស និងការពន្លឿនការធ្វើយោធានៅលំហអាកាសនៅពីក្រោយពាក្យថា “ការការពារដីគោក” និងដើម្បីចាប់ផ្តើមការវាយប្រហារយោធាទៅកាន់រដ្ឋសត្រូវរបស់ខ្លួនតាមឆន្ទៈដោយពឹងផ្អែកលើកម្លាំងយោធា និងឧត្តមភាព ផែនការរបស់សហរដ្ឋអាមេរិក...