ញ៉ូវយ៉ក៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ បុរសម្នាក់បានដុតខ្លួនឯង នៅខាងក្រៅអគារតុលាការឧក្រិដ្ឋកម្ម Manhattan ខណៈដែលការជ្រើសរើសគណៈវិនិច្ឆ័យកំពុងដំណើរការនៅក្នុងការកាត់ក្តីឧក្រិដ្ឋកម្មរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ គេបានឃើញ បុរសនោះត្រូវអណ្តាតភ្លើងឆាបឆេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលបន្ទាប់ ។ បុរសនោះបានបោះខិត្តប័ណ្ណទៅលើអាកាស ហើយចាក់សាំងដុងបន្ថែមមកលើខ្លួនឯង ។ យោងតាមរបាយការណ៍របស់ New York...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ ដោយបន្ថែមថា G7 នៅតែលះបង់ ដើម្បីលុបបំបាត់វិបត្តិ។ លោក Blinken...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំដល់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នូវសេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួល ធាតុអាកាស ។ តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាបណ្តាប្រទេសមួយចំនួន...
ពោធិ៍សាត់: ស្ពានយោងតាដេស ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលរងការខូចខាតទាំងស្រុងដោយសារទឹកជំនន់ហូរដាច់កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនោះត្រូវបានសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង...
គែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងផ្នែកយោធានៅក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអែល កាលពីថ្ងៃសុក្របានចោទប្រកាន់ថា បានវាយប្រហារទីតាំងក្បែរទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបផ្នែកយោធារបស់ខ្លួន ចំពោះអ៊ីរ៉ង់ លើការវាយប្រហារនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាទីបំផុត និងគោរពឱ្យបានពេញលេញនូវវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយព្រមានប្រឆាំងនឹងការពង្រីកជម្លោះ និងអស្ថិរភាពនៅក្នុងតំបន់។ អេហ្ស៊ីបបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តបង្កើនទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងមានឥទ្ធិពលទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើង...
បាកដាដ៖ ប្រភពពីក្រសួងមហាផ្ទៃមួយបានប្រាប់ស៊ីនហួថា មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរត្រូវបានទម្លាក់គ្រាប់បែក នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ដោយយន្តហោះមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Babil ភាគខាងត្បូងនៃទីក្រុងបាកដាដ។ ប្រភពបានឲ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងដោយយន្តហោះដ្រូន និងបានកំណត់គោលដៅមូលដ្ឋានចំនួនពីរ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ Hashd Shaabi នៅក្នុងតំបន់ Mahawil ភាគខាងជើងនៃខេត្ត Babil ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។ ប្រភពបានឲ្យដឹងថា មូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានគោលដៅទាំងពីរ គឺជាឃ្លាំងអាវុធរបស់កងកម្លាំង Hashd Shaabi...
គែរៈ បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានសម្តែងការខកចិត្តរបស់ពួកគេ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់វេតូរបស់ខ្លួនដើម្បីបដិសេធសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍បានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចមួយដែលផ្តល់អនុសាសន៍ឲ្យមហាសន្និបាតទទួលស្គាល់ប៉ាឡេស្ទីនទៅក្នុងអង្គការសហប្រជាជាតិ។ អង់គ្លេស និងស្វីសបានអនុប្បវាទ ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលនៅសេសសល់បានបោះឆ្នោតគាំទ្រ។ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “វាជារឿងគួរឱ្យសោកស្តាយ ដែលវេតូត្រូវបានប្រើ ដើម្បីរារាំងឆន្ទៈអន្តរជាតិជាក់ស្តែងក្នុងការទទួលយកសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន ទៅកាន់អង្គការសហប្រជាជាតិ” ។...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុម អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ថ្មីៗនេះដោយ បានចោទប្រកាន់កម្ពុជាថា “មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស”។ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថានបេសកកម្មអចិន្ត្រៃយ៍សូម ផ្តល់នូវការសង្កេតមួយចំនួន ដូចជា៖ ការចោទប្រកាន់ថា កម្ពុជា “បំពានសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំ ដោយសន្តិវិធី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការនិទានរឿង “លើសចំណុះ” របស់សហរដ្ឋអាមេរិក មានគោលបំណងវាយលុកឧស្សាហកម្មចិន ដែលជាឧទាហរណ៍មួយទៀតនៃការបង្ខិតបង្ខំ និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យលោក Li Jian បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើបញ្ហា “លើសចំណុះ” របស់ប្រទេសចិន ដែលបង្កឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ ការស្តីបន្ទោសប្រទេសចិន ចំពោះ “ការលើសចំណុះ” មិនមែនជារឿងថ្មីនោះទេ លោក...
គ៊ែរ៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ បានជំរុញ “ភាគីទាំងអស់ឱ្យធ្វើការ ដើម្បីការពារការកើនឡើងបន្ថែមទៀតនូវភាពតានតឹង” ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ប្រទេសទាំងពីរអាចធ្លាក់ចូលទៅក្នុងវដ្តនៃការសងសឹកគ្នាទៅវិញទៅមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រី G7 ក៏បានឲ្យដឆងផងដែរថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុម័ត “ទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ទាំងពេលនេះ...